Friday, December 6, 2019
Home សុខភាព

សុខភាព

– សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH *វិធីធ្វើ៖ យកស្លឹកកន្ទ្រាងខែត្រខ្ចីៗប្រមាណ៧-៨សន្លឹក និងស្លឹកម្រុំដែលជាថ្នាំ១០០មុខ លាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋយកលាយជាមួយទឹកដូងខ្ចី១កែវ រួចច្រោះយកយកទឹកវាហូប១ដងក្នុង១ថ្ងៃ។ ឱសថនេះជួយព្យាបាលខួរក្បាលដែលខូចដែលឈឺរាំរៃឲ្យបានជាធ្វើអោយខូរក្បាលជាល្អដូចដើម មិនឈឺដូចមុនទៀត និងជំងឺខ្វះជាតិស្ករ ក៏អាចជាបានដែរ ហើយជំងឺក្រពេះពោះវៀនក៏ត្រូវដែរ។ នេះជាវិធីដែលប្អូន Panha Boy Cambodia ធ្វើទទួលបានផលល្អ។ សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ ប្រភព៖ SOPHALLETH
ដូចដែលអ្នកបានដឹងហើយថា ស៊ុតក្ងានជាទូទៅ វាមិនត្រូវបានគេយកមកប្រើជាប្រចាំថ្ងៃ ដូចជា ស៊ុតទា ឬស៊ុតដទៃទៀតនោះទេ ពីព្រោះវាមានតម្លៃថ្លៃ និងមិនមែនជាអាហារដែលពេញនិយមឡើយ។ប៉ុន្តែផ្ទុយទៅវិញ ស៊ុតក្ងាន ត្រូវបានគេសង្កេតឃើញថា វាពេញនិយមចំពោះស្រ្តីមានផ្ទៃពោះ ដោយសារតែ មនុស្សភាគច្រើនជឿថា ស៊ុតមួយនេះអាចធ្វើឲ្យទារកឆ្លាត និងមានសុខភាពល្អទៀតផង។ប៉ុន្តែអ្នកមានដឹងទេថា ស៊ុតក្ងាន បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាស្រ្តីមានផ្ទៃពោះឬមនុស្សទូទៅនោះឡើយ។ ពិតណាស់នៅក្នុង ស៊ុតក្ងាន មានផ្ទុក ២៦៦,៤គីឡូកាឡូរី ប្រូតេអីុន ២០ក្រាម ជាតិខ្លាញ់ ១៩,១ក្រាម កូឡេស្តេរ៉ូល ១២២៦,៩មីលីក្រាម សូដ្យូម ១៩៨,មីលីក្រាម ប៉ូតាស្យូម ៣០២,៤មីលីក្រាម និងកាបូនអីុដ្រាត ១,៩ក្រាម ហើយក៏មានផ្ទុកនូវសារធាតុជាច្រើនផ្សេងៗទៀតផងដែរ។ ១) ស៊ុតក្ងានល្អសសម្រាប់ស្បូន ដោយសារតែ ស៊ុតក្ងាន វាមានផ្ទុកអាស៊ីតហ្វូលិកខ្ពស់ ដែលមានប្រយោជន៍សម្រាប់រាងកាយរបស់យើង ហើយម្យ៉ាងទៀតអាស៊ីតហ្វូលិក...
ម្ជុលភ្នំ/ចន្ទុលភ្នំ ឬអ្នកខ្លះហៅចន្ទុលមេឃ(Marsilea quadrifolia L.) លក្ខណៈរុក្ខជាតិ៖ជារុក្ខជាតិរស់បានយូរឆ្នាំ មានកំពស់ប្រហែល ១០-២៥សម។ ស្លឹក៖ស្លឹកដុះចេញពីថ្នាំងមានទងវែង ដែលមានស្លឹកតែមួយបែកជាបួន កូនស្លឹករាងបីជ្រុងមានរោមតិចៗ។ ដើម៖ដើមតូចៗ វាររាបៗ មានថ្នាំងច្រើន ដុះឬសឆ្មារៗ តាមថ្នាំងនិមួយៗ ដែលមានតួនាទីបឺតយកជីវជាតិចិញ្ចឹមស្លឹក។ កន្លែងដាំដុះ៖ម្ជុលភ្នំជាទូទៅមានដុះនៅកន្លែងដែលមានទឹករាក់ៗ ដីភក់ៗ ដីស្រែឬតាមកន្លែងដែលមានដីសើម។ ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូលទាំងឬស និងគេយកវាធ្វើជាបន្លែផងដែរ។ រសជាតិ៖ផ្អែមតិចៗ ធាតុត្រជាក់។ ការព្យាបាល ៖ ឈឺភ្នែក រលាកថ្លើម គ្រុនចាញ់ ស្រេកទឹក ក្អកធា្លក់ឈាម ឈាមច្រមុះ នោមឈាម បូស។ កំរិត និងរបៀបប្រើ ៖ លាងទឹកអោយស្អាត ហាលស្ងួត ដាំផឹក ពី៩-១៥ក្រាម ក្នុងមួយថ្ងៃ ផឹកធម្មតា។ ប្រភព៖ eangsophalleth
អ្នកជំនាញឱសថបុរាណ Lu Cheng Chuan អាយុ ៩៦ឆ្នាំ ជាបិតាឱសថបុរាណចិន ។ ថ្វីត្បិតមានវ័យដល់ទៅ ៩៦ឆ្នាំ ហើយក្តីតែលោកមានសុខភាពមាំមួន ស្មារតីភ្លឺស្វាង និងព្យាបាលអ្នកជំងឺរាល់ថ្ងៃ ។ វ័យជាង ៩០ឆ្នាំហើយ តែនៅមានស្មារតីភ្លឺស្វាង ធ្វើការងាររាល់ថ្ងៃ ។ ទាំងអស់នេះ អាស្រ័យមកពី…ខ្ញី។មន្ទីរពេទ្យដែលលោកតែងទៅពិនិត្យសុខភាពជាប្រចាំនោះបាននិយាយថា ៖ ហេតុអ្វីលោកអាយុជាង ៩០ឆ្នាំហើយ តែបេះដូងរបស់លោកទើបមានអាយុ “៤០ឆ្នាំ” អីចឹង ? ។ លោកបានថ្លែងប្រាប់តាមរយៈទូរទស្សន៍ជាតិចិន CCTV ថា ៖ “សំខាន់គឺខ្ញីត្រាំជាមួយទឹកខ្មេះ” ។ តាមលោក នោះខ្ញីពិតជាល្អចំពោះក្រពះ និងអណ្តើក ហើយបើផ្នែកទាំង២នេះ វាល្អនោះបញ្ហាសម្ពាធឈាមខ្ពស់ ខ្លាញ់ក្នុងសរសៃឈាម...
នេះជារឿងស្ត្រីម្នាក់នៅអាមេរិកកើតរោគមហារីកមាត់ស្បូន បានបដិសេធមិនវះកាត់ និងព្យាបាលដោយគីមី ព្រោះគាត់ជឿលើឱសថបុរាណមួយនេះ ឱសថបុរាណព្យាបាលមហារីកស្បូនពូកែអស្ចារ្យ។ ស្ត្រីវ័យ ៥៦ឆ្នាំ នៅអាមេរិកម្នាក់ ត្រូវបានគ្រូពេទ្យរកឃើញថា កើតជំងឺមហារីកស្បូន។ វេជ្ជបណ្ឌិតបានសំណូមពរឲ្យអ្នកស្រីកាត់ស្បូនចោល ហើយបន្ទាប់មកព្យាបាលដោយគីមី ប៉ុន្តែអ្នកស្រីបានសម្រេចចិត្តងាកមកប្រើឱសថបុរាណម្យ៉ាង ដែលមុននោះអ្នកស្រីធ្លាប់បានឮគេនិយាយប្រាប់ ។ អ្នកស្រីបានអនុវត្ត ហើយក្រោយមកបានវិលត្រឡប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ ។ វេជ្ជបណ្ឌិតពិតជាស្រឡាំងកាំងនឹងលទ្ធផលដែលពួកគេធ្វើការវិភាគ ។អ្នកស្រីបានចែករំលែកឱសថបុរាណដែលបង្កើតឡើងតាមរូបមន្តដ៏សាមញ្ញរួមមាន ៖-ទឹកប្រទាលកន្ទុយក្រពើ ១០០ ក្រាម-ផ្លែកៅឡាក់ កិនម៉ដ្ឋ ៥០០ក្រាម និងទឹកឃ្មុំសុទ្ធ ៣០០ ក្រាម វិធីធ្វើ និងប្រើប្រាស់៖ យកសារធាតុទាំង ៣មុខនេះ មកកូរលាយឲ្យសព្វរួចដាក់ចូលក្នុងកែវ ។ បន្ទាប់មករៀងរាល់បរិភោគអាហារក្រោយព្រឹកកន្លះម៉ោង ។ គាត់ប្រាប់ថា គប្បីកាត់បន្ថយការបរិភោគសាច់ ហើយបរិភោគបន្លែផ្លែឈើឲ្យបានច្រើន ។ ពេលបរិភោគថ្នាំនេះអស់...
ស្តៅ ជួយឱ្យអាយុវែង​ សាច់ចាំ​ ​ព្យាបាលទឹកនោមផ្អែម គ្រុនចាញ់ ជួយឲ្យសម្រាន្តលក់ស្រួល កែក្អក ទម្លាក់ព្រូន អៀន ផ្នែកប្រើប្រាស់ៈ សំបក ស្លឹក ផ្កា។ ការព្យាបាលៈ ទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របូសហើម។ របៀបនិងកំរិតប្រើៈ ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០ មល ឬម្សៅស្ងួតពី៥ទៅ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។ ផ្កា និងស្លឹកកំឡោចបុកឲ្យម៉ដ្ឋ លាយទឹកលាបសំរាប់ព្យាបាលរោគសើស្បែក។ដាំសំបកផឹកពី ៣០០ ទៅ ៦០០មល សំរាប់ព្យាបាលគ្រុនចាញ់...
ស្នាម​មុន​ដែល​នៅ​ជាប់​លើ​ផ្ទៃ​មុខ និង​ស្បែក​ស្រអាប់​គឺ​ជា​អ្វី​ដែល​នារី​ស្អប់​បំផុត រហូត​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ថ្នាំ​ ឬ​ឡេ​លាប។ បើ​អ្នក​កំពុង​ស្វែង​រក​វិធី​ដ៏​មាន​សុវត្ថិភាព​ក្នុង​ការ​បញ្ឈប់​បញ្ហា​លើ​ស្បែក​មុខ​ទាំង​នេះ អាច​ងាក​មក​សាក​ល្បង​វិធី​ឆ្ពុង​បែប​ធម្មជាតិ​ដោយ​ប្រើ​គ្រឿង​ផ្សំ​តែ​បី​ប៉ុណ្ណោះ គឺ​ស្លឹក​គ្រៃ ក្រូចឆ្មារ និង​អំបិល ធានា​ថា​នឹង​ទទួល​បាន​ស្បែក​មុខ​ដ៏​ស្រស់​ថ្លា ម៉ត់​រលោង និង​បំបាត់​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ វិធី​ធ្វើ​៖ យក​​​ស្លឹក​គ្រៃ​​៦​គល់​មក​ពុះ​ពាក់​កណ្ដាល​ ចំណែក​ក្រូច​ឆ្មារ​ហាន់​ជា​ចំណិត​ស្ដើងៗ។ យក​ឆ្នាំង​ដាំ​ទឹក​២​លីត្រ​ឱ្យ​ពុះ រួច​ដាក់​ស្លឹក​គ្រៃ​ និង​ក្រូចឆ្មារ​ដែល​ហាន់​រួច​ចូល​ បង់​អំបិល​មួយ​ស្លាប​ព្រា​បាយកូរ​ឱ្យ​សព្វ។ ក្រោយ​ទឹក​ស្លឹក​គ្រៃ​ពុះ​ហើយ ចូរ​បន្ថយ​ភ្លើង​មក​តិចៗ​វិញ​រយៈពេល​៥​ទៅ​១០​នាទី​ ដើម្បី​រម្ងាស់​ឱ្យ​ចេញ​ប្រេង​ធម្មជាតិ​ពី​ស្លឹក​គ្រៃ និង​ក្រូចឆ្មារ។ វិធី​ប្រើ៖ វិធី​ទី​១ អាច​យក​ទឹក​នេះ​មក​ប្រើ​សម្រាប់​លាង​មុខ​ជា​មុន​សិន ដើម្បី​លាង​សម្អាត​ជាតិ​ពុល កោសិកា​ងាប់ៗ​​ដែល​នៅ​ជាប់​ស្បែក​មុខ និង​ដើម្បី​បើក​រន្ធ​ញើស​ឱ្យ​រីក​ធំ។ វិធី​ទី​២ បន្ទាប់​ពី​លាង​សម្អាត​ផ្ទៃ​មុខ​រួច យក​ទឹក​ដែល​​ដាំ​ខាង​លើ​ដាក់​ឆ្នាំង​ដី ឬ​ក្នុង​ឆ្នាំង​ក្ដៅដាក់​លើ​តុ។ យក​កន្សែង​ធំ​មក​គ្រប​ជុំ​វិញ​មុខ ដោយ​ឱន​មុខ​នៅ​រក​ឆ្នាំង​ទឹក (យក​កន្សែង​គ្រប​ឱ្យ​ជិត កុំ​ឱ្យ​ចំហាយ​ទឹក​ចេញ​ក្រៅ​បាន)។ ពេល​កំពុង​​ទទួល​ចំហាយ​ឆ្ពុង ត្រូវ​ឱន​មុខ​ត្រឹម​២០ស.ម​ពី​ឆ្នាំង​ទឹក​បាន​ហើយ កុំ​ដាក់​ជិត​ ឬ​ឆ្ងាយ​ជាង​នេះ ហើយ​យក​ម្រាម​ដៃ​ម៉ាស្សា​ថ្នម​ៗ​លើ​ផ្ទៃ​មុខ ដោយ​រុញ​ជា​រង្វង់​ចុះ​ឡើងៗ ដើម្បី​ឱ្យ​ចំហាយ​ឆ្ពុង​ជ្រាប​ចូល​ស្បែក​មុខ​បាន​ល្អ។ សម្គាល់ ក្នុង​រយៈ​ពេល​ប្រើ​វិធី​ព្យាបាល​មុន​ដោយ​ឆ្ពុង​នេះ ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​ហឹរ ជូរ និង​របស់​ចៀន ហើយ​ងាក​មក​ញ៉ាំ​បន្លែ ផ្លែឈើ និង​ផឹក​ទឹក​២ទៅ​២,៥០​លីត្រ​ក្នុង​មួយ​ថ្ងៃ៕
ដំណឹងល្អ ឱសថនេះព្យាបាលដោយមិនអស់ប្រាក់បានផលពិតៗអ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន រ៉ាំរៃដែលលេបថ្នាំមិនជា។សូមជួយចែករំលែកបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យផងដែរ។ញ៉ាំទឹកដូងត្រាំចេកណាំវ៉ាចាស់គ្រប់៧ផ្លែថ្ងៃ នោះជំងឺគ្រុនពោះវៀន-រលាកពោះវៀន ជាហើយមិនលាប់ឡើងវិញ។ *វិធីធ្វើ៖ -ដំបូងយកចេកណាំវ៉ាចាស់ចំនួន៣ផ្លែ លាងទឹកឲ្យស្អាត ចិតក្បាល និងកន្ទុយចេញ -ហាន់ជាចំណិតស្តើងៗកាប់ដូងខ្ចីមានសាច់ល្មម១ផ្លែរួចដាក់ចំណិតចេកនោះចូលត្រាំរយៈពេលប្រមាណ១០-១៥នាទី -រួចហូបវារាល់ព្រឹកចំនួន១ផ្លែ រហូតដល់រយៈពេល១អាទិត្យនឹងបានជាសះស្បើយ។ ++សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ ++សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ស្លឹករងៀង ជាប្រភេទស្លឹករុក្ខជាតិដែលដុះនៅតាមព្រៃភ្នំ ដែលគេតែងតែបេះវាយកមកធ្វើអន្លក់ ឬស្លរ វាមានរសជាតិជូរ និងចត់បន្តិច តែឆ្ងាញ់បែបធម្មជាតិ។ សារធាតុនៅក្នុងស្លឹករងៀងអាចជួយទប់ស្កាត់ជម្ងឺមហារីកថ្លើម ជំនួយដល់សុខភាពរបស់យើង និងជួយទប់ស្កាត់នឹងជម្ងឺមហារីកមួយចំនួនទៀតផងដែរ។ បើយើងយកវាទៅផ្សំជាមួយបន្លែផ្សិតវាសំបូទៅដោយវីតាមីន A&B ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពភ្នែក និងស្បែករបស់យើង។ វាមានអត្ថប្រយោជន៍ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជួយបញ្ចុះទឹកនោម ជួយបន្សុទ្ធឈាមបំបាត់ការឈឺសន្លាក់ជាដើម។ យើងអាចយកវាមកផ្ទាប់ជាមួយបាញ់ឆេវ នំបញ្ចុក នំគ្រក់ និងផ្សំជាមួយមុខម្ហូបផ្សេងៗសម្រាប់ការទទួលទាន។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
យោងតាម​កិច្ចប្រជុំ​បូកសរុប​ស្តីពី​គម្រោងសិក្សា​ស្រាវជ្រាវ​ផល​ប៉ះពាល់​លើ​សុខភាព​ ​​​​​​​​​​​​​​​​​​​​​​​លើ​ជំងឺ​ព្រូន​ថ្លើម​នៅប្រទេស​កម្ពុជា ​​​​​​​​​​​​​​​​​​​និង​ ប្រទេស​វៀតណាម​ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង ​បាណក​សាស្ត្រ ​​​​​​​​​​​​​​​​​​​​​​បាន​អំពាវនាវ​ពលរដ្ឋ​ទាំងអស់ កុំ​ទទួលទាន​សាច់​ត្រី​ចំនួន​ ៣ ​ប្រភេទ ​​​​​​​​​​​​​​​​​​​​​​ដើម្បី​ជៀសវាង​កើត​ជំងឺ​មហារីក​ថ្លើម ​។ ការអំពាវនាវនេះធ្វើឡើងកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុងកិច្ចប្រជុំមួយ រវាងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម នៅរាជធានីភ្នំពេញ ។ លោក​វេជ្ជបណ្ឌិតហ៊ុយ រ៉េកុល ​​​​​​​​​​​​​​​​​បានឱ្យសាព័ត៌មានក្នុងស្រុកដឹងថា ត្រី​ចំនួន ​៣ ​ប្រភេទ​​​​​​​​​​​​​​ ដែលនៅពេល​ប្រជាពលរដ្ឋ​រក​ទទួលទាន​រួច​បង្ក​ឱ្យ​កើត​មាន​ជំងឺ​ព្រូន​ថ្លើម​​​​​​​​​​​ ហើយ​យូរ​ទៅ​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក​ថ្លើម​នោះ​​...

អត្ថបទពេញនិយម