Friday, December 6, 2019
ក្រុមយុវជនមួយក្រុម ដែលដាក់ឈ្មោះខ្លួនឯងថា គំនិត បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយពួកគេបានរួមគ្នាបង្កើតបានយន្តហោះប្រភេទ Airbus A350​  មួយគ្រឿង ដើម្បីត្រៀមចូលរួមដាក់តាំងបង្ហាញ នៅក្នុងកម្មវិធីពិព័រណ៌យន្តហោះ និង បច្ចេកវិទ្យារដូវកាលទី២ នៅថ្ងៃទី ១៣ ,១៤ ,១៥ ខែធ្នូ ឆ្នាំ២០១៩ នៅមូលដ្ឋានទ័ពអាកាសភ្នំពេញ ។ នៅលើទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះ Khomnit បានបង្ហោះរូបភាពយន្តហោះ និង សរសេរថា បងប្អូនខ្មែរទាំងអស់គ្នា ពួកយេីងគំនិតបានសម្រេចយន្តហោះ Airbus A350​ នេះបាន 90%​ហេីយ។ ពួកយេីងត្រូវការថវិការបន្ថែមដេីម្បីទិញ ESC 120A​ ចំនួន 4​...
ឧបទ្ទវហេតុបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភា នៅក្នុងវត្តប្រាសាទគោកចក កាលពីរសៀលថ្ងៃទី​២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឱ្យមានអ្នកស្លាប់ ៣ នាក់ របួសធ្ងន់ ៣ នាក់ និង របួសស្រាល ១០ នាក់ សរុប១៦នាក់ ។ ក្នុងចំណោមអ្នកស្លាប់ទាំង៣នាក់មានម្នាក់ ឈ្មោះ លី សំណាង ដែលស្លាប់យ៉ាងគួរ​ឱ្យសង្វេគជាទីបំផុតចោលប្រពន្ធកូន ខណៈពេលដែលគម្រោងនោះមិនមែនគម្រោងខ្លួនឯងសោះ ។ បើយោងតាមគណនីហ្វេសប៊ុក ឈ្មោះ Lach Ly បានបង្ហោះថា៖ “ធ្លាប់រាប់អានគាត់ Ly Samnang មានសមត្ថភាពច្បាស់លាស់ ទាំងសណ្ដានចិត្តល្អ និង...
រោងការ រោង​បុណ្យ​បិទផ្លូវ នៅ​តែ​ជា​បញ្ហា​ចោទ ក្នុង​រាជធានី​ភ្នំពេញ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ស្ទះ​ដល់​អ្នកដំណើរ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន ប៉ុណ្ណោះ​ទេ ត្រូវ​កកស្ទះ​សំរាម​យ៉ាង​ហោច​២​ថ្ងៃ ព្រោះ​រថយន្ត​ប្រមូល​សំរាម​មិន​អាច​ឆ្លងកាត់​ចូល​ទៅ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ដែល​មាន​រោង​បុណ្យ ឬ​រោងការ ដែល​បិទផ្លូវ​ទាំងស្រុង នោះ​បាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ស្រាប់តែ​ថ្មី​ៗ​នេះ​មាន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sokphath បាន​បង្ហោះ​សេចក្តីជូនដំណឹង​របស់​សាលា​ទើប​ដឹង​ថា នេះ​ប្រធានបទ​ថ្មី​មួយទៀត ដែល​អាជ្ញាធរ​ត្រូវ​គិតពិចារណា ឬ​ចាត់វិធានការ​ចំពោះ​រោង​បុណ្យ ឬ​រោងការ ដែល​បិទផ្លូវ​ទាំងស្រុង​នេះ ធ្វើ​អោយ​ក្មេង​ៗ​នៅ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ ថ្នាក់​ម​ត្តេ​យ្យ ត្រូវ​ខាត​ការ​សិក្សា​អស់​រយៈពេល​២​ថ្ងៃ ផង​ដែរ គិត​ចាប់តាំងពី​ថ្ងៃ​ទី​១១ ដល់ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ មូលហេតុ​មានការ​បិទផ្លូវ​រៀបចំ​ពិធី​មង្គលការ នៅ​ភូមិ​គ្រឹះ ទុល​មុខ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​សាខា បឹង​ត្របែក​ទី​១ តែ​ម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​មហាជន​នៅ​ចាំ​បាន​ថា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លែង​អនុញ្ញាត​ឱ្យ​សង់រោង​ការ រោង​បុណ្យ​បិទផ្លូវ​ដូច​មុន​ទៀត​ហើយ...
បាត់ដំបង: ដីដែនជម្រកសត្វព្រៃរបស់​តារា​ហូ​លី​ហ្វូ​ដអ្នកស្រី អែន ជេ​លី​ណា (Angelina Jolie) ត្រូវបានជនខិល​ខូច​​កាប់រុករានទន្រ្ទានយកជាកម្មសិទ្ធិ ប៉ុន្ដែត្រូវបានសមត្ថកិច្ចចុះបង្រ្កាបដោយ​​ដក​បំផ្លាញ​ដើម​ធូ​រេ​ន និង​ដើម​ដូង​សរុប​ប្រមា​ណ​​ជាង ៣០០ដើម ដែល​ជន​ឱកាសនិយម​បាន​លួច​យកទៅ​ដាំ​លើដី​អភិរក្ស​​ស្ថិតនៅ​ភូមិ​អូរ​តា​តឹង ឃុំ​សំ​ឡូ​ត ស្រុក​សំ​ឡូ​ត ​ខេត្តបាត់ដំបង។ លោក ប៊ូ ស៊ីណា ប្រធាន​ផ្នែក​ប្រតិ​ប​ត្ត​ច្បាប់​នៃ​អង្គការ​មូលនិធិ ម៉ា​ដ​ក្ស ចូ​លី ភី​ត (Maddox Jolie Pitt Fundation) និងជាអ្នកគ្រប់គ្រងតំបន់នោះឲ្យអ្នកស្រី​ Angelina Jolie បាន​ថ្លែងថា តំបន់​នេះ គឺជា​ការគ្រប់គ្រង និង​អភិរក្ស​រួមគ្នា​ដោយ​​តារា​ហូ​លី​ហ្វូ​ដ អ្នកស្រី អែន ជេ​លី​ណា (Angelina Jolie) និង​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង។ លោក ស៊ីណា...
(នគរវត្ត) ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបង្ក្រាបរថយន្តក្រុមហ៊ុនដឹកអ្នកដំណេីរ រិទ្ធិ មុនី រកឃេីញគ្រឿងក្នុងជ្រូកមានជាតិគីមីនាំពីប្រទេសថៃចូលកម្ពុជាបានជាង១តោន ចុះបើពីមុនៗមកតើនាំចូលលក់ចែកចាយបង្កគ្រោះថ្នាក់ដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋជាអ្នកបរិភោគដល់កម្រិតណា។ សមត្ថកិច្ចនគរបាល បានឱ្យដឹងថា៖ នៅថ្ងៃ១ ខែធ្នូ ឆ្នាំ២០១៩នេះ ថា ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេតុបន្ទាយមានជ័យ បានស្ទាក់ឃាត់រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិ មុនី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះសមត្ថកិច្ចរកឃើញ សាច់ជ្រូក-គ្រឿងក្នុងជ្រូកចម្រុះចំនួន ១៦កេស ស្មើនឹង១០៩៤ គីឡូក្រាម ដែលច្បាប់ហាមឃាត់ និងការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេសធ្វើឱ្យប្រែប្រួលគុណភាព ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ សង្ស័យប្រើសារធាត់គីមី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានយកទៅកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី និងធ្វើពិធីដុតកម្ទេចចោលនៅរសៀលថ្ងៃអាទិត្យនេះផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នាខណៈកាលពីរសៀលថ្ងៃមិញនេះ ទី០៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមគ្រួសារមួយមានទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត និងបានស្នើសុំទៅដល់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា រួមទាំងសម្ដេចកតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមមេត្ដាជួយដល់ក្រុមគ្រួសារគាត់ផង ព្រោះតែផ្ទះរបស់គាត់រស់នៅសព្វថ្ងៃនេះ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ និងត្រូវគេបិទផ្លូវមិនអោយចូលផ្ទះទៀតនោះទេ។ ក្នុងនោះដែរ បើយោងតាមរយៈកិច្ចសំភាសន៏របស់លោក K01 រួមជាមួយក្រុមគ្រួសាររូបនេះ បាននិយាយរៀបរាប់ទាំងអួលដើម ក និងទឹកភ្នែកស្រក់មិនដឹងខ្លួន ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”ផ្ទះដែលគាត់សាងសង់រស់នៅសព្វថ្ងៃនេះ នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គេនឹងធ្វើរបងបិទផ្លូវទាំងសងខាងទាំងអស់ ដែលជាហេតុធ្វើឲ្យខ្ញុំមិនមានផ្លូវចេញទៅក្រៅបាននោះទេ ដូច្នេះហើយមានតែផ្លោះរបង ដើម្បីចូលផ្ទះ និងចេញទៅក្រៅហើយ ប៉ុន្ដែកូនស្រីរបស់ខ្ញុំ រួមទាំងចៅ ពួកគេមិនអាចផ្លោះរបងរួចនោះទេ ព្រោះថារបងនៅទីនេះខ្ពស់ៗខ្លាំងណាស់”។ អ៊ុំប្រុសរូបនេះ បានបន្ដទៀតថា៖”ខ្ញុំក៏បានចចារ...
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីគួរឲ្យសោកសង្រែង ដោយបុរសម្នាក់ជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ បានគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់គេង។ ជនរងគ្រោះមានឈ្មោះ Kim Eng មានស្រុកកំណើតមកពីខេត្តពោធិ៍សាត់ ចំពោះព័ត៌មានលម្អិតនៃការស្លាប់របស់ជនរងគ្រោះពុំបានបញ្ជាក់នៅឡើយ ដោយមានការសង្ស័យថា អាចមកពីអាកាសធាតុនៅប្រទេសកូរ៉េត្រជាក់ពេកទើបធ្វើឲ្យជនរងគ្រោះគាំងបេះដូង។ នេះបើយោងតាមការបង្ហោះរបស់ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ លី មន្នី ដាណេ បានឲ្យដឹងថា ទៀតហើយពលករខ្មែរម្នាក់បានដេកស្លាប់ក្នុងបន្ទប់ដោយសារគាំងបេះដូង Kim Eng ឪពុកម្តាយក៏ស្លាប់ចោលអស់ទៀតពិតជាអាសូរមែន។ ជីវិតពលករគឺបែបហ្នឹង ឈឺ ខំ លំបាកដេីម្បីគ្រួសារនិងអនាគត សូមបងប្អូនពលករទាំងអស់ថែរក្សាសុខភាពទាំងអស់គ្នាផង សូមអោយបងបងទៅកាន់សុគតិភព។
ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចបេះផ្លែស្វាយគេ លុះពេលយកទៅដល់ត្រូវម្ចាស់ស្វាយតាមចាប់ក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង។ ជនសង្ស័យជាចោរលួចផ្លែស្វាយ មានឈ្មោះយី បារាំង ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ។ ដកហូតផ្លែស្វាយចំនួន៣បាវ មានទម្ងន់សរុប ១៣៤គីឡូក្រាម ។ ចំណែក ជនរងគ្រោះជាម្ចាស់ស្វាយ មានឈ្មោះ ជ្រូ គឹមស្រ៊ី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ...
ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយនូវ រហស្សនាមអច្ឆរិយកម្ពុជាគឺ ហុង ភារិន ដែលជាយុវជន​មួយរូប ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​អស្ចារ្យ​ជាមួយ​ការ​ចងចាំ​តួលេខ​ដ៏​ច្រើន​សន្លឹក​សន្ធាប់​ដោយមាន​ការកំណត់​នាទី​ខ្លី​បំផុត​ ​និង​ ​ឆ្លើយ​គ្មាន​ឱ្យ​ខុស​មួយ​តួលេខ​ឡើយ​នៅក្នុង​កម្មវិធី​ ​«​Super​ ​100​»​ ​។​ ​បន្ថែម​ពីលើ​នោះ​ទៀត​ ​លោកក៏បាន​ចងចាំ​លេខរៀង​ពេល​កម្មវិធី​តម្រូវ​ឱ្យ​មាន​សន្លឹក​បៀរ​រហូត​ ​៥២​ ​សន្លឹក​ ​ដោយ​លោក​មើល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ​ហើយ​ឱ្យ​លោក​បិទ​ភ្នែក​ ​និង​ ​ឆ្លើយ​សន្លឹក​បៀរ​តាម​លេខរៀង​ ​លោក​ក៏​នៅតែ​ឆ្លើយ​ត្រូវ​មិន​ឱ្យ​ខុស​សូម្បី​មួយ​សន្លឹក​បៀរ​ ​។​ ​អ្វី​ដែល​ពិសេស​ខ្លាំង​រហូត​មានការ​ភ្ញាក់ផ្អើល​នោះ​ ​គឺ​យុវជន​ ​ហុង​ ​ភារិ​ន​ ​អាច​ចងចាំ​ថ្ងៃខែ​ឆ្នាំ​ក្នុង​ប្រតិទិន​បាន​យ៉ាង​ល្អ​បំផុត​ ​រហូតដល់​ ​៧០០​ ​ឆ្នាំ​ ​ទាំង​ក្នុង​អតីតកាល​ ​និង​ ​អនាគតកាល​ ​ដោយ​ឆ្លើយ​គ្មាន​ខុស​ឡើយ ។ ក្រោយពីបានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនមួយរយៈមក ពេលនេះ ហុង ភារិន បានសម្រេចគោលបំណងក្នុងការទៅប្រកួតការចងចាំលំដាប់ថ្នាក់ពិភពលោកលើកទី២៨ នៅក្នុងទីក្រុង...
ក្រុមហ៊ុនជប៉ុនមួយមានឈ្មោះ  ECC Real Estate បានចុះកិច្ចព្រមព្រៀងវិនិយោគ ជាមួយនឹងក្រុមហ៊ុនរបស់ខ្មែរ VichetDara Enterprise ដើម្បីវិនិយោគ និង អភិឌ្ឍន៍លើវិស័យអលនទ្រព្យសង់ផ្ទះស្នាក់នៅ និង កន្លែងកម្សាន្តប្រណិតៗ នៅខេត្តមណ្ឌលគិរី ។ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យអលចនទ្រព្យ និង រួមចំណែកក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតលំនៅឋាននៅខេត្តមណ្ឌលគិរី ហើយក្រុមហ៊ុនជប៉ុននេះ មានបំណងធំ ក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិសេស ផ្តល់ជូនដល់មន្រ្តីរាជការ ដែលចង់បានផ្ទះស្នាក់នៅ (second house) និង កន្លែងកម្សាន្តផងដែរ​...

អត្ថបទពេញនិយម