(ភ្នំពេញ)៖ តារាចម្រៀងប្រុស ជ័យ សុវ៉ាត ជាតារាចម្រៀងម្នាក់ តែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដោយសារលោក មានទឹកដមសំនៀងពីរោះ មិនថាច្រៀងបទសម័យ ឬបទបុរាណនោះទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញតារាប្រុសរូបនេះ កាន់តែជោគជ័យលើវិថីសិល្បៈ ជាពិសេសជីវិតឯកជនរបស់

លោក ក៏កាន់តែហ៊ឺហា ដោយមានរថយន្តទំនើបជិះ និងរស់នៅក្នុងផ្ទះធំស្កឹមស្កៃទៀតផង។ យ៉ាងណាមិញ ចំពោះជិវិតស្នេហារបស់លោកវិញ គឺលោកមិនទាន់មានគូស្នេហ៍នោះទេ។ ហើយកាលពីពេលថ្មីនេះ លោកក៏បាន

បង្ហោះសារនៅក្នុងបណ្ដោញសង្គម IG របស់លោកថា “មនុស្សគ្មានស្នេហាពេលថតធ្វើតែមុខចឹង។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុស ជ័យ សុវ៉ាត បានបង្ហោះសារបែបលេងសើចបែបនេះ ចង់បង្ហាញថា គឺលោកមិនទាន់មានគូស្នេហ៍នឹងគេ ទើបថតធ្វើមុខបែបនេះ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖