(ថៃ)៖ Aum Lukkana ជាតារាសម្ដែងមួយរូប ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ចូលចិត្តស្លៀកពាក់ស៊ិចស៊ី បង្ហាញរាង និងដងខ្លួនយ៉ាងទាក់ទាញស្ទើរតែគ្រប់ពេល ហើយបច្ចុប្បន្ន នាងក៏មានស្វាមី និង កូនស្រីម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ទៀតផង។ បើនិយាយពី ជីវិតក្រោយមានស្វាមីរួច ឃើញថា នាងកាន់តែមានក្ដីសុខ និងសុភ

មង្គលយ៉ាងខ្លាំង ដែលមានស្វាមីចេះយល់ចិត្ត ថ្នាក់ថ្នមនាង និងកូនបានយ៉ាងល្អបែបនេះ។ យ៉ាងណាមិញ បើទោះបី Aum Lukkana មានកូនរួច តែរូបសម្ផស្សតារាស្រីរូបនេះ នៅតែស្រស់ស្អាត ផូរផង់ដដែល ជាពិសេស រូបរាងនាងនៅតែស្រឡូនស្អាត មិនចាញ់កាលពីនៅក្រមុំឡើយ។ ដោយមួយរយៈចុងក្រោយនេះ គេសង្កេត

ឃើញថា តារាស្រីរូបនេះ កាន់តែហ៊ានបង្អួតដងខ្លួន បញ្ចេញសាច់ខ្ចីកាន់តែខ្លាំងឡើងៗ ហើយថ្មីៗនេះ នាងក៏បានបង្ហោះរូបភាព ពេលទៅលេងសមុទ្រជាមួយគ្រួសារ ព្រមទាំងស្លៀកឈុតប៊ីគីនី បង្ហាញរាង និងដើមទ្រូងទ្រលុកទ្រលន់ ជាមួយសម្រស់ ពេលដេកហាលក្ដៅយ៉ាងរំភើយ ធ្វើឲ្យហ្វេនបុរសៗស្ទើរតែទប់អារម្មណ៍ មិនចង់ជាប់ទៅហើយ៕ ប្រភព៖ ហ្វេសប៊ុក