(ហ្វេសប៊ុក)៖ លោកតា លាវ ខាត់ សិល្បករផ្នែកភ្លេងបុរាណខ្មែរ បានលាចាកលោកទៅហើយ បន្សល់តែភាពសោកសៅដល់សាច់ញាត់បងប្អូន ជាពិសេសកូនៗរបស់លោកតាទាំង ៩ នាក់ យំស្រែកក្រៀមក្រំ ក្ដុកក្ដួលអួល

ដើម-ក សោកស្ដាយនូវការបាត់បង់លោកឪពុកជាទីគោរពស្រឡាញ់ម្នាក់នេះជាពន់ពេក។ អ្នកនាង ខាត់ សុឃីម ក្នុងនាមជាកូនស្រីច្បង បាននាំប្អូនៗប្រគំបទភ្លេងខ្មែរនៅចំពោះសាកសពលោកឪពុកជាលើកចុង

ក្រោយ ដែលអ្នកនាងច្រៀងរៀបរាប់បណ្ដើរទឹកភ្នែកស្រក់សស្រាក់បណ្ដើរ ស្រណោះដល់លោកកាលនៅរស់ ធ្វើឱ្យទិដ្ឋភាពសោកសង្រេងក្នុងពិធីបុណ្យសពរបស់លោកតា លាវ ខាត់ ស្ទើរតែធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមើលហើយអួសដើម-កតាម៕ ប្រភព៖ ហ្វេសប៊ុក