(បរទេស)៖ ថ្មីៗនេះ មានសារព័ត៍មានក្រៅស្រុកមួយ បានលើកឡើងអំពីមូលហេតុមួយចំនួន ដែលអាចនឹងបណ្តាលឲ្យតារាចម្រៀងកាណាដា Justin Bieber លែងលះនឹងប្រពន្ធ Hailey Bieber នៅក្នុងពេលខាងមុខនេះ។ ដោយឡែក ទោះជាបច្ចុប្បន្ននេះ ប្តីប្រពន្ធមួយគូនេះ នៅតែបង្ហាញភាពផ្អែមល្អែមដាក់គ្នាពេញបណ្តាញ

ហ្វេសប៊ុកក៏ដោយ ប៉ុន្តែនៅមានបញ្ហាមួយចំនួនទៀត ដែលធ្វើឲ្យ Hailey Bieber មានភាពមិនសប្បាយចិត្តនឹង ស្វាមីរបស់ខ្លួនផងដែរ។ ដោយហេតុផលនោះគឺ Justin Bieber មានជំងឺផ្លូវចិត្ត ដែលធ្វើឲ្យប្រពន្ធមានភាពអាក់អន់ស្រពន់ ក្នុងចិត្តខ្លះដែរនិង ហេតុផលសំខាន់មួយទៀតនោះគឺ ម្ចាស់បទ Sorry រូបនេះ នៅតែ

មានកូនចិត្តនឹកនា ដល់អតីតសង្សារចាស់ Selena Gomez ដដែល ដោយគាត់ធ្លាប់សារភាពនិយាយថា គាត់នៅតែមានចិត្តស្រលាញ់ដល់ អតីតសង្សារចាស់គាត់ផងដែរ ទាំងដែលនោះគាត់បានរៀបការជាមួយ

Hailey Bieber រួចហើយ។ គួររម្លឹកដែរ Hailey Bieber ត្រូវបានហ្វេន Justin Bieber វាយប្រហារដោយពាក្យសំដីជាច្រើន លើកច្រើនសារ នៅក្នុងបណ្តាញសង្គម ជាពិសេសក្នុងកំឡុងពេល ផ្សាយផ្ទាល់តែម្តង៕ ប្រភព៖ ហ្វេសប៊ុក