ជាក់ស្តែង “ខ្ញី” គឺជាគ្រឿងផ្សំ សម្រាប់ប្រើប្រាស់ក្នុងម្ហូបអាហារ និងជាឱសថរាប់ពាន់ឆ្នាំមកហើយ។សម្រាប់អ្នកដែលមានបញ្ហាខ្លាញ់ក្បាលពោះ និងចង់សម្រកទម្ងន់រាងកាយទាំងមូលនោះ គឺគ្រាន់តែអនុវត្តរូបមន្តតែខ្ញី ដូចខាងក្រោមនេះ ទុកទទួលទានជាការស្រេច។ មិនត្រឹមតែមិនចាំបាច់តមអាហារប៉ុណ្ណោះទេ តែខ្ញី អាចជួយដល់សុខភាពជាច្រើនទៀតដូចជា ជំរុញមេតាប៉ូលីស បន្ធូរបន្ថយការឈឺចាប់សាច់ដុំ ពង្រឹងប្រព័ន្ធរំលាយអាហារ និងជួយការពារជំងឺទឹកនោមផ្អែមទៀតផង។

គ្រឿងផ្សំ៖

ខ្ញី

ទឹក

ក្រូចឆ្នារ

ទឹកឃ្មុំ

វិធីធ្វើ៖

កោសខ្ញី ឲ្យស្អាត និងកាត់ជាចំណិតស្តើងៗពី ៤ ទៅ ៥ ចំណិត រួចដាក់ចូលកែវមួយ។ ចាក់ទឹកដែលមានសីតុណ្ហភាពក្តៅខ្លាំងចូលកែវនោះ រួចគ្របទុកចោល ៥ ទៅ ១០ នាទី។ បន្ទាប់មក យកកាកខ្ញីចេញ រួចដាក់ទឹកឃ្មុំ និងក្រូចឆ្មារ ១ ទៅ ២ ស្លាបព្រាបាយ ឬតាមចំណង់ចំណូលចិត្តរបស់អ្នក ជាការស្រេច។

ពេលទទួលទាន៖

អ្នកអាចទទួលទាន តែខ្ញីនេះ រៀងរាល់មុនពេលទទួលទានអាហារទាំង ៣ ពេល ដោយវាអាចជួយពង្រឹងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ ជាពិសេស អ្នកគួរតែទទួលទាន មុនពេលចូលគេង ដើម្បីអាចឲ្យវាជំរុញមេតាប៉ូលីស និងដុតបំផ្លាញកាឡូរី នៅខណៈពេលអ្នកកំពុងគេងផងដែរ។ នៅពេលព្រឹកឡើង អ្នកអាចហាត់ប្រាណបន្តិចបន្តូចបន្ថែមប្រមាណជា ៣០ នាទី ធានាថាមិនយូរទេ អ្នកនឹងភ្ញាក់ផ្អើលពីភាពខុសប្លែក យ៉ាងឆាប់រហ័ស សឹងមិនគួរឲ្យជឿជាមិនខាន៕