កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​លោក​បាន​ប្រកាស​លាឈប់​ពី​សមាគម​សិល្បៈ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ព្រមទាំង​បាន​ស្នើសុំ​ការ​បំភ្លឺ​ពី​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ដែល​ជា​ប្រធាន​សម​គម​សិល្បករ​កម្ពុជា​ចំនួន​ ​៩​ ​ចំណុច​ ​ដោយ​ក្នុង​នោះ​មហាជន​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​នឹង​រឿង​លុយ​របស់​សមាគម​ ​។​


​ជម្លោះផ្ទៃក្នុង​រវាង​អ្នក​សិល្បៈ​ខាងលើ​កាន់តែ​ក្ដៅ​គគុក​ ​និង​ ​ធ្វើ​ឱ្យ​មហាជន​បន្ត​តាមដាន​ដូច​រឿង​ភាគ​នោះ​ ​ក្រោយពី​លោក​ ​ហេង​ ​ឡុង​ ​គ្រោង​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​ ​ដោយ​ចោទ​ថា​ ​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​បង្ហោះ​បែបនេះ​ក្នុង​គោល​បំណង​បរិ​ហា​កេរ្តិ៍​ ​ការប្រមាថ​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​ទាំងពីរ​ដែល​ជា​បុគ្គល​ស្អាតស្អំ​ ​និង​ ​ខិតខំ​ដើម្បី​សិល្បៈ​នា​ពេល​កន្លងមក​ ​។​


​ ​
​ដោយឡែក​នៅមុន​នេះ​បន្តិច​ ​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​ប្រកាស​បញ្ចប់​ជម្លោះ​ដោយសន្តិវិធី​ជាមួយ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​និង​ ​ហេង​ ​ឡុង​ ​ព្រមទាំង​បាន​លើកឡើង​ថា​ ​«​ខ្ញុំ​បាន​យល់​ច្បាស់​ថា​ ​សកម្ម​ភា​ពប​ណ្តឹ​ងរ​បស់​បង​ ​ហេង​ ​ឡុង​ ​និង​អ្នកបង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​គឺជា​សកម្មភាព​ប្រកប​សីលធម៌​ ​ដោយ​មិន​មាន​ចេតនា​អាក្រក់​ណាមួយ​មក​លើ​ខ្ញុំ​ឡើយ​ ​ផ្ទុយទៅវិញ​វា​ជា​សិទ្ធិ​ស្របច្បាប់​របស់​ពួកគាត់​ដែល​ត្រូវតែ​ធ្វើ​យ៉ាង​ចាំបាច់​ការពារ​ភាព​ស្អាតស្អំ​ ​ភាព​ចាស់ទុំ​ ​និង​កិត្តិយស​របស់​សមាគម​ ​ហើយ​ខ្ញុំបាទ​ក៏​មិន​ការ​អាក់អន់​ស្រពន់ចិត្ត​អ្វី​ ​ទាក់ទង​នឹង​សកម្មភាព​របស់​ពួកគាត់​ឡើយ​ ​ដោយ​ខ្ញុំបាទ​ ​បាន​យល់​ច្បាស់​ពី​សិទ្ធិ​របស់​ពួកគាត់​ក្នុងនាម​ខ្ញុំបាទ​ជា​បញ្ញា​វ័ន្ត​ម្នាក់​ដែល​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ច្បាប់​ ​ផ្ទុយទៅវិញ​ខ្ញុំបាទ​យល់ឃើញ​ថា​ ​វា​គឺជា​សេ​ក្តី​ថ្លៃថ្នូរ​មួយ​ដែល​អ្នក​សិល្បៈ​មិន​ឈ្លោះ​ហែកហួរ​គ្នា​តាម​បណ្តាញ​សង្គម​ ​Facebook​»​ ​៕​