(ភ្នំពេញ)៖ ក្រោយរៀបការរួច តារាសម្ដែង និង ពិធីការិនី អ្នកនាង ស៊ឹម សូលីកា មិនសូវជាបង្ហាញមុខក្នុងវិស័យច្រើនដូចពេលមុនៗប៉ុន្មានឡើយ តែបើងាកទៅមើល ពីសកម្មភាពក្នុងគ្រួសាររបស់នាងវិញ ឃើញថាពេលនេះ នាងកាន់តែមានសេចក្ដីសុខ និង សុភមង្គលកាន់តែខ្លាំងឡើង។ មិនតែប៉ុណ្ណោះ អ្នកនាង ស៊ឹម

សូលីកា តែងតែបង្ហាញពីជីវិតឯកជន ជាមួយគ្រួសារឲ្យហ្វេនៗបានឃើញជានិច្ច។ ហើយរាល់រូបភាពដែលតារាស្រីរូបនេះ បង្ហោះពោរពេញដោយស្នាមញញឹម និង ភាពកក់ក្ដៅក្នុងគ្រួសារទៀតផង។ តែបើក្រឡេកទៅមើលពីជីវភាពវិញ ក៏មិនណយប៉ុន្មានឡើយ ដោយពេលនេះ នាងក៏កំពុងរស់នៅក្នុងវីឡាស្កឹមស្កៃ និង ប្រើជីវិតយ៉ាង

ហ៊ឺហារឡូយឆាយផងដែរ។ ជាក់ស្ដែង កាលពីម្សិលមិញនេះ ក៏ជាថ្ងៃកំណើតរបស់ អ្នកនាង ស៊ឹម សូលីកា ហើយអ្វីដែលយើងសម្គាល់ឃើញនោះ នាងបានបង្ហោះវីដេអូ ពីទង្វើដ៏ល្អមួយទៅកាន់អ្នកម្ដាយខ្លួន ដោយលាងជើងជូន

ម្ដាយ ជាពិសេស ថែមទាំងជូនកាដូជាលុយដុល្លារទាំងបាច់ផងដែរ។ បន្ទាប់ពីតារាស្រីជើងចាស់រូបនេះ បង្ហោះវីដេអូពីទង្វើបែបនេះ ទៅកាន់ម្ដាយរួចមក ក៏មានអ្នកគាំទ្រជាច្រើន បានពោលពាក្យសរសើរពីនាងស្ទើរតែគ្រប់គ្នាតែម្ដង៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពនិងវីដេអូដូចខាងក្រោម៖