ភ្នំពេញ ៖​កញ្ញា ពេជ្រ សូលីកា ដែលជាតារាចម្រៀងស្រី មានប្រជាប្រិយភាព យ៉ាងខ្លាំងក្លា តាមរយៈទឹកដមសម្លេងពីរោះ​ ថែមទាំង មានរូបសម្ផស្សស្រស់ស្អាត តាមបែបធម្មជាតិតែម្ដង។តារាចម្រៀងស្រីញញឹមស្រស់ ពេជ្រ សូលីកា បានចូលរោងភ្ជាប់ពាក្យ ជាមួយនឹងគូដណ្តឹងវ័យក្មេងរូបសង្ហា ដែលធ្វើឲ្យប្រិយមិត្តគាំទ្ររំភើបចិត្តជំនួស​មិនស្ទើរនោះទេ។គ្រាន់តែដំណឹងភ្ជាប់ពាក្យនេះប្រកាសចេញភ្លាម បានធ្វើឲ្យមហាជនជាច្រើន មានការរំជើបរំជួលជាខ្លាំង

ហើយគ្រប់គ្នាក៏កាន់តែចង់ដឹង ចង់ស្គាល់ពីម្ចាស់បេះដូងរបស់កញ្ញា ពេជ្រ សូលីកា ឲ្យកាន់តែស៊ីជម្រៅជាងនេះផងដែរ។ដោយឡែកថ្ងៃនេះដែលកញ្ញា ពេជ្រ សូលីកា បានបង្ហោះរូបស្អាតៗប៉ុន្មានសន្លឹក ហើយបានសរសេរសារមួយឃ្លាថា៖ «The festive season is approaching » ធ្វើអោយអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងដោយសារតែសម្រស់របស់កញ្ញានៅតែស្អាត។ប្រភព៖ហ្វេសប៊ុក