សូតារីសតលូ ជាកន្លែងលេងកម្សាន្តថ្មី ចម្ងាយតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ នៅតំបន់ 7 NG ។ នៅទីនោះមានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ល្អ មានកន្លែងគេងបែបថ្មី ធ្វើចេញពីឡូ បន្ទប់គេងប្រកបដោយផាសុកភាពជាមួយគំនិតច្នៃប្រឌិតបែបថ្មី ធ្វើឱ្យមានអារម្មណ៍ថាប្លែកជាងការគេងនៅតាមកន្លែងផ្សេងៗ ។

ប្រិយមិត្តអាចទៅកម្សាន្តលេងនៅទីនោះ ស្នាក់នៅជាមួយគូស្នេហ៍ ឬ ជាលក្ខណៈគ្រួសារក៏បានដែរ ។ មានទីធ្លាសម្រាប់អាំងសាច់ អង្គុយញ៉ាំយ៉ាងស្រស់ស្រាយតែម្ដង ។ ចំពោះបន្ទប់គេងវិញក្នុងមួយយប់តម្លៃ ២០ដុល្លារ អាចគេងបាន ២ នាក់តែបើមានកូនតូចៗអាចគេងបាន ៤ នាក់ ។ ក្នុងនោះក៏មានជួលគិតជាម៉ោងផងដែរ ។ នេះបើតាមការរៀបរាប់ពីអ្នកគ្រប់គ្រងនៅសូតារីសតលូ ។

ចំពោះ​ទីតាំង​វិញ ស្ថិត​នៅ​ក្នុង​ឃុំវិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ​ក្នុង​តំបន់ 7NG ​មាន​ចម្ងាយ​ប្រមាណ​ ៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ៕