​តារា​សម្តែង​រូប​ស្រស់ ​និង ​ជា​អតីត​បេក្ខនារី​ ​X​ ​Factor​ ​Cambodia​ ​ជាតិ​ ​សុ​ច្ច​កា​ ​បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​យ៉ាង​អធិកអធម​ដោយមាន​ការចូលរួម​ពីសំណាក់​មិត្តភក្តិ​សិល្បៈ​ជាច្រើន​កាលពី​ថ្ងៃទី​ ​០១​ ​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​មានការ​លាន់មាត់​សរសើរ​ថា​ពិតជា​មិនធម្មតា​នៅក្មេង​សោះ​ ​ជាតិ​ ​សុ​ច្ច​កា ​មានលទ្ធភាព​ទិញ​គេហដ្ឋាន​ថ្មី​និង​ រៀបចំ​ពិធី​មិនចាញ់​តារា​រៀមច្បង​ ​។​



​ជាតិ​ ​សុ​ច្ច​កា​ ​បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ដែល​មាន​ទីតាំងនៅ​បុរី​មង្គល​ភ្នំពេញ​ ដោយ​ក្នុង​នោះ​នាង​​បាន​រៀបចំ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា​ផង​ដែរ​ ​។ ​ពិធី​របស់​តារា​វ័យក្មេង​រូប​នេះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើន​ដែល​មាន​ដូចជា​ពិធី​ការិនី​ ​ចាន់​ ​កែវ​និមល​ ​ឈិន​ ​ម៉ា​និច្ច​ ​ម៉ង់​ ​ចាន់​កញ្ញា​ ​ហ៊ិ​ន​ ​លីដា​ ​រួម​ជាមួយ​តារា​ជាច្រើន​រូប​ ​។​ ​ជាតិ​ ​សុ​ច្ច​កា​ ​បាន​អះអាង​ថា​មាន​ភ្ញៀវ​ចូលរួម​ជាច្រើន​ទម្រាំ​ ​ម៉ោង ១​ ​យប់​ទើប​អស់​ភ្ញៀវ​ ។​ ​



​មានការ​សរសើរ​ពីសំណាក់​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើន​ថា ​នៅក្មេង​សោះតែ​ ​ជាតិ​ ​សុ​ច្ច​កា​ ​បែរជា​មាន​លទ្ធភាព​ទិញ​គេហដ្ឋាន​ថ្មី​ដែល​មានតម្លៃ​រាប់​ម៉ឺន​ដុល្លារ​ពិតជា​មានគំនិត​មែន​ ​។​ ​គេ​ចាំ​បាន​ថា​កាលពី​ពីរ​ ​ឆ្នាំមុន​ ​ជាតិ​ ​សុ​ច្ច​កា​ ​ក៏បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​របស់​នាង​នៅ​ខេត្ត​កំពង់ចាម​យ៉ាង​អធិកអធម​ដែរ​ ​។​ ​ទោះជា​មិនបាន​ជាប់​ជ័យលាភី​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​ ​តែ​ ​ជាតិ​ ​សុ​ច្ច​កា​ ​កាន់តែ​មាន​ទីផ្សារ​ពេល​ ​នេះ​នាង​កំពុង​លេចមុខ​នៅក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍​ស៊ី​ធី​អិន​ ​។​ ​មិន​តែប៉ុណ្ណោះ​នាង​ក៏​មាន​បទ​​ចម្រៀង​ផ្ទាល់​ខ្លួន​ដែរ​ ​៕​ ​