ថៃ៖ ប្រិយមិត្តជាច្រើនបានស្គាល់ហើយថា អ្នកម្ដាយ​កូនភ្លោះ​ដ៏​ហាយ​សូរ​ ​ឈុំ​ភូ​ ​អារី​យ៉ា​ ​(​Chompoo​ ​Araya​)​ ​ដ្បិតតែ​បច្ចុប្បន្ន​នាង​ហាក់​ឃ្លាតឆ្ងាយ​ពី​វិស័យ​កុន​យូរ​ ​ប៉ុន្ដែ​រាល់ពេល​មានការ​កម្មវិធី​បង្ហាញ​ម៉ូដ​ធំ​ដូចជា​ឆ្លង​ប្រទេស​ម្ដង​ៗ​ ​តារា​ស្រី​រូប​នេះ​មិនដែល​អវត្តមាន​នោះ​ទេ​ ​ដែល​ធ្វើ​ឱ្យ​តំណែង​តារា​ស្រី​ជួរមុខ​នៅតែ​ស្ថិត​ក្នុង​ដៃ​នាង​ដដែល​ ​។​​ឈុំ​ភូ​ ​ត្រូវ​បាន​គេ​ស្គាល់​ជាតា​រា​ស្រី​ដែល​ចូលចិត្តនិយម​ការ​តុបតែង​ខ្លួ​នប្លែ​កៗ​បំផុត

​ ​ជាពិសេស​សម្លៀកបំពាក់​របស់​នាង​មួយ​ឈុត​ណា​ក៏​ឃើញថា​ពណ៌​ស្រស់​ៗ​ខ្លាំង​ ​ដែល​អ្ន​ក​ល្មម​ៗ​មិន​ហ៊ាន​ស្លៀក​ដូច​នាង​នោះ​ទេ​ ​។​ ​ដ្បិតតែ​បែបនេះ​ ​សម្លៀកបំពាក់​ពណ៌​ស្រស់​ៗ​របស់​ ​ឈុំ​ភូ​ ​បែរជា​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ថា​នាង​ស្រស់​ស្អាត​ ​និង​ ​សមសួន​ទៅវិញ​ ​។​ ​ខាងក្រោម​នេះ​ជា​រូបថត​ច្រើន​សន្លឹក​របស់​កំពូល​តារា​ថៃ​ ​ឈុំ​ភូ​ ​ជាមួយ​សម្លៀកបំពាក់​ពណ៌​ស្រស់​ៗ​របស់​នាង​។ប្រភព៖​ហ្វេសប៊ុក