Friday, December 6, 2019
Home តារាកម្សាន្ត

តារាកម្សាន្ត

អ្នកនាង​ ​យុគ​ ​ចិន្តា​ ​ត្រូវ​បាន​មហាជន​ជាច្រើន​បាន​ស្គាល់​ថា​ជា ពិធី​ការ​នី​ជើងចាស់​ដ៏​ឆ្នើម​មួយ​រូប​ ​និង​ ​មាន​ភាព​ល្បី​ល្បាញ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​។​ ​មិនតែប៉ុណ្ណោះ អ្នកនាង​ ​យុគ​ ​ចិន្ដា​ ​មិន​ត្រឹមតែ​ជាពិធី​ការ​នី​ដ៏​ឆ្នើម​ទេ​ ​អ្នកនាង​ក៏បាន​ដើរតួ​ជា​ម្តាយសម័យថ្មី​ដ៏​ល្អ​មួយ​រូប ​សម្រាប់​កូនស្រី​សំណព្វ​ចិត្ត​តែមួយ​របស់​នាង។​ ​ ​​តាមរយៈរូបថតជាច្រើនសន្លឹក ដែលពិធីការនីល្បីឈ្មោះ យុគ ចិន្ដា តែងតែបង្ហោះនៅលើបណ្ដាញសង្គម ដោយអ្នកនាងបានឆ្លៀតពេលដ៏មមាញឹករបស់ខ្លួន ដើរកម្សាន្ដជាមួយកូនស្រី និងចំណាយពេលដ៏រីករាយជាមួយគ្នា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្ងើចសរសើរ ចំពោះទឹកចិត្តជាម្ដាយរបស់អ្នកនាង ជាខ្លាំង ។ លើសពីនេះទៅទៀត ពិធីការនីដ៏មានទេពកោសល្យរូបនេះ តែងតែបង្រៀន និងផ្ដល់ឱកាសដល់កូនស្រី បានប្រឡូកនៅក្នុងវិស័យសិល្បៈ តាមរយៈកម្មវិធីផ្សេងៗជាច្រើន ។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ ​យុគ​ ​ដា​ពេជ្រ​ ​ហៅ​ ​អម​ ​ដែល​ជា​កូនស្រី​របស់​...
រំឭក​ដល់​ឈ្មោះ​ ​ឆលី​ ​ប្រិយមិត្ត​ភាគច្រើន​ច្បាស់ជា​នឹកឃើញ​មុនគេ​ដល់​កូនប្រុស​របស់​កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​មិនខាន​ ​ព្រោះ​គ្រាន់​តែ​ប្រសូត្​រ​ចាកចេញ​ពី​ផ្ទៃ​ម្ដាយ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ឆលី​ ​ទទួល​បានការ​ស្រឡាញ់​ ​ពេញចិត្ត​ពីសំណាក់​សិល្បករ​ ​សិល្ប​ការិនី​ ​ក៏ដូចជា​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាងច្រើន​ផុសផុល​ ​តាមរយៈ​មុខមាត់​ដ៏​ឃ្យូដ​គួរ​ឱ្យ​ក្នាញ់​របស់​គេ​ ​។​ ​ ​គិត​មកដល់​ថ្ងៃនេះ​ ​កូនប្រុស​ដំបូង​របស់​កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ​ស្វាមី​ ​មាន​អាយុ​ជិត​មួយ​ខែ​ហើយ​ ​ដែល​ប្រិយមិត្ត​ភាគច្រើន​បាន​ស្គាល់​តែ​ឈ្មោះ​ហៅក្រៅ​របស់​រូបគេ​ថា​ ​ឆលី​ ​តែប៉ុណ្ណោះ​ ​។​ ​ដោយឡែក​ពេលនេះ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ទើបតែ​បង្ហាញ​ឈ្មោះ​ផ្លូវការ​របស់​កូនប្រុស​ ​ដែល​អ្នកនាង​ ​និង​ ​ស្វាមី​បានសម្រេច​ដាក់ឈ្មោះ​ពេញ​ឱ្យ​កូនប្រុស​សំណព្វចិត្ត​ថា​ ​អ៊ឹ​ង​ ​បញ្ញា​បុត្រ​ ​។​ ​ទស្សនិកជន​ជាច្រើន​នាំគ្នា​លើក​សរសើរ​ព្រោងព្រាត​ថា​ ​ឈ្មោះ​ផ្លូវការ​របស់​កូនប្រុស​កំពូល​តារាចម្រៀង​ខាងលើ​ពិតជា​ពីរោះ​ ​ហើយ​អ្វី​ដែល​សំខាន់​គឺ​អ្នកនាង​ជ្រើស​ដាក់ឈ្មោះ​បែប​ខ្មែរ​ឱ្យ​កូនប្រុស​ទៀត​...
ពេលនេះ​សុខភាព​របស់​តារាចម្រៀង​ ​យូ​ ​ឌីស្កូ​ ​ចាប់ផ្តើម​ស្រស់ស្រាយ​ ​ហើយ​រូប​សម្រស់​ក៏​ចាប់​​ផ្តើម​ប្រែ​​ប្រួល​មក​ស្រស់​សង្ហា​ឡើងវិញ​ដែរ​ ​និង ​អ្វី​ដែល​កត់សម្គាល់​សព្វថ្ងៃ​នេះ​ ​យូ​ ​ឌីស្កូ​ ​ក៏​ចាប់ផ្តើម​ទទួលការ​ងារ​សិល្បៈ​ជាបន្តបន្ទាប់​ទៀត​ ​។​ ​ ​ក្រោយពី​សុខភាព​ប្រែ​មក​ជា​ល្អ​ប្រសើរ​ ​យូ​ ​ឌីស្កូ​ ​តែង​លេចមុខ​នៅក្នុង​កម្មវិធី​នានា​របស់​មិត្តភក្តិ​ ​។​ ​យ៉ាងណា​មិញ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញមុខ​នៅក្នុង​កម្មវិធី​រៀបមង្គលការ​របស់​មិត្តភក្តិ​ជាមួយនឹង​សម្រស់​ស្រស់ស្រាយ​​ធ្វើ​ឱ្យ​មិត្តភក្តិ​ក្នុង​សិល្បៈ​ជួយ​ត្រេកអរ​ និង ​សួរសុខទុក្ខ​លោ​ក​គ្រប់​ៗ​គ្នា​ ​។​ ​ស្រប​ពេល​សុខភាព​ល្អ​ពេលនេះ​ ​យូ​ ​ឌីស្កូ​ ​ក៏​ចាប់ផ្តើម​លេចមុខ​នៅក្នុង​អាជីព​សិល្បៈ​ជាថ្មី​ឡើងវិញ​ ហើយ​​កំពុង​មាន​ទឹកមាត់​ជា​បណ្តើរ​ៗ​ ​។​ ​មានការ​បង្ហើប​ថា​ ​យូ​ ​ឌីស្កូ​ ​ត្រៀម​ចាប់ដៃ​គូ​ជាមួយ​ដៃគូ​ចាស់​អ្នក​ ​នាង​ ​ទូច​ ​ស្រី​លក្ខណ៍​ ​និង​ ​កែវ​ ​ពេជ្រ​ពិសី​ ​ផង​ដែរ​ ​។​​ ​ ​គេ​ចាំ​បាន​ថា​ ​យូ​ ​ឌីស្កូ​...
តួអង្គ​កញ្ជ្រោង​កន្ទុយ​ប្រាំបួន​នៅក្នុង​ខ្សែភាពយន្ត​ចិន​ដ៏​ល្បី​ ​«​និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ​»​ ​នាង​ ​Dilireba​ ​បាន​បង្ហាញខ្លួន​ដើរ​លើ​កម្រាលព្រំ​ក្រហម​ក្នុង​កម្មវិធី​ ​«​Cosmo​ ​Mageline​»​ ​នៅ​ទីក្រុង​សៀងហៃ​ ​ប្រទេស​ចិន​ ​។​ ​ ​ចូលរួម​កម្មវិធី​ដើរ​លើ​កម្រាលព្រំ​ក្រហម​លើក​នេះ​ ​តារា​ស្រី​ចិន​វ័យ​ ​២៧​ ​ឆ្នាំ​ ​Dilireba​ ​បាន​រំលេច​ខ្លួន​ជាមួយ​រ៉ូប​ដៃ​មួយ​សរសៃ​ពណ៌​ទឹកសមុទ្រ​វែង​អូស​ដី​ ​និង​ ​ឆ្លៀត​សម្ញែង​សម្រស់​ដើមទ្រូង​ដ៏​សិច​ស៊ី​ ​ទ្រលុកទ្រលន់​យ៉ាង​ទាក់ទាញ​បំផុត​ ​ធ្វើ​ឱ្យ​កែវភ្នែក​សុភាពបុរស​រាប់ពាន់​រាប់​ម៉ឺន​នាក់​ ​តាម​សម្លឹង​មើលរូប​សម្រស់​ដែល​គយគន់​មិន​ចេះ​ជិនណាយ​របស់​នាង​មិន​ប៉​ព្រិច​ភ្នែក​ ​។​ ​ ​ ​ដោយសារតែ​កន្លងមក​ ​តារា​ស្រី​ចិន​ ​Dilireba​ ​កម្រ​ស្លៀកពាក់​បង្អួត​សម្រស់​ដើមទ្រូង​បែបនេះ​ ​តែ​ដល់ពេល​បញ្ចេញ​ម្ដង​ ​ទាក់ទាញ​អស់​ស្ទះ​ ​៕​ ​
ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី អ្នកនាង​​ Janie បានសម្រាលកូន ដោយសុវត្ថិភាពហើយ ធ្វើឲ្យហ្វេនៗរំភើប អបអរសាទរគ្រប់គ្នា។ អ្វីដែលកាន់តែពិសេស គេឃើញថា កូនស្រីរបស់ Janie ទើបតែកើតមែន តែពិតជាមានមុខមាត់ស្រស់ស្អាត ហើយគួរឲ្យក្នាញ់ខ្លាំងណាស់ មើលកាន់តែយូរ កាន់តែកាត់តាមប៉ាៗ បេះដាក់តែម្ដង។ ទន្ទឹមនឹងនេះដែរ ក្រោយពី Janie ទទួលបានសមាជិកថ្មីនេះភ្លាម តារាស្រីរូបនេះ កាន់តែធ្វើឲ្យមហាជនរាល់គ្នា ចាំតាមដានពីសកម្មភាពប្រចាំថ្ងៃ នាងមិនចេះដាច់ ជាពិសេស ត្រូវបានគេចាត់ទុកជាតារាស្រី ដែលមានសំណាង បានស្វាមីមានរូបរាងសង្ហាហើយ ចេះយល់ចិត្តថ្នាក់ថ្នមទាំងម្ដាយ និងកូនផងដែរ។ ជាក់ស្ដែង តាមរយៈរូបថតជាច្រើនសន្លឹក ក្នុងបណ្ដាញសង្គម បុរសជាស្វាមីរបស់ Janie ពិតជាបំពេញតួនាទី ជាស្វាមី និងលោកប៉ាដ៏ល្អ មើលថែកូនស្រី...
ភ្នំពេញ៖ ច្រើនឆ្នាំណាស់មកហើយ ដែលអ្នកនាង គង់ សុជាតិ បានឈរលើវិស័យសិល្បៈ ពោរពេញទៅដោយភាពជោគជ័យ ក្នុងការងារជាពិធីការិនី គ្រប់កម្មវិធី តូច ធំទាំងអស់។ កេរ្តិ៍ឈ្មោះរបស់អ្នកនាង កាន់តែល្បីល្បាញខ្លាំងទៅៗ រហូតត្រូវបានគេដាក់នាមថា ជាពិធីការិនីឆ្នើមមួយរូប ក្នុងស្រុកខ្មែរ។ ជាក់ស្តែង គេតែងចាប់អារម្មណ៍ថា តារាស្រីរូបនេះ តែងតែរៀបចំខ្លួនស្អាតបាត រាល់ពេលធ្វើជាពិធីការិនីម្តងៗ ជាពិសេស នៅពេលដែលអ្នកនាង បានចាប់ដៃគូជាមួយនឹង ស្វាមីទៀតសោត កាន់តែអ្នកនាង ធ្វើយ៉ាងណាឲ្យល្អឥតខ្ចោះជានិច្ច។ ក្នុងនោះ អ្នកនាង និងស្វាមី តែងតែរៀបចំ ឈុតសម្លៀកបំពាក់ មិនដែលឆ្គងម្តងណាឡើយ ដោយលោក ជា វិបុល តែងរើសសម្លៀកបំពាក់ណា​ពណ៌ដូចគ្នា ជាមួយនឹងភរិយា ទោះជារ៉ួបរបស់គង់ សុជាតិ ពណ៌លេចប៉ុណ្ណាក៏ដោយ។ យ៉ាងណាមិញ...
ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព បានសម្រាលកូនដោយជោគជ័យកាលពីពេលថ្មីៗនេះ អ្នកនាងឱក សុគន្ធកញ្ញា ស្របពេលដែលជីវិតគ្រួសារកាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំងឡើង ធ្វើឲ្យហ្វេនជាច្រើនសរសើរនិងពេញចិត្តយ៉ាងខ្លាំង។ មកទល់នឹងពេលនេះកូនប្រុសដំបូងរបស់នាង កើតបានប៉ុន្មានថ្ងៃហើយ ដែលក្នុងនោះមានហ្វេនជាច្រើនបានទន្ទឹងរង់ចាំមើល រូបរាងមុខមាត់ការលូតលាស់របស់កូនប្រុស កំពូលតារាស្រីរូបនេះពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលអ្នកម្តាយសម័យថ្មីរូបនេះមិនសូវជាបង្ហាញច្រើននោះទេ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្វាមីរបស់នាងបានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងមុខមាត់គូរឲ្យក្នាញ់របស់កូននាង ដែលទើបតែកើតប៉ុន្មានថ្ងៃ មានថ្ពាល់ខួចមានមន្តស្នេហ៍តែម្តង។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ នាងក៏បានធ្វើការបង្កើតជាផេកផ្លូវការរបស់ កូនខ្លួននៅលើបណ្តាញសង្គមផងដែរ។ ជាមួយនឹងមុខមាត់ដ៏គួរឲ្យក្នាញ់របស់កូននាង បានធ្វើឲ្យហ្វេនជាច្រើននាំគ្នាសរសើគ្រប់គ្នា ដែលនៅតូចប់ុណ្ណឹងសោះ មុខមាត់កាន់តែគួរឲ្យស្រលាញ់ខ្លាំងឡើង៕ សូមទស្សនារូបភាពខាងក្រោមនេះ៖
កាលពី​ថ្ងៃទី​ ​២៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងទៅ​ថ្មីៗនេះ​ ​មង្គល​កា​រក្នុងប្រ​ទេ​ថៃ​មួយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បន្ទាប់ពី​កូនក្រមុំ​បាន​បង្ហោះ​រូបភាព​ដ៏​ទាក់ទាញ​មួយចំនួន​ ​។​ ​ ​បើ​តាម​ការ​ឱ្យ​ដឹង​ ​កូនក្រមុំ​មានឈ្មោះ​ ​Tunchanok​ ​Boonkacha​ ​ឈ្មោះ​ហៅក្រៅ​ ​Sine​ ​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​វ័យ​ស្របាល​នាងម្នាក់​ ​និង​ ​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ជាច្រើន​ជាមួយនឹង​ពិធី​ដ៏​ប្លែកភ្នែក​ ​ប៉ុន្តែ​អ្វី​ដែលគេ​ចាប់អារម្មណ៍​ខ្លាំង​គឺ​ក្នុង​ថ្ងៃ​មង្គលការ​នោះ​ ​កូនក្រមុំ​ក៏បាន​អញ្ជើញ​អតីត​មិត្ត​ប្រុស​ខ្លួន​ទាំងអស់​មក​ចូលរួម​ផង​ដែរ​ ​។​ ​មិន​ត្រឹមតែ​បាន​អញ្ជើញ​អតីត​មិត្ត​ប្រុស​ចូលរួម​ប៉ុណ្ណោះទេ​ ​កូនក្រមុំ​ថែមទាំង​បាន​ថតរូប​ឱបរឹត​អតីត​មិត្ត​ប្រុស​ទាំងនោះ​ ​ក្នុងទឹក​មុខ​ក្អាកក្អាយ​សប្បាយរីករាយ​នៅមុខ​កូនកំលោះ​ ​ដោយ​មិន​ខ្វល់​ពី​កូនកំលោះ​បន្តិច​ ​។​ ​ ​យ៉ាងណាមិញ​ ​ការ​អញ្ជើញ​អតីត​មិត្ត​ប្រុស​ចូលរួម​ ​និង​ ​បាន​ថត​ស្និទ្ធស្នាល​នោះ​ ​គ្រាន់តែ​ជា​ការរាប់​អាន​គ្នា​ប៉ុណ្ណោះ​ ​ព្រោះ​បើ​តាម​ការ​ឱ្យ​ដឹងពី​កូនក្រមុំ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា​ ​ទោះបី​យើង​ធ្លាប់​ជា​សង្សារ​នឹងគ្នា​ពីមុន​ ​និង​ ​បាន​បែកគ្នា​មែន​ ​ប៉ុន្តែ​ពួក​យើង​នៅតែ​រាប់អាន​គ្នា​ដដែល​ ​ហើយ​ចំពោះ​រូបភាព​ដែល​មហាជន​ចាប់អារម្មណ៍​ក្នុង​បណ្តាញ​សង្គម​​ឃើញ​កូនកំលោះ​ញញឹម​បែប​ស្ងួត​ពេល​នាង​ឱបរឹត​នឹង​អតីត​គូសង្សារ​ទាំង​ ​៣​ ​នោះ​ ​គឺជា​ការ​សម្តែង​ធ្វើ​ទឹកមុខ​លេងសើច​តែប៉ុណ្ណោះ​ ​។​ ​ ​ក្រោយពី​រឿងរ៉ាវ​ខាងលើ​នេះ​មាន​ភាព​ល្បីល្បាញ​រួចមក​...
ហាក់​ខុសពី​តារា​ដទៃ​រៀបការ​ភ្លាម​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មិនបាន​សម្រាក​លំ​ហែរ​ជាមួយ​ភរិយា​ទេ​ពោល​គឺ​ ​លោក​សម្រុក​ធ្វើការងារ​តែម្តង​ ដែល​ធ្វើ​ឱ្យ​មានការ​សរសើរ​ថា​រៀបការ​ហើយ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ខំប្រឹង​ ​ប្រមូល​លុយ​មិនហ៊ានសម្រាក ​ ​។​ ​ ​គេ​ចាំ​បាន​ថា​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​បាន​រៀបការ​យ៉ាង​អធិកអធម​ ជាមួយ​ភរិយា​ ជា​អ្នក​រស់នៅ​ខេត្តបាត់ដំបង​ ​កាលពី​ថ្ងៃទី​ ​២៨​ ​កន្លងទៅ ​ដោយមាន​ការចូលរួម​ផ្តល់​ពរជ័យ​ពី​សំ​នាក់​អ្នក​សិល្បៈ​ជាច្រើន​ ​។​ ​អ្វី​ដែល​ឱ្យកត់សម្គាល់​រៀបការ​រួច​ ​បែ៉ន​ ​ចំ​រ៉ុង​ ​មិន​បានសម្រាក​ ឬ ​ចេញទៅ​ដើរ​លំ​ហែរ​ជាមួយ​ភរិយា​ថ្មីថ្មោង​ដូច​គូ​ដទៃ​ទេ​ ​។​ ​ផ្ទុយទៅវិញ​គេ​បានឃើញ​លោក​ចេញទៅ​ច្រៀង​កាត់សក់​ជាមួយ​អ្នកនាង​ ​ខាត់​ ​សុ​ឃីម​ ​ជា​ធម្មតា​ទៅ​វិញ​ ​។​ ​មិត្តភក្តិ​ខ្លះ​បាន​សួរ​ថា​អត់​សម្រាក​ទេ​ ​? ​ខ្លះ​បន្ថែម​ថា​ បង្រៀន​ភរិយា​ឱ្យ​ចេះ​ច្រៀង​កាត់សក់​ដែរ​...
ចុងក្រោយ​នេះ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ក្រោយពី​ឃើញ​ពិធី​ការិនី​លេចធ្លោ​ប្រចាំ​ទូរទស្សន៍​ភី​អិន​អិន​ ​ជី​មមី​ ​តែង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​តារាប្រុស​រូប​សង្ហា​ម្នាក់ ដែលគេស្គាល់ច្បាស់ថាជាលោក ជីមមី​ ​។​ ​ក្នុង​នោះ​ ក៏​មានការ​បង្ហើប​ថា​ ​បុរស​ម្នាក់​នេះ​ ​និង​ ​ជី​មមី​ ​គឺជា​គូស្នេហ៍​​គ្នា​មួយ​រយៈ​ហើយ​ ​។​ ​ ​ ​មាន​បុរស​មិន​តិច​ទេ​សោក​ស្តាយ ​នៅពេល​ដឹង​ថា​ពិធី​ការិនី​រូបរាង​តូច​ស្រឡូន​ ​ជី​មមី​ ​មាន​គូស្នេហ៍​ហើយ​ ​ជា​បុរស​រូប​សង្ហា​ មានតំណែងជាអ្នកផលិតកម្មវិធី និងជាពិធីករ ដែលមានសមត្ថភាពចំណេះ​ដឹង​ផ្នែក​ភាសាអង់គ្លេស​ខ្លាំងមិនធម្មតា​ ​។​ ​ថ្មី​ៗ​នេះ​ អ្នកទាំងពីរបាន​បង្ហាញ​រូប​ ​ភា​ពផ្អែមល្ហែម ​ក្នុង​ពេល​ដែល​ពួកគេ​ទៅ​សហរដ្ឋអាមេរិក​កាលពី​មួយ​រយៈ​មុន​ ​។​ មានការ​សរសើរ​ថា ជីមមី ទាំងពីរ ពិតជា​សក្តិ​សមគ្នា​ខ្លាំង​ណាស់ ​ជាពិសេសទាំង​សមត្ថភាព និង ​ទេពកោសល្យ​សិល្បៈ​ក៏​មិនចាញ់​គ្នា​ប៉ុន្មាន​ឡើយ​ ​។​ ​មហាជន ជាច្រើនបានជូនពរ ឱ្យអ្នកទាំងពីរមានដំណឹងល្អឆាប់ៗផងដែរ...

អត្ថបទពេញនិយម