គ្រាន់តែ​ខាន​ឃើញ​មួយ​រយៈ​ ​ពេលនេះ​កូនភ្លោះ​ប្រុស​ឈ្មោះ​ ​Boy​ ​និង​ ​កូនស្រី​ឈ្មោះ​ ​Apple​ ​របស់​អតីត​តារា​សម្ដែង​អ្នកនាង​ ​ឈិត​ ​សុជាតា​ ​កាន់តែ​ធំ​ទ្រលុកទ្រលន់​ ​និង​ ​ឆ្លាតវៃ​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​។​



​ជាក់​ស្ដែង​ថ្មី​ៗ​នេះ​ ​អ្នកនាង​ ​ឈិត​ ​សុជាតា​ ​បាន​បង្ហោះ​រូបថត​កូនភ្លោះ​សំណព្វចិត្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ព្រោះ​អាយុ​ទើបតែ​ ​៣​ ​ឆ្នាំ​សោះ​ ​កូនភ្លោះ​ប្រុស​-​ស្រី​របស់​អតីត​តារា​សម្ដែង​រូប​នេះ​ ​ធំ​ប្លែក​ហើយ​គួរ​ឱ្យ​ក្នាញ់​ខ្លាំង​ ​។​ ​លើស​ពីនេះ​ ​នាង​តូច​ឈ្មោះ​ ​Apple​ ​កូនស្រី​អតីត​តារា​សម្ដែង​ខាងលើ​ ​ពូកែ​ខ្លាំង​ណាស់​ចេះនិយាយ​ភាសាអង់គ្លេស​ទាំង​មិនទាន់​ចូលរៀន​នៅឡើយ​ ​។​ ​អ្នកនាង​ ​ឈិត​ ​សុជាតា​ ​លើកឡើង​ថា​ ​កូនស្រី​សំណព្វចិត្ត​របស់​ខ្លួន​មិនទាន់​ចូលរៀន​នៅឡើយ​ទេ​ ​តែ​នាង​តូច​រៀន​ចេះ​ខ្លួនឯង​ពី​ក្នុង​យូ​ធូប​ ​។​



​តោះ​ទស្សនា​វីដេអូ​ខាងក្រោម​ ​៖​