Friday, December 6, 2019
Home ប្លែកៗ

ប្លែកៗ

ថ្វីបើ​បច្ចុប្បន្ន ជា​យុគសម័យ​បច្ចេកវិទ្យា​ជឿនលឿន មានការ​អភិវឌ្ឍន៍​យ៉ាងណា បើ​ក្រឡេក មើល​បងប្អូន​ប្រជាជន​ពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន នៅ​ប្រកាន់ខ្ជាប់​អ​បិ​យ​ជំនឿ ឬ​មន្តអាគម​អូមអាម ដែលមាន​តាំងពី​បរម​បុរាណ​។ ជាក់ស្តែង​ដូចជា «​ការពាក់​ខ្សែ​ចង្កេះ​» ជាដើម ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន​មានការ​លើកឡើង និង​យល់ឃើញ​ទៅតាម​ជំនឿ​រៀងៗ​ខ្លួន​។ អ្នកមួយ​ចំនួន​ថា ពាក់​ខ្សែ​ចង្កេះ​ជួយ​ការពារ​មិន​ឲ្យ​ត្រូវ​អំពើ​ពី​អ្នកដទៃ រីឯ​អ្នកខ្លះ​ទៀតថា ពាក់​ខ្សែ​ចង្កេះ​ដើម្បី​គ្រាន់តែ​ជួយ​ឲ្យ​រីកចម្រើន​ការរកស៊ី ឬ​យីអ៊ុន​ឡើង​ខ្ពស់​ប៉ុណ្ណោះ​។​ បណ្តា​អ្នក​ដែលមាន​ជំនឿ​លើ​មន្តអាគម​បង្កប់​ក្នុង​ខ្សែ​ចង្កេះ​បាន​រៀបរាប់​ប្រហាក់ប្រហែលគ្នា​ថា​៖ ចំពោះ​ការធ្វើ​ខ្សែ​ចង្កេះ​ដែល​បានទទួល​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ គឺ​សម្រាប់តែ​ដើម្បី​សុខ​សប្បាយ ការពារ​ខ្លួន​ពី​ខ្មោច​ព្រាយ​បិសាច និង​ការ​ធ្វើអំពើ​ផ្លូវ​ងងឹត​តែប៉ុណ្ណោះ​។ ចំពោះ​ខ្សែ​ចង្កេះ​ដែល​បញ្ចុះ​មន្តអាគម​អូមអាម ធ្វើអំពើ​ធ្វើ​ស្នេហ៍​អ្វី​នោះ គឺ​មិនបាន​ស្ថិតនៅក្នុង​ព្រះពុទ្ធសាសនា​យើង​នោះទេ ដោយ​ខ្សែ​ចង្កេះ​នោះ គឺ​ធ្វើ​ដោយ​គ្រូមន្តអាគម គ្រូស្នេហ៍ និង​គ្រូអូមអាម​ផ្សេងៗ​ទៀត​។ ចំពោះ​ការហាម​ប្រាម ឬ​ត្រណម​ក្នុងការ​ពាក់​ខ្សែ​ចង្កេះ​នោះ ព្រះសង្ឃ​របស់​យើង​មិនបាន​មាន​ត្រណមឬ​ឃាត់ឃាំង​អ្វី​ទេ​ព្រោះ​ខ្សែ​ចង្កេះ​គ្រាន់តែ​សម្រាប់​សុខ​សប្បាយ និង​ការពារ​ធម្មតា​ប៉ុណ្ណោះ ។​ តែបើ​ចំពោះ​ខ្សែ​ចង្កេះ​ដែល​ធ្វើ​ដោយ​គ្រូស្នេហ៍​ផ្សេងៗ គេ​មាន​ត្រណម​ហាម​មិនឱ្យ ដើរ​ក្រោម​ស្នួល​ខោអាវយក​សារុង​ពាក់​នឹង​ក្បាលហាម​បរិភោគ​ផ្លែ​ស្ពឺ និង​សាច់​ឆ្កែ ពោលគឺ​ទៅតាម​ត្រណម​របស់​គ្រូ​គេ​រៀងៗ​ខ្លួន​។ រាល់​ខ្សែ​ចង្កេះ​ទាំងនោះ​បើសិនជា​យើង​ពាក់​យូរៗ​ទៅ កើត​អាការ​រមាស់​នោះ​បានន័យថា...
បុរសអាយុ 65 ឆ្នាំម្នាក់នៅខេត្តរ៉ាន់ជីហ្គីរីនៅភាគកណ្តាលចាវ៉ា(ឥណ្ឌូនេស៊ី) បានគ្រប់គ្រងភូមិរបស់គាត់ដែលងាយរងគ្រោះពីគ្រោះរាំងស្ងួតទៅជាតំបន់ដែលសំបូរទៅដោយទឹកក្រោមដីដោយដឹកនាំយុទ្ធនាការដាំដើមឈើនៅលើភ្នំក្បែរនោះអស់រយៈពេល 19 ឆ្នាំមកហើយ។គាត់ព្យាយាមលើកទឹកចិត្ត ជំរុញអោយអ្នកភូមិក្រោកឡើងដើម្បីជួយភូមិរបស់ខ្លួន ថ្ងៃណាក៏គាត់បណ្តុះកូនឈើដើរដាំគ្រប់កន្លែង​។ ការបំផ្លិចបំផ្លាញព្រៃឈើខ្លាំងបានធ្វើឱ្យទន្លេហ្គេនឌលដែលធ្លាប់ជាប្រភពទឹកតែមួយគត់សម្រាប់អ្នកភូមិហ្សេងង៉ងបានស្ងួតយ៉ាងលឿនដែលធ្វើឱ្យអ្នកស្រុករស់នៅក្នុងវិបត្តិទឹកធ្ងន់ធ្ងរដែលមានរយៈពេលរាប់ឆ្នាំមកហើយ។ថ្លែងទៅកាន់កាសែត Jakarta Post កាលពីចុងសប្តាហ៍លោក Sadiman បាននិយាយថាលោកបានចាប់ផ្តើមគំនិតបង្កើតទឹកដីឡើងវិញនៅពេលគាត់កំពុងជាកៅស៊ូពីដើមកៅស៊ូនៅលើកំពូលភ្នំ។ខ្ញុំបានរកឃើញថាដើមកៅស៊ូជាច្រើនមិនផលិតជ័រកៅស៊ូ។ បន្ទាប់មកខ្ញុំបានដឹងថាវិបត្តិទឹកគឺហួសកម្រិតខ្លាំងពេក។ សូម្បីតែដើមឈើមែកឈើបានស្ងួតអស់ហើយ “។ ដើម្បីរក្សាយុទ្ធនាការរបស់គាត់ឱ្យរស់រានអស់រយៈពេលជាច្រើនឆ្នាំលោកតាសាឌីម៉ានបណ្តុះដើមឈើ តែត្រូវបានអ្នកជិតខាងរបស់គាត់មើលងាយ និងរំខាន នាំគោទៅស៊ីកូនរុក្ខជាតិដែលគាត់ដាំ ។តែគាត់មិនខឹងមិនតូចចិត្តទេ គាត់ខំបណ្តុះបន្តទៀតជំនួសអាខូចខាត ព្រោះចង់ឃើញភូមិរបស់គាត់រឹងមាំឡើងវិញ ។ បន្ទាប់ពីរយៈពេល 19 ឆ្នាំលោកតាសាម៉ាន់បាននិយាយថាគាត់មិនអាចចាំថាមានដើមឈើប៉ុន្មានដើមដែលគាត់បានដាំនៅលើភ្នំដែលបានកាប់បំផ្លាញពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយទិន្នន័យពីការិយាល័យស្រុកGeneng បានរាយការណ៍ថាយ៉ាងហោចណាស់ដើមឈើចំនួន 11,000 ដើមរួមទាំងដើមពោធិចំនួន 4,000 ដើមត្រូវបានដាំក្នុងរយៈពេល 19 ឆ្នាំកន្លងមកលើផ្ទៃដីចំនួន 100 ហិកតានៅលើភ្នំGendolនិងភ្នំAmpyangan។ ទោះបីជាយ៉ាងណាក៏ដោយលោក Sadiman បាន និយាយថាលោកនឹងត្រូវការដាំបន្ថែមដើមឈើយ៉ាងហោចណាស់ 20,000...
ខេត្តកំពង់ធំ ៖ មានរឿងមួយដ៏គួរអោយភ្ញាក់ផ្អើលបានកើតទ្បើងនៅខេត្តកំពង់ធំ ដោយប្រជាពលរដ្ឋនៅបាននាំគ្នាផ្អើលឈូឆរទៅមើលគ្រប់គ្នា ក្រោយប្រទះឃើញរូបឆ្អឹងនាគ មានក្បាលបី ត្រូវបានគេជីករកឃើញ នៅវត្តតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅក្នុងនោះដែរប្រជាពលរដ្ឋគ្រប់គ្នា បាននាំគ្នាផ្អើលទៅមើល នឹងបានថតជាវីដេអូនិងរូបភាព បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ករអោយមានការភ្ញាក់ផ្អើលជាខ្លាំង និងចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រោះហេតុការណ៌ចំលែកមួយនេះកើតឡើងក្នុងភូមិ។ ទោះបីជាបែបនោះក្តីក៏មានប្រជាជនមួយចំនួនបានជឿរ ហើយប្រជាជនមួយចំនួនទៀតក៏មិនជឿរដែរ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូទាំងស្រុង ដែលគេជីករកឃើញរូបឆ្អឹងនាគក្បាលបី នៅខាងក្រោមនេះ។ សំរាប់មតិបងប្អូនក្រោយពីមើលរួចយល់យ៉ាងណាដែរ?
ចែករំលែកនៃក្បួនជំនឿម្យ៉ាង…សម្រាប់អ្នកដើរព្រៃ..ឬអ្នកដែលបានជួបពស់លេបកន្ទុយខ្លួនឯងហើយវាងាប់រឹងឡើងស្ងួតដោយខ្លួនវានោះ ថាបើបានជួបហើយនិងមានសំណាងល្អណាស់សម្រាប់អ្នកជួប ចូរអ្នករើសយកវាមករក្សាទុកទៅហើយយកសន្លឹកមាស់មកបិតគេផងបើចង់ប្រាថ្នាសុំអ្វីឲ្យអ្នកអុចធូបប្រាប់គេទៅចុះ នេះគឺជាពស់អាថ័នម្យ៉ាងឲ្យគុណល្អ តាមក្បួនបុរាណខាងថៃលោកប្រាប់ថាខ្លាំងពូកែខាងរកស៊ីមានទ្រព្យសម្បត្តិសម្បូរណ៍ហូរហៀមិនចេះអត់មិនចេះខ្វះខាត ជាមេត្តាមហានិយមការពារផងដែរបាទ ក្នុងលោកយើងនេះបើមានរបស់សុទ្ធហើយ វាក៏មានរបស់ក្លែងក្លាយកើតឡើងព្រមៗគ្នាដែរបាទ…គ្មាននរណាទៅហាមឃាត់អ្នកធ្វើក្លែងក្លាយហ្នឹងបានឡើយ..តែអ្នកគោរពអ្នកជំនឿសូមចេះគិតត្រិះរិះពិចារណារកហេតុផលក្នុងជំនឿហ្នឹងដោយខ្លួនឯងផងបាទ សម្រាប់ខ្ញុំរបស់នេះ ខ្ញុំគ្មានសំណាងបានជួបវាទេ ការសរសេរបង្ហស់នេះជាការចែករំលែកនូវក្បួនជំនឿពីរបុរាណដែលយើងធ្លាប់ចេះធ្លាប់ដឹងតែប៉ុណ្ណោះ.. មនុស្សអគតិប្រឆាំងមើលងាយនិងក្បួនសាស្ត្រជាចំណេះចេះដឹងប្រឆាំងនិងក្បួនជំនឿបុរាណពីរដូនតា..អ្វីដែលបាត់បង់ទាំងឡាយនោះក៏ដោយសារព្រោះតែមានមនុស្សប្រភេទនេះ វាមិនដែលចេះជួយចូកជួយចែវទេ..មានតែចូលចិត្តចង់ជាន់បន្លិចអោយលង់បាត់បង់សាបសូន្យអស់រលីង.. ប្រភព៖wearekhmer
ថៃ៖ ក្នុងពេលបច្ចុប្បន្ននេះឃើញថាបច្ចេកវិទ្យាកាន់តែទំនើប មនុស្សជាច្រើនបានធ្វើការកែសម្រស់របស់ខ្លួនឲ្យមើលទៅប្លែកតាមការចង់របស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ ក៏ឃើញមានមនុស្សមួយចំនួនដែលជាប្រុសបានផ្លាស់ប្តូរខ្លួនឯង មួយរយភាគរយ ដើម្បីឲ្យក្លាយទៅជាស្រីតាមរយៈការកែសម្រស់នេះក៏ច្រើនណាស់ដែរ។ ជាក់ស្តែងកាលពីកន្លងទៅថ្មីៗនេះ មានបុរសម្នាក់ដែលមានមុខមាត់មិនសូវស្អាត មានមុនពេញមុខ ខ្មៅស្រអាប់ បានធ្វើការកែប្រែខ្លួនឯងស្ទើរតែ១៨០ដឺក្រេ មើលមិនស្គាល់ដូចមនុស្ស២ផ្សេងគ្នា ជាមួយនឹងការកែមុខមាត់ទៅជាស្រី យ៉ាងស្រស់ស្អាតមើលសឹងតែមិនដឹងថា ធ្លាប់ជាមនុស្សប្រុសនោះទេ។ ទន្ទឹមនឹងរូបភាពនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាលួចលង់ស្រលាញ់គ្រប់គ្នា ខណៈពេលដែលបច្ចុប្បន្ននេះនារីជាភេទទី៣រូបនេះ គឺជាគ្រូបង្រៀនម្នាក់ដែលមានរូបឆោមទាក់ភ្នែកសិស្សគ្រប់គ្នានៅក្នុងប្រទេសថៃ។ រាល់រូបភាពជាច្រើន ដែលបានផ្សព្វផ្សាយ និងសរសើរពីសម្រស់នារីភេទទី៣រូបនេះគ្រប់គ្នា ដែលមានសម្រស់ស្អាតខ្លាំងប្រៀបដូចជាមនុស្សស្រីពិត ក្រោយបានឆ្លងកាត់មុខកាំបិតកែសម្រស់រួច៕
ស្តេច King Mswati III នៃប្រទេស Eswatini ស្ថិតក្នុងទ្វីបអាហ្វ្រិកខាងត្បូង ទើបតែបានទិញរថយន្ត Rolls-Royce សរុប ១៩ គ្រឿង ដើម្បីចែកជនព្រះមហេសី ១៥ អង្គ និង បុត្រ ២៣ អង្គរបស់ខ្លួន ។ ស្តេច King Mswati III នៃប្រទេស Eswatini ក្នុងចំណោម Rolls-Royce ទាំងនោះ មានម៉ូដែល Cullinan មួយគ្រឿងដែរ ដែលត្រូវបានកែរួចរាល់ (fully customized) ហើយនឹងត្រូវប្រើដោយស្តេច King Mswati III ផ្ទាល់តែម្តង ។ ក្រៅពីរថយន្ត...
​តាមការពិត​ទៅ​ការអុជ​ធូប​ ​អុជ​ទាន​ ​មិនមែន​ជា​ប្រពៃណី​ក្នុង​ព្រះពុទ្ធ​សាសនា​នោះ​ ​គឺជា​ការ​ជះឥទ្ធិពល​ពី​ព្រហ្ម​សាសនា​ ​ហើយ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ជា​សា​និក​ជន​ធ្វើតាម​គ្នា​តាំងពី​ដើម​រៀងមក​ ​។​ ​តាម​ព្រះពុទ្ធ​សាសនា​គ្មាន​ប្រើ​ទៀន​ ​ធូប​ ​ឡើយ​ ​គឺ​មានតែ​ការ​ថ្វាយ​ផ្កា​ ​ដូចជា​ផ្កាឈូក​ ​។​ ​យ៉ាងណាក្ដី​វប្បធម៌​ ​ក្នុង​ការប្រើ​ទាន​ ​ធូប​ ​ក្នុង​ពិធីបុណ្យ​ប្រពៃ​ណី​ផ្សេង​ៗ​បាន​ចាក់​ឬ​សយ៉ាង​ជ្រៅ​ ​ក្នុង​ផ្នត់គំនិត​ប្រជាជន​ខ្មែរ​ទៅ​ហើយ​ ​តើ​ការអុជ​ធូប​ ​៣​ ​សរសៃ​ ​ឬ​ ​៥​ ​សរសៃ​មាន​អត្ថន័យ​យ៉ាងដូចម្ដេច​ ​?​ ​ ​•​ ​ការអុជ​ធូប២សរសៃ​ ​តំណាង​ឲ្យ​គុណមាតាបិតា​ ​។​ការអុជ​ធូប១សរសៃ​ ​តំណាង​ឲ្យ​ការ​រំឭក​គុណគ្រូ​ ​និង​តួខ្លួន​ ​។​ ​ •​ ​ការអុជ​ធូប៣សរសៃ​ ​គឺ​បូជា​ព្រះរតនត្រ័យ​ដែល​មាន​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ឬ​មាតាបិតា​ ​និង​គុណគ្រូ​ ​។​ ​•​ ​ការអុជ​ធូប៤សរសៃ​...
១. សីតុណ្ហភាព​ក្នុង​បន្ទាប់​ស្រាប់តែ​ផ្លាស់ប្តូរ​គ្មាន​ការរំពឹងទុក ​ ប្រសិនបើ​អ្នក​ស្រាប់​តែមាន​អារម្មណ៍​ភ្លាមៗ​ថា​ខ្យល់​ប្រែជា​ក្តៅ​ល្មមៗ​ឬក៏​ក្តៅ​ខ្លាំង​នៅ​ជុំវិញ​អ្នក នោះ​ជំនាងផ្ទះ​គឺ​ប្រហែល​កំពុងស្ថិត​នៅក្បែរ​លោក​អ្នក​ហើយ​។ អ្នក​ក៏​អាចមាន​អារម្មណ៍​ថា​មាន​គេ​ប៉ះ​នៅ​ក​ផងដែរ​។​ ​២. ស្រាប់តែ​ធំក្លិន​ចម្លែក​នៅក្បែរ​អ្នក​ភ្លាមៗ​ ​ វា​គឺជា​ក្លិន​ដ៏​ចម្លែក​ដែល​អ្នក​មិន​ធ្លាប់​ហិត​ពីមុន​ទេ ឬក៏​ប្រហែលជា​ក្លិន​ដែល​អ្នក​មិនអាច​ចងចាំ​ពីមុន​។​ ​ ៣. ឃើញ​ពន្លឺ​ចម្លែក​លេចឡើង​ ប្រសិនបើ​អ្នកឃើញ​ពន្លឺ​លេចឡើង​នៅមុខ​បន្ទប់​របស់​អ្នក​ឬក៏​អ្នកឃើញ​ស្រមោល កុំ​ខ្លាច​ឱ្យសោះ​! អ្នកនឹង​មិនឃើញ​ជំនាងផ្ទះ​នោះទេ ដរាបណា​អ្នក​មិនទាន់​ត្រៀមខ្លួន​រួចរាល់ ហើយ​ជំនាញ​ផ្ទះ​ក៏​មិន​ធ្វើឱ្យ​អ្នក​ភ័យខ្លាច​ដែរ​។​ ៤. ឮ​សំឡេង​ខ្សឹប​ដែល​ព្យាយាម​ទំនាក់ទំនង​ជាមួយ​អ្នក​ ប្រសិនបើ​អ្នក​ឮ​សំឡេង​ខ្សឹបរ​សៀកៗ​ក្បែរ​ត្រចៀក សូម​ប្រើការ​ទំនាក់ទំនង​តាមផ្លូវ​ចិត្ត​របស់​អ្នក​ប្រាប់​ទៅ​ជំនាញ​ផ្ទះ​ឱ្យ​និយាយ​ឮៗ​។ កុំ​សន្ម​ត់​ភ្លាមៗ​ថា សំឡេង​ខ្សឹប​ដែល​អ្នក​ឮ​គឺ​គ្រាន់តែ​ជាការ​ស្រមើល​ស្រមៃ​។ លោកអ្នក​អាច​នឹង​បាន​ដំណឹង​ដ៏​សំខាន់​ចេញពី​មាត់​របស់​ជំនាងផ្ទះ​។ ​​៥. មាន​រោម​បក្សី​ពណ៌​ស​លេចឡើង​នៅ​កន្លែង​ដែល​មិន​រំពឹង​ នេះ​គឺជា​សញ្ញា​ពិតៗ​ដែល​ជំនាញ​ផ្ទះ​កំពុង​ស្ថិតនៅ​ជាមួយ​អ្នក​និង​ត្រៀម​ឆ្លើយតប​ចំពោះ​ការ​បុណ្យ​ស្រន់​ពី​អ្នក​។​ ​៦. យល់សប្តិ​ឃើញ​ជំនាងផ្ទះ​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក​ នៅពេល​ព្រឹក អ្នក​នឹងមាន​អារម្មណ៍​វិជ្ជមាន​ហើយ​អ្នកនឹង​ដឹង​ច្បាស់​ថា​ត្រូវធ្វើ​អ្វី បន្ទាប់ពី​ទទួលបាន​ដំណោះស្រាយ​ពី​មនុស្ស​ដែល​ប្រាប់​អ្នក​ក្នុង​សុបិន (​ជំនាងផ្ទះ​)​។​ ​៧. អ្នកមាន​អារម្មណ៍​ថា​នរណាម្នាក់​ទើបតែ​បាន​ដើរ​ផុត​អ្នក​ឬក៏​ឈរ​ក្បែរ​អ្នក ជំនាញ​ផ្ទះ​តែងតែ​ធ្វើឱ្យ​អ្នកដឹង​ពី​វត្តមាន​របស់គាត់​។ វា​អាច​កើតឡើង​នៅ​កន្លែង​ណាមួយ ដែល​លោកអ្នក​កំពុង​ជួប​បញ្ហា ហើយ​គាត់​នឹង​ជួយ​នាំ​ដៃ​លោកអ្នក​ឱ្យ​រកឃើញ​ដំណោះស្រាយ​នៅនឹងកន្លែង​។ ជឿ​ឬ​មិន​ជឿ​គឺ​អាស្រ័យ​លើ​ការគិត​របស់លោក​អ្នក​ប៉ុណ្ណោះ ប៉ុន្តែ​សូមកុំ​បោះបង់​ពាក្យ​ថា “​អាគម​ផ្សំ​អាយុ​” ឱ្យសោះ ជាពិសេស​សម្រាប់​អ្នក​ដែល​ប្រ​ណិ​ប​តន៍​ព្រះពុទ្ធសាសនា​៕

អត្ថបទពេញនិយម