គ្រាន់តែ​ចូល​ដល់​ខែ​ថ្មី​ភ្លាម​ ​ថន​ ​ដារ៉ា​ ​បាន​បង្ហាញ​រថយន្ត​ថ្មី​ភ្លែត​ដែល​នាង​ទើបនឹង​ទិញ​ក្នុង​តម្លៃ​ថ្លៃ​គួរ​សម​ ដោយនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញដល់មហាជនបានដឹងថ្មីៗនេះ ។

​ជាមួយនឹង​រូបភាព​ច្រើន​សន្លឹក​របស់​ ​ថន​ ​ដារ៉ា​ ​រួម​នឹង​រថយន្ត​ទំនើប​ម៉ាក​ ​Toyota​ ​Rush​ ​ពណ៌ស​ ​ដែល​មានតម្លៃ​ប្រមាណ​ជាង​បី​ម៉ឺន​ដុល្លារ​នោះ ថន ដារ៉ា បានបាន​ដាក់ថ្វាយ​ជា​ផ្លែឈើ​ដល់សមាជិកថ្មីដើម្បី​សុំ​សេចក្តី​សុខសប្បាយផងដែរ​ ​។ ​ក្នុង​នោះ​ ​ថន​ ​ដារ៉ា​ ​ថែមទាំង​បង្ហោះ​​សារ​ខ្លី​ថា​ ​«០១​.​ ​១២​ ​.​២០១៩​ ​ហេង​ ​ហេង​ ​ស្វាគមន៍​សមា​ជិ​ក​ថ្មី​ជិះ​ទៅ ​ជោគជ័យ​ ​លុយ​ចូល​ឆឹបៗ​» ។​



​បើ​ទោះបី​ ​ថន​ ​ដារ៉ា​ ​មាន​ស្វាមី​ជា​ជនជាតិ​ថៃ​ក៏​ពិតមែន តែ​ជា​រឿយ​ៗ​នាង​តែង​ចុះឡើង​មកលេង​ស្រុក​ខ្មែរ​ក៏ដូចជា​ចូលរួម​ពិធី​នានា​របស់​មិត្តភក្តិ​ក្នុង​សិល្បៈមិនដែលខាន​ ​។​ ​អ្វី​ដែល​កត់សម្គាល់​បើ​គិត​មកដល់ពេលនេះ​ ​ថន​ ​ដារ៉ា​ ​រៀបការ​ច្រើន​ឆ្នាំ​ហើយ​ នាង​មិនទាន់​មានកូន​ប្រលែង​នៅឡើយ​ទេ​ ​​ប៉ុន្តែ​​ចំ​ណង​ស្នេហ៍​រវាង​នាង​ និង​ ស្វាមី​នៅតែ​ផ្អែមល្ហែម​ ​។​ ​នាង​រំពឹង​ថា​នឹង​មានកូន​នៅ​ថ្ងៃណាមួយ​បើ​ទោះ​ ​បី​សព្វថ្ងៃ​នាង​មាន​វ័យ​ដល់ទៅ​ ​៣៧​ ​ឆ្នាំ​ក៏ដោយ​ ​៕​ ​