បើ​គិត​មកដល់​ថ្ងៃទី​ ​១៩​ ​វិ​ច្ឆ​កា​ ​នេះ​ ​កំពូល​តារាចម្រៀង​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ទើបតែ​សម្រាលកូន​ប្រុស​បាន​ត្រឹមតែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ ​ដោយ​អូន​តូច​ ​ឆលី​ ​តំណក់ឈាម​ដំបូង​របស់​តារា​ស្រី​រូប​នេះ​ ​និង​ ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​បាន​សម្រាល​ឃើញ​ពន្លឺ​ព្រះអាទិត្យ​នៅ​ថ្ងៃទី​ ​១១​ ​វិច្ឆិកា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​។​



​កំពុងតែ​សរសៃខ្ចី​បាន​ទើបតែ​មួយ​សប្ដាហ៍​ ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ស្រាប់តែ​បង្ហោះ​រូបថត​អ្នកនាង​មួយ​សន្លឹក​ ​ជាមួយ​ការ​តុបតែង​ខ្លួន​យ៉ាង​កា​លី​បហា​យសូរ​ ​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ​ទេ​ ​។​ ​លើស​ពីនេះ​ ​អ្នកម្ដាយ​សម័យថ្មី​ខាងលើ​ថែមទាំង​បាន​រៀបរាប់​ទៀត​ថា​ ​«​ឆ្លៀតពេល​បន្តិច​ទាន់​កូន​កំពុង​គេង​.​.​.​!​ ​Sweet​ ​sweet​ ​with​ ​honey​»​ ​។​



​អ្នកគាំទ្រ​ជាច្រើន​នាំគ្នា​កោតសរសើរ​ទៅលើ​កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ទោះបីជា​កំពុង​សរសៃខ្ចី​យ៉ាងណាក្ដី​ ​ក៏​នៅតែ​តុបតែង​ខ្លួន​ស៊ីវិល័យ​ ​ស្លៀកសំពត់​ឆែក​ចេញ​គល់ភ្លៅ​សខ្ចី​ ​ពាក់​វែ​ន​តាខ្មៅ​យ៉ាង​ហាយ​សូរ​ដដែល​ ​៕​