ទាក់ទងនឹងការស្រាវជ្រាវ និងគំហើញរបស់អ្នកវិទ្យសាស្រ្ត លោក Becky Facer ដែលជានាយកសាលាមួយរូបនៅទីក្រុង Atlanta បាននិយាយថា «វាមិនពិតនោះទេ ដែលចំរាញ់យកសារធាតុរាវចេញពីសត្វកន្លាតមកផលិតជាទឹកដោះគោ យ៉ាងហោចណាស់វាមិនដូចនឹងអ្វីដែលយើងបានគិត និងនឹកស្មានដល់» ។ តែដោយយោងតាមការស្រាវជ្រាវវិញឲ្យដឹងថា មនុស្សគ្រប់រូបចាំបាច់ត្រូវតែជឿថា សារធាតុរាវ របស់សត្វល្អិតប្រភេទនេះ មានផ្ទុកនូវជាតិគ្រីស្តាល់ប្រូតេអីុន ដែលមាននៅក្នុងបំពង់អាហាររបស់កូនកន្លាត ដែលទទួលបានពីមេរបស់វា។

អ្នកវិទ្យាសាស្រ្តមួយរូប ដែលមានឈ្មោះថា Leonard Chavas បានបង្ហាញឲ្យដឹងថា «សារជាតិគ្រីស្តាល់ប្រូតេអីុននេះហើយ ដែលជាសារធាតុចិញ្ចឹមរបស់កូនកន្លាត ហើយដែលអាចធ្វើឲ្យវា ធំធាត់ និងលូតលាស់បានយ៉ាងឆាប់រហ័ស» ។ លោកបានពន្យល់បន្ថែមទៀតថា សារជាតិគ្រីស្តាល់នេះ មានកម្រិតថាមពល និងកម្លាំង ៣ដង ធំជាងទឹកដោះ ដែលផលិតចេញពីសត្វក្របី និង៤ដង ធំជាងទឹកដោះគោធម្មតា ។

លោក Chavas ជាមួយក្រុមការងារអ្នកវិទ្យាសាស្រ្តរបស់លោក បានត្រួតពិនិត្យបន្ថែមទៀតថា សត្វកន្លាត បង្កើតកូនវាដោយផ្ទាល់ មិនដូចសត្វល្អិតដ៏ទៃ ដែលញាស់ចេញពីស៊ុតនោះឡើយ ដូច្នេះហើយទើបវាអាចទទួលសារធាតុចិញ្ចឹមជាច្រើនខណៈដែលវានៅក្នុងពោះរបស់មេវា ។ ហើយចំពោះសត្វល្អិតប្រភេទនេះ គឺមិនដូចទៅនឹងសត្វល្អិតប្រភេទផ្សេងនោះទេ ពោលគឺ វាផ្តល់សារធាតុចិញ្ចឹមដល់កូនក្នុងផ្ទៃ ដែលធ្វើឲ្យមានការលូតលាស់នូវអ៊ំប្រ៊ីយ៉ុង ដោយសារតែមានផ្ទុកនូវសារធាតុប្រូតេអីុនរាវដែលមាននៅក្នុងថង់ស្បូន ។ កាលណាដែលអ៊ំប្រ៊ីយ៉ុងទទួលបាននូវសារធាតុប្រូតេអីុនរាវនោះ ទើបធ្វើឲ្យមានការកកើតឡើងនូវគ្រីស្តាល់ប្រូតេអីុន នៅក្នុងបំពង់អាហាររបស់វា ។

ចុងក្រោយ ក្រុមអ្នកវិទ្យសាស្រ្តទាំងនោះនៅតែបន្តស្រាវជ្រាវ និងត្រួតពិនិត្យបន្ថែមទៀតលើបញ្ហានេះ និងរកពិធីផលិតនូវទឹកដោះគោដែលផ្សំពីសត្វកន្លាតដែលផ្ទុកនូវសារជាតិប្រូតេអីុនជាច្រើននេះ៕