(ភ្នំពេញ)៖ តារាចម្រៀង កញ្ញា ឈិន រតនៈ បច្ចុប្បន្ន តារាស្រីរូបនេះ កាន់តែជោគជ័យលើវិស័យសិល្បៈ និងទទួលបានប្រជាប្រិយភាពខ្លាំងតែម្ដង ដោយតារាស្រីរូបនេះ មានទឹកដមសំនៀងពីរោះ រាល់បទចម្រៀងរបស់នាងសុទ្ធសឹងតែពីរោះ មិនថា បទម នោសញ្ចេតនា បទញាក់កន្រ្តាក់អារម្មណ៍នោះទេ។ ម្យ៉ាងវិញទៀត មួយរយៈ

ចុងក្រោយនេះ យើងសង្កេតឃើញថា ឈិន​ រតនៈ កាន់តែមានទីផ្សារក្នុងវិស័យសិល្បៈជាងមុន។ ជាពិសេស កាន់តែមានភាពមមាញឹក ជាមួយការច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍ និង តាមខេត្តផងដែរ។ តែបើងាកទៅមើលពីរូបសម្ផស្សវិញ តារាស្រីរូបនេះ កាន់តែស្រស់ស្អាត ហើយស្ទាយ៍តែងខ្លួនក៏កាន់តែស៊ីវិល័យឡូយឆាយជាងមុន

ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ឈិន រតនៈ បានបង្ហោះរូបភាពមួយ ដោយនាងបានប្រៀបធៀបសម្រស់ពីមុន និង បច្ចុប្បន្នរបស់នាង ឃើញថាមុខមាត់នាងបានផ្លាស់ប្ដូរសឹងតែ ១៨០ដឺក្រេទៅហើយ។ ដែលពីមុននាងត្រឹមតែ

ជាក្មេងស្រីម្នាក់មិនចេះរៀបចំខ្លួន ហើយសម្រស់នាង មិនសូវជាទាក់ទាញដូចពេលនេះផងដែរ។ តែទោះបីជាយ៉ាងណា បច្ចុប្បន្ននេតារាស្រីរូបនេះ បានផ្លាស់ប្ដូររូបសម្រស់ខ្លួនឯង ឲ្យក្លាយជាស្រីស្អាត មានអ្នកចាប់អារម្មណ៍ និង មានតែអ្នកសរសើរពីមុខមាត់ស្អាតផូរផង់របស់នាងជានិច្ច៕ ប្រភព៖ ហ្វេសប៊ុក