(ហ្វេសប៊ុក)៖ ស៊ន សៀវម៉ី ជាកីឡាការិនី និងជាម្ចាស់មេដាយមាសតេក្វាន់ដូដ៏ល្បី បានប្រកាសរកឃើញម្ចាស់ បេះដូង​ដោយ​បានភ្ជាប់ពាក្យជាមួយគូដណ្ដឹងជាម្ចាស់ស្ទូឌីយោថតរូបមួយកន្លងមកថ្មីៗ។ ហើយគ្រោងចូលរោង

ការ បង្កើតគ្រួសារ​នៅ​ពេលខាងមុខផងដែរ។ មានអ្នកគាំទ្រមួយចំនួនបានលើកឡើងថា នេះអាចថាជាសំណាងរបស់ពិធីការិនី ស៊ន សៀវម៉ី ព្រោះមិនត្រឹមតែមានគូដណ្ដឹងស្អាតសង្ហាពូកែយកចិត្តទុកដាក់ចំពោះ

នាងទេ ថែមទាំង​មានជំនាញថត​រូប​យ៉ាង​ប៉ិនប្រសប់ទៀតផង។ ក្រោយឃើញរូបថត ស៊ន សៀវម៉ី ស្អាតភ្លឹងៗសឹងគ្រប់ប៉ុស្ដិ៍ ស្រាប់តែមានការលាន់មាត់ ពីសំណាក់អ្នកគាំទ្រ​មួយចំនួនថា នាងពិតជាសំណាង បានទាំងអនាគតស្វាមីសង្ហា ហើយចំណេញបានទាំងរូបថតស្អាតៗទៀត៕ ប្រភព៖ ហ្វេសប៊ុក