Friday, December 6, 2019
Home ពីនេះពីនោះ

ពីនេះពីនោះ

ក្នុង​យប់​ថ្ងៃ​រៀប​​គ្រែ​ផ្សំ​ដំណេក​គឺ​ជា​រឿង​សំខាន់​បំផុត សម្រាប់​ប្ដី​ប្រពន្ធ​រៀបការ​ហើយ​។ ក្នុង​រាត្រី​ក្រេប​ទឹក​ឃ្មុំ​តាម​ក្បួន​តម្រា​ចិន គឺ​ត្រូវ​រក​ពេល​វេលា​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​មាន​ហុងស៊ុយ ជៀស​ឆ្ងាយ​ពី​គ្រោះ​ផ្សេងៗ​។ បើ​តាម​ការ​គន់គូរ​របស់​គ្រូ​ចិន​សែ លោកតា កុក ឡុង​ ប្រាប់ថា ​​ឆ្នាំ​ដែល​ត្រូវ​ផ្សំ​ដំណេក​មុន​ម៉ោង ១១​យប់​មាន​ដូចជា ​ខាល ថោះ មមី មមែ ច កុរ ទោះ​ក្នុង​យប់​នោះ​ប្ដី​ឈឺ ឬ​អ្នក​ណា​ឈឺ​ក៏​ដោយ​ត្រូវ​តែ​ផ្សំដំណេក​កុំ​ឱ្យ​ខកខាន​។ លោកតា និយាយថា ក្នុង​រាត្រី​ផ្សំ​ដំណេក​បើ​តាម​ប្រពៃណី​ចិន គេ​ប្រយ័ត្ន​ណាស់​ដាច់​ខាត​កុំ​អោយ​លើស​ម៉ោង​១១​យប់ព្រោះ​ខ្លាចជួបរឿងស៊យ។ គ្រូ​ចិនសែ​នៅ ស៊ិនសែ​ហោរា​បកប្រែ​​ ឯកសារ​ខ្មែរ​ចិន ចិន​ខ្មែរ បាន​ប្រាប់​​​ទៀត​ថា ប្រសិន​បើ​ប្ដី​ប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​នេះ​ផ្សំ​ដំណេក​ក្រោយ​ម៉ោង ១១​អាច​មាន​រឿង​មិន​ល្អ​ បើ​មាន​កូន​ពេល​កូន​នោះ​កើត​មក​នឹង​ជួប​រឿង​ស៊យ​។ ជា​ពិសេស ​ឆ្នាំ​មមី មមែ ប្រសិន​បើ​ផ្សំដំណេក​ក្រោយ​ម៉ោង​១១ ត្រូវ​ការពារ​កុំ​ឱ្យ​មាន​កូន ប្រសិន​កូន​នោះ​ជា​កូន​ប្រុស​នឹង​ត្រូវ​ឆុង​ជាមួយ​ឪពុក​។ ​តែ​ប្រសិន​បើ​ភ្លាត់​ស្នៀត​មាន​កូន ត្រូវ​យក​កូន​នោះ​ទៅ​ផ្ញើ​ជា​មួយ​ម្ដាយ​មីង ឬ​ក៏​ពូ...
មង្គលការជាថ្ងៃដ៏សំខាន់បំផុតក្នុងជីវិតមនុស្សម្នាក់ៗ ។ មុនថ្ងៃរៀបការមកដល់ទាំងគ្រួសារខាងស្រី ទាំង​គ្រួសារខាងប្រុស បានត្រៀម និងរៀបចំចាត់ចែងធ្វើយ៉ាងណាឱ្យមង្គលការប្រព្រឹត្តិទៅដោយរលូន ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីរឿងមួយចំនួន ដែលអ្នកមានជីវភាពល្មមៗ មិនគួរចំណាយច្រើនពេកនោះទេ ព្រោះអាចខាតបង់លុយកាក់ អស់ចំណងដៃ ទូទាត់ឱ្យគេមិនចង់គ្រប់ ។ ១. ការចំណាយទៅលើធៀបការ តាមបទពិសោធន៍ជាក់ស្ដែង ធៀបការជាការចំណាយមួយដែលមិនសូវចាំបាច់ខ្លាំង ហើយម្ចាស់ការអាចកាត់បន្ថយការចំណាយបាន ។ ទីមួយអាចធ្វើការបែងចែកធៀបជា ២ ប្រភេទ សម្រាប់ភ្ញៀវធម្មតា និង​ភ្ញៀវលំដាប់ខ្ពស់ ។ សម្រាប់ភ្ញៀវដែលយើងគិតថាសំខាន់អាចបោះពុម្ពធៀបដែលល្អ ក្នុងចំនួនកំណត់ និងធៀបធម្មតាសម្រាប់ភ្ញៀវទូទៅ ។ ធៀបក៏មិនចាំបាច់ទាល់តែប្រណីតខ្លាំងពេកនោះទេ យកធម្មតាៗទៅបានហើយ ព្រោះភ្ញៀវមកមិនមកគឺអាស្រ័យលើមិត្តភាពទៅវិញទេ ។ ២. ការចាត់ចែងលើភេសជ្ជៈ និង ស្រា ភេសជ្ជៈ និងគ្រឿងស្រវឹង ក៏ជារឿងមួយអាចកាត់បន្ថយចំណាយបានច្រើន...
ប្រសិនបើលោក អ្នក ចង់ស្វែងរកការ សម្រាកលំហែរកាយ និង ការដើរកម្សាន្តតាមបែបធម្មជាតិនោះ គួរតែជ្រើសយក ដំណើរកម្សាន្តទៅតំបន់អមលាំងវិញម្តង ពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ ស្រស់ស្រាយជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាល នៅជុំវិញខ្លួនលោក អ្នកជាមិនខានឡើយ ។ ទេសភាពនៅតំបន់អមលាំង ដែលមើលទៅពិតជាចង់ឱ្យគយគន់នេះគឺ ស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយត្រឹមតែ ១០០ គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំពេញ ។ លោក អ្នកអាចទៅមកវិលល្ងាចបានយ៉ាងងាយស្រួល ដោយសារមានផ្លូវងាយស្រួលក្នុងការធ្វើដំណើរ ។ នៅតំបន់អមលាំង ហាក់បីដូចជាមានទេសភាព ២ ផ្សេងគ្នា គឺ ស្អាត ស្រស់ស្រាយ ស្ងប់ស្ងាត់ ។ ព្រោះនៅទីនោះ មាន សត្វបក្សាបក្សី ព្រៃភ្នំ ជ្រលងដងអូរ...
សូតារីសតលូ ជាកន្លែងលេងកម្សាន្តថ្មី ចម្ងាយតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ នៅតំបន់ 7 NG ។ នៅទីនោះមានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ល្អ មានកន្លែងគេងបែបថ្មី ធ្វើចេញពីឡូ បន្ទប់គេងប្រកបដោយផាសុកភាពជាមួយគំនិតច្នៃប្រឌិតបែបថ្មី ធ្វើឱ្យមានអារម្មណ៍ថាប្លែកជាងការគេងនៅតាមកន្លែងផ្សេងៗ ។ ប្រិយមិត្តអាចទៅកម្សាន្តលេងនៅទីនោះ ស្នាក់នៅជាមួយគូស្នេហ៍ ឬ ជាលក្ខណៈគ្រួសារក៏បានដែរ ។ មានទីធ្លាសម្រាប់អាំងសាច់ អង្គុយញ៉ាំយ៉ាងស្រស់ស្រាយតែម្ដង ។ ចំពោះបន្ទប់គេងវិញក្នុងមួយយប់តម្លៃ ២០ដុល្លារ អាចគេងបាន ២ នាក់តែបើមានកូនតូចៗអាចគេងបាន ៤ នាក់ ។ ក្នុងនោះក៏មានជួលគិតជាម៉ោងផងដែរ ។ នេះបើតាមការរៀបរាប់ពីអ្នកគ្រប់គ្រងនៅសូតារីសតលូ ។ ចំពោះ​ទីតាំង​វិញ ស្ថិត​នៅ​ក្នុង​ឃុំវិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល...
ខេត្តពោធិ៍សាត់ ជាខេត្តមួយ ដែលមាន រមណីយដ្ឋានទេសចរណ៍ វប្បធម៌ ធម្មជាតិ ច្រើនរាប់មិនអស់ ហើយក៏មានរមណីយដ្ឋាន ជាច្រើនទៀតនៅមិនទាន់ត្រូវបានគេសិក្សា ឬ រកឃើញ  នៅឡើយ ។ ប៉ុន្តែរមណីយដ្ឋានទាំងនោះ មានសម្រស់ មិនចាញ់ រមណីយដ្ឋាន ដែលមានសព្វថ្ងៃនេះប៉ុន្មានឡើយ ។ ភ្នំនាគសជារមណីដ្ឋានទេសចរណ៍ថ្មីមួយ ដែលទើបតែរកឃើញ និង បានបង្ហាញឱ្យ ភ្ញៀវទេសចរបានឃើញ បានស្គាល់នាចុងឆ្នាំ ២០១៩នេះប៉ុណ្ណោះ ដោយ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា នៅពេលដែលលោកបានចុះទៅពង្រឹងមូលដ្ឋាននោះ នាប៉ុន្មានឆ្នាំកន្លងមកនេះ ។ រមណីដ្ឋានទេសចរណ៍ថ្មីនេះ ត្រូវបានលោក អេង គន្ធា ដាក់ឈ្មោះថា រមណីដ្ឋានទេសចរណ៍ ភ្នំនាគស...
ពេលនេះខេត្តកំពតបានក្លាយទៅជាគោលដៅទេសចរណ៍មាត់សមុទ្រដ៏សំខាន់មួយដែលភ្ញៀវទេសចរ ជាតិ និង បរទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ មានរីសតថ្មីស្អាតៗបានរីកឡើងដូចផ្សិត រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលមកកាន់ដែនដីដ៏មានដក្តានុពលទេសចរណ៍មួយនេះ ។ តាមការផ្សាយរបស់ហ្វេប៊ុមួយឈ្មោះ Tourism Cambodia បានសរសេរថា មិនមែនបាលីទេនៅកំពតយើងតើ ហើយក៏មិនមែន គំនូ 3D ដែរ គ្រប់យ៉ាងរៀបចំរួចជាស្រេចសម្រាប់បុណ្យសមុទ្រខាងមុខនេះ និង ថ្ងៃឆ្លងឆ្នាំ ជួបគ្នានៅទីនោះណា៎ ប្រញាប់កក់ឥលូវនេះ ធានាលាន់មាត់ស្អាតតែម្តង ។ បើតាមការរៀបរាប់របស់អ្នកចាត់ការខាងទទួលភ្ញៀវទេសចរ បញ្ជាក់ថា ពេលនេះរីសតនេះមិនទាន់ហើយ ១០០ ភាគរយទេ ប៉ុន្តែនៅឱកាសបុណ្យសមុទ្រ និង ឆ្លងឆ្នាំសកលខាងមុខ នឹងអាចទទួលស្វាគមន៍ភ្ញៀវទេចរបានហើយ ប៉ុន្តែទាល់ភ្ញៀវកក់មុន ទើបបានកន្លែងស្នាក់នៅ ហើយគាត់ក៏សុំអធ្យាស្រ័យចំពោះភ្ញៀវដែលមិនបានកក់ជាមុននោះ មិនមានកន្លែងឱ្យស្នាក់ទេព្រោះកន្លែងមានកំណត់ ។ បើភ្ញៀវទេសចរចង់ដឹងច្បាស់អាចទាក់ទងមកកានលេខ...
ក្រៅពីទៅទស្សនា ​នៅតាមប្រាសាទបុរាណនានាដ៏សម្បូរបែបនៅក្នុងប្រទេសនោះ  មានភ្ញៀវទេសចរមួយចំនួន ក៏មានការចាប់អារម្មណ៍ និង បង្វែរការទៅទស្សនា នៅតាមដែនកោះវិញម្តងដើម្បីផ្លាស់ប្តូរបរិយាកាស ជាមួយការទស្សនាទេសភាពបែបធម្មជាតិវិញម្តង ។ ព្រោះនៅទីនោះ ពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែក ត្រជាក់ចិត្តជាមិនខានឡើយ ។ នៅពេលនេះ ប្រជាប្រិយ សូមធ្វើការណែនាំ លោក អ្នក ជាមួយការទៅទស្សនាកោះស្តេច នៅក្នុងទឹកដីខេត្តកោះកុង ដែលជាដែនកោះមួយ ដ៏ស្រស់ស្អាត ដែលភ្ញៀវទេសចរទាំងឡាយ មិនត្រូវមើលរំលងឡើយ ។​​​​ តាមពិតកោះស្តេចគឺជារម្មណីយដ្ឋានដែនកោះដ៏ល្អអស្ចារ្យមួយ ដែលកម្ររកកន្លែងណាមកប្រៀបប្រដូចពុំបានឡើយ ។ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះហើយ នឹងមានអារម្មណ៍ថា ប្លែក និង សប្បាយរីករាយឥតឧបមា ដោយនៅទីនោះមានទេសសភាពយ៉ាងស្រស់ស្អាត និង ឆ្នេរខ្សាច់ ថ្មប៉ះប្រះទឹក យ៉ាងស្រស់ស្អាតគួរឱ្យចង់គយគន់ ។ តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅ...
កោះរ៉ុង ជាតំបន់ទេសចរណ៍ដែលល្បីជាងគេនៅភូមិភាគនិរតីនៃប្រទេសកម្ពុជា និងជាកន្លែងលំហែកាយដែលមានលក្ខណៈស្ងប់ស្ងាត់ ហ៊ុមព័ទ្ធដោយទឹកសមុទ្រខៀវថ្លាឈ្វង់ ជាមួយឆ្នេរខ្សាច់សក្បោះ អមដោយសម្លេងទឹករលក បង្កើតបានជាទេសភាពដ៏ល្អពិសិដ្ឋសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ដោយសារតែភាពប្រណិត នៃសម្រស់មួយបែបទាក់ទាញខ្លាំង របស់កោះរ៉ុង បានធ្វើឱ្យគូស្នេហ៍ជាជនជាតិបរទេសមួយគូ សម្រេចចិត្តមករៀបចំពិធីរៀបអាពាហ៍ពិពាហ៍ដ៏សាមញ្ញាមួយរបស់ខ្លួន នៅលើឆ្នេសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។ យ៉ាងណាមិញ យើងសង្កេតឃើញថា នៅក្នុងពិធីរៀបមង្គលការនោះ មិនមែនមានតែអ្នកទាំងពីរ និងឪពុកម្តាយនោះទេ ប៉ុន្តែមានការចូលរួមពីសំណាក់គួ្រសារ សាច់ញាតិ និង មិត្តភក្តិ របស់កូនកម្លោះ និង កូនក្រមុំជាច្រើន ដែលធ្វើឱ្យបរិយាកាសកាន់តែមានភាពសប្បាយរីករាយតាមបែបសាមញ្ញ ពោរពេញដោយក្តីសុខ សែនមានន័យ។ នេះសរបញ្ជាក់ឱ្យឃើញថា ជនបរទេសមួយគូនេះពិតជាស្រឡាញ់ពេញចិត្តចំពោះឆ្នេរសមុទ្រខ្មែរខ្លាំងណាស់ ទើបធ្វើឱ្យពួកគេសុខចិត្តស្កាត់មកពីឆ្ងាយ ហើយថែមទាំងនាំទាំងគ្រួសារ មកប្រារព្ធធ្វើកម្មវិធីពិសេសបំផុតក្នុងឆាកជីវិតរបស់ពួកគេ នៅទីនេះ៕ ចង់ដឹងទិដ្ឋភាពនៃពិធីមង្គលការដ៏សាមញ្ញានេះស្រស់ស្អាតកម្រិតណា សូមទស្សនារូបភាពខាងក្រោម ដែលផ្ដិតយកដោយលោក Pu Sam អ្នកជំនាញថតរូបដ៏ចំណាននៅកម្ពុជា៖ 
មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​គណនី​ហ្វេ​សប៊ុ​ក​ដែល​មានឈ្មោះ​ ​Noon​ ​Sasinan​ ​Pingyos​ ​ជានា​រី​ជនជាតិ​ថៃ​ ​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ ​ដោយ​ទិដ្ឋភាព​ក្នុង​វីដេអូ​នោះ​បាន​បង្ក​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដល់​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ​ ​។ ​ ​ក្នុង​វីដេអូ​នោះ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​ ​ដែល​មាន​លក់​ដូចជា​ ​អា​ហារ​ផ្សេង​ៗ​ ​គ្រឿងក្លែម​ ​និង​ ​គ្រឿងស្រវឹង​ ​ជាដើម​ ​ដោយ​បាន​ដាក់​នា​រី​ក្មេង​ៗ​ស្រស់​ស្អាត​ជាច្រើន​នាក់​ឱ្យ​បម្រើការ​រត់​តុ​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ស្ទើរតែ​នឹកស្មាន​មិនដល់​នោះ​ ​នា​រីៗ​វ័យក្មេង​ដែល​រត់​តុ​ទាំងនោះ​ត្រូវ​គេ​កំណត់​ឱ្យ​រំលេច​ខ្លួន​យ៉ាង​សិច​ស៊ី​អស់​ស្ទះ​ ​ជាមួយ​កា​រល្លែ​ក​ពាក់​ឈុត​អៀម​រត់​តុ​ ​អត់​ពាក់អាវ​ក្នុង​ ​និង​ ​ស្លៀក​តែ​ខោទ្រនាប់​តែប៉ុណ្ណោះ​ ​។​ ​ ​ក្រោយ​ការ​បង្ហោះ​វីដេអូ​នោះ​ហើយ​ ​បាន​ធ្វើ​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ​ចែកចាយ​វីដេអូ​នោះ​យ៉ាងច្រើន​បន្តគ្នា​ ​ដោយ​ក្នុង​នោះ​មាន​អ្នកលេង​ជា​បុរស​មួយចំនួន​បាន​បោះសម្តី​បែប​លេប​ខាយ​លេងសើច​លើ​វីដេអូ​នោះ​ដោយ​សួរ​ពីទី​តាំង​នោះ​នៅ​ទីណា​ ​នឹងអាល​នាំ​មិត្តភក្តិ​ទៅលេង​ទៀតផង​ ​។​ ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​មាន​មតិ​មួយចំនួន​ធំ​រិះគន់​ចំពោះ​ការ​ដាក់​ឱ្យ​នារី​រត់​តុ​ទាំងនោះ​ស្លៀកពាក់​មិនបាន​សមរម្យ​ផង​ដែរ​ ​។​ ​ចង់​ដឹង​ថា​ក្នុង​ទិដ្ឋភាព​ហាង​នោះ​មាន​សភាព​យ៉ាងណា​ ​និង​ ​នា​រី​ក្មេង​ៗ​រត់​តុ​ដោយ​របៀបណា​នោះ​?​ ​សូម​ចុច​ទស្សនា​វីដេអូ​តាម​តំណ​ ​Link​ ​នេះ​ ​៕​ https://www.facebook.com/enoonoon/videos/10158052422105815/?eid=ARBr4_D1hTylZwhlh3H2b3cmB_SWSkAbAPX17pLInztRuAeGTDPVQpnzOATZsJRJ9yZau-RO2yjC-4Ko
ស្នេហា: ពេលដំបូងនៅពេលដែលយើងមិនទាន់មានស្នេហា ក៏ចាប់ផ្តើមមានអារម្មណ៏ថាឯការ ចង់បានមនុស្សម្នាក់មកកំដរ តែដល់ពេលជួបស្នេហ៏ហើយបែរជាមានអារម្មណ៏ឯកការម្តងទៀត ព្រោះជួបស្នេហ៏មិនគាប់ចិត្ត ស្នេហ៏ដែលក្បត់ផិត វាជាអារម្មណ៏ឯកការមួយដែលប្លែកខុសពីពេលដែលនៅម្នាក់ឯង អ្នកធ្លាប់បែកបាក់ទើបយល់អារម្មណ៏នេះ។ ស្នេហាអាចបង្កើត ក៏អាចនឹងរលត់ទៅវិញបានផងដែរ គឺអាស្រ័យទៅលើសមពន្ធ័ភាពគូរស្នេហ៏ទាំងគូរ ភាពយលចិត្តនឹងស៊ីជម្រៅពីគ្នាដល់កម្រិតណា។ស្នេហាបែកបាក់ សុទ្ធតែមានមូលហេតុ នឹង ហេតុផលរបស់វា ខាងក្រោមនេះសុទ្ធសឹងតែជាចំនុច ដែលពេញនិយមបំផុត នឹងជាដើមហេតុចំបងៗនៃការចាប់ផ្តើមបែកបាក់ស្នេហា: មិនយល់ចិត្តគ្នា មិនទុកចិត្តគ្នា: វាជាអារម្មណ៏មួយដែលគូរស្នេហ៏ចាប់ផ្តើមមានចិត្តប្រចណ្ឌ័ខឹង នឹង មិនទុកចិត្តគ្នាទៅវិញទៅមក នឹងមិនចុះសម្រុងនឹងគ្នា តែងតែសង្ស័យ រករឿងគ្រប់ពេល ទោះជាប្រាប់ថាមិនបានប្រព្រឹត្ត តែនៅតែមានកូនចិត្តសង្ស័យ យូរៗទៅកូនចៅមួយនេះបង្កើតជាការគុំគួន តែងតែព្យាយាមរកមើលចំណុចខុសរហូត។ តែគូរស្នេហ៏គួរនឹកគិតផងថា គេប្រចណ្ឌ័ខឹង ក៏ព្រោះស្រលាញ់ដែរ ប្រយត្ន័ច្រឡំជាមួយសាច់រឿងគេរករឿងចង់បែកគ្នា។ មានជនទី៣​ពេលឈ្លោះគ្នា: ស្នេហាប្រៀបដូចប៉ាល់មូលមួយអញ្ចឹង កាលណាកន្លែងណាចន្លោះប្រហោង ខ្យល់នឹងចេញតាមនោះ ហើយក៏អាចមានខ្យល់ថ្មីចូលមកបំពេញចន្លោះប្រហោងនោះផងដែរ។ ច្បាស់ណាស់ស្នេហាជៀសមិនផុតពីការឈ្លោះគ្នានោះទេ ពេលបង្កើតជម្លោះតែងតែមានចន្លោះប្រហោង ក៏ជាពេលដ៏ល្អសម្រាប់ពួកជនទី៣ មកជ្រៀតចូលផងដែរ។ ត្រូវមិត្តភក្តិចាក់រុក: មិនប្រាកដថាក្នុងចំណោមមិត្តយើងទាំងអស់ សុទ្ធតែពេញចិត្តនឹងស្នេហារបស់យើងនោះទេ ពេលខ្លះគេតែងធ្វើរឿងផ្សេងៗប្លែកៗដើម្បីបំបែកបំបាក់ស្នេហារបស់អ្នក ក្នុងគោលបំណងអ្វីមួយ ឬ គេច្រណែននឹងអ្នកដែលជួបមនុស្ស គ្រប់មិត្តទាំងអស់ មិនប្រាកដថាកើតឆ្នាំម្សាញ់ តែមិនប្រាកដថា ពួកគេមិនមែនម្សាញ់ឡើយ។ គ្រួសារមិនពេញចិត្ត: នេះចំណុចមួយដែលពិបាកបំផុត ដៃគូរចុះសម្រុងនឹងគ្នាទៅហើយ តែបែរជាខាងចាស់ទុំមិនពេញចិត្តទៅវិញ នំមិនធំជាងនាឡត្បិតជាទ្រឹស្តីជំនាន់ដើម ប៉ុន្តែមិនប្រាកដថាចាស់ៗសម័យឥឡូវគាត់ឈប់អនុវត្តន៏នោះទេ។ គេចាប់ផ្តើមសម្លឹងឃើញអ្នកថ្មីល្អជាងយើង: គេចាប់ផ្តើមឃើញអ្នកផ្សេងដែលល្អជាងយើង គេក៏ចាប់ផ្តើមធុញនឹងយើង រឿងរ៉ាវដែលយើងព្រួយបារម្ភពីគេ ក្លាយទៅជាចំណុចដែលគេ ធុញទ្រលាន់ ព្រោះគេមានTargetថ្មី។ ទោះយកសេះប្រាប់មកទប់ទៀតក៏ទប់មិនជាប់ផង។ ខុសនឹងរឿងដដែលៗច្រើនដងពេក: ឈ្លោះគ្នាតែងប្រើពាក្យសូមទោស ហើយនឹងសន្យាថា កែរហើយ មិនឲ្យកើតឡើងម្តងទៀតទេ។ ប៉ុន្តែចុងក្រោយនៅតែដដែលៗកើតឡើងទៀត ទាំងគេទាំងយើង ចិត្តអំណត់ អត់ធ្មត់អធ្យាស្រ័យក៏មានព្រំដែនដែល ដូចនេះល្មមនឹងដល់ពេលដែល ពាក្យសូមទោសលែងមានប្រសិទ្ធភាពហើយ។ បញ្ហាលុយកាក់: ស្រលាញ់ដំបូងយើងអាចរួមសុខរួមទុក្ខនឹងគ្នាបាន ប៉ុន្តែគ្មានប្រាក់សោះក៏មិនកើតដែរ សង្គមសម័យនេះមិនមែនគេអាចទ្រាំស៊ីពងទានឹងយើងបានរាល់ថ្ងៃនោះទេ កុំបន្តោសគេនៅពេលគេដើរចេញ គួរសួរខ្លួនឯងថាបើស្រលាញ់គេចង់ឲ្យគេលំបាកបែបនេះអត់ តើយើងសាកសមនឹងឲ្យគេលំបាកបែបនេះអត់ ធ្លាប់ខ្មាស់ខ្លួនឯងទេ? ភាពប្រងើយកន្តើយ: អារម្មណ៏ខ្វាយខ្វល់បារម្ភក៏លែងមាន មានស្នេហាដូចអត់ស្នេហា មួយថ្ងៃៗដូចអង្គុយបកខ្ទឹមបារាំងអញ្ចឹង ទឹកហូររហូត មានអារម្មណ៏ឯកការទោះកំពុងមានស្នេហ៏ក៏ពិតមែន សុទ្ធតែសញ្ញាត្រៀមចែកផ្លូវគ្នាដើរហើយ។ តើបងប្អូនធ្លាប់ជួបចំណុចមួយណាដែរ ជួយCommentប្រាប់ផង៕

អត្ថបទពេញនិយម