ត្រឡាច​ជា​រុក្ខជាតិ​វល្លិ ផ្លែ​វា​អាច​មាន​ទម្ងន់​ពី ១-​៦ គីឡូ រាង​ធំ​មូល​វែង ហើយ​គេ​ដាំ​វា​ដើម្បី​ធ្វើ​ជា​បន្លែ។ ផ្នែក​ផ្សេង​ៗ​របស់​រុក្ខជាតិ​នេះ​ អាច​ប្រើ​ក្នុង​ការ​ព្យាបាល​ដូច​ជា៖

– ត្រឡាច​ទាំង​មូល៖ ប្រើ​ព្យាបាល​ហើម ពិបាក​នោម ស្រេក​ទឹក ក្ដៅ​ទ្រូង កើត​បូស​ញឹក​ញាប់។ សម្បក​ផ្លែ​ទុំ ​ព្យាបាល​រលាក​ប្លោក​នោម និង​ហើម។

– គ្រាប់លីង៖ ព្យាបាល​ក្អក ពស់​ចឹក កើត​ពិស ព្រូន។

– ស្លឹក​៖ លាង​ឲ្យ​ស្អាត បុកឲ្យ​ម៉ត់ លាយ​ទឹក​ខ្មេះ បិទព្យាបាល​ពោះ​ភ្លាញ (ពិស​កើត​នៅ​ចុង​ម្រាម)

– ឫស៖ ដាំ​ទឹក​ហូប​ព្យាបាល​ជំងឺអុតស្វាយ។

+អត្ថប្រយោជន៍របស់ផ្លែត្រឡាចតាមក្បួនពេទ្យ៖

-សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ គេ​ដឹង​ថា​ក្នុង​ត្រឡាច​ស្រស់ អាច​មាន​សារធាតុ​​គីមីមួយចំនួន ​ដូច​ជា ជាតិ​ទឹក​ ៦៧,៤% សារធាតុ Protid ០,៤% សារធាតុ Lipid ០,១% សារធាតុ Cellulose ០,៧%។

-ចំពោះ​វីតាមីន​វិញ នៅ​ក្នុង​ផ្លែ​ត្រឡាច​មាន Carotene ០,០១មិល្លីក្រាម វីតាមីន B1 ០,០១ មិល្លីក្រាម វីតាមីន B2 ០,០២មិល្លីក្រាម វីតាមីន P.P ០,០៣ មិល្លីក្រាម និង​វីតាមីន C ១៦ មិល្លីក្រាម។ ការ​ញ៉ាំ​ត្រឡាច​ចំនួន ១០០ ក្រាម វា​ផ្ដល់​ថាមពល​បាន ១២ កាឡូរី។

+ការព្យាបាល៖

– ផ្លែត្រឡាចទាំងមូល ជួយព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់ (ការប្រើប្រាស់សូមមើលវិធីធ្វើទឹកត្រឡាច)។

– សំបកផ្លែទុំស្ងួត ជួយព្យាបាលរលាកប្លោកនោម និងហើម យក៣០ក្រាមដាំទឹក១លីត្រហូប។

– គ្រាប់លីងហូប ព្យាបាលក្អក កើតពិស បញ្ចុះព្រូន។

– ស្លឹក លាងឲ្យស្អាតបុកលាយទឹកខ្មេះបិតព្យាបាលកើតពិសនៅចុចម្រាម។

– ឫស ៣០ក្រាម ដាំទឹកហូបព្យាបាលអុតស្វាយ។

 

+អត្ថប្រយោជន៍បន្ថែម៖

– ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់

– ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត

– ជួយសំរាលអាការៈផ្តាសាយ ក្អក

– ជួយសំរាលអាការៈអស់កំលាំង

– ពង្រឹងប្រព័ន្ធការពាររាង្គកាយ។

+ហាមប្រើសំរាប់អ្នកដែលមានបញ្ហាសុខភាពដូចខាងក្រោម៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ ​អ្នក​គួរ​​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណាដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​ត្រឡាច​ ឬ​ថ្នាំពេទ្យ ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

– អ្នក​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– អ្នក​ធ្លាប់​មាន​ប្រតិកម្មអាអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ ដូចជា ​ជាមួយអាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។