(ហ្វេសប៊ុក)៖ ថ្មីៗនេះលោក G-devith បានចេញនូវ MV បទចម្រៀងថ្មីរបស់លោកដែលមានចំណងជើងថា “Khmer boy”ដោយមានអ្នកចូលទស្សនារហូតដល់ ១.៣ លាននាក់ ក្នុងរយៈពេលត្រឹមតែ២សប្ដាហ៍។ MV របស់G-Devith ក្រឡេកមកមើលបុរសម្នាក់ដែលឈរជាមួយ G-devith ឯនេះវិញ បានធ្វើអោយមានការ

ចាប់អារម្មណ៍ជា​ខ្លាំង​ពីសំណាក់Fan ដោយសារភាពស្រស់សង្ហា និងមិនដែលបានឃើញមុខពីមុនមកផងនោះ​ រិតតែធ្វើអោយ​ Fan​ ជាច្រើនកាន់តែចង់ដឹងថាតើគាត់ជាអ្នកណា? មកពីណា? ហើយខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់គាត់៖ Kim son និងG-Devith ឈ្មោះរបស់គាត់គឺ Lim Kim Son គាត់មានអាយុ 20 ឆ្នាំ ហើយ

គាត់គឺជានិសិ្សតឆ្នាំទីមួយនៅ​សកលវិទ្យាល័យ នៃប្រទេសអង់គ្លេស។ សម្រាប់ថ្នាក់វិទ្យាល័យគឺគាត់រៀននៅ North Bright International School ។ Kim Son គឺជាកូនទី១ ក្នុងចំណោមបងប្អូន២នាក់។ ពេលទំនេរពីការសឹក្សារ Kim son ចូលចិត្តលេងកីឡាប្រភេទ​បាល់បោះ និងបាល់ទាត់។ Kim son និងប្អូនស្រី

ចំណង់ចំណូលចិត្តរបស់ Kim son គឺគាត់ចូលចិត្តធ្វើវីដេអូ Vlog ដើម្បីជាការកំសាន្តនឹងអ្វីដែលគាត់ចូលចិត្តធ្វើ ប៉ុន្តែមិនមែនជាផ្លូវការនោះទេ។ Channel YouTube របស់Kim son សម្រាប់ការថត MV បទ Khmer boy គឺគាត់បានប្រាប់ថា៖ “ក្នុងMVនោះគឺខ្ញុំដើរតួរជាមិត្តភក្តិរបស់បងG-Devith។ ហើយការដែលបានថត MVនេះ គឺដោយសារពូរបស់ខ្ញុំស្គាល់គ្នាជាមួយនឹងបងG-Devith”៕ ប្រភព៖ ហ្វេសប៊ុក