(ថៃ)៖ ជាកំពូលតារាស្រី ដែលមានសម្រស់ស្រស់ស្អាតម្នាក់ នៅក្នុងឧស្សាហកម្មកំសាន្តថៃសម្រាប់ Mai davikah តែងតែបញ្ចេញរូបភាពថ្មីជានិច្ច និងបានធ្វើឱ្យអ្នកគាំទ្ររីករាយ ជាមួយនឹងសម្រស់ដ៏ល្អឥតខ្ចោះរបស់នាង ថែមទាំងទទួលការកោតសរសើរ រាប់មិនអស់ពី មហាជនផងដែរ។ ដោយថ្មីៗនេះ តារាស្រីវ័យ ២៨ឆ្នាំរូបនេះ

បានចែករំលែក មកដើម្បីបង្ហាញនូវរូបរាងថ្មី ជាមួយនឹងការតុបតែងមុខ និងស្ទាយ៍សក់ ដែលទាក់ទាញភ្នែកបំផុត ជាមួយម៉ូតសក់សេះ ត្រង់វែងពណ៌ខ្មៅ ដែលមើលទៅពិតជាប្លែកខ្លាំងណាស់បានបណ្តាលឱ្យអ្នកគាំទ្រជាច្រើន ចូលចិត្តយ៉ាងរហ័ស អាចនិយាយថាមើលទៅពិតជាស្អាតណាស់ មុខមាត់ស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍

យ៉ាងខ្លាំង។ យ៉ាងណាមិញ ក៏មានទាំងអ្នកគាំទ្រថៃ និងបរទេសផងដែរ បានចូលបញ្ចេញមតិជាហូហែរ ថារូបរាងថ្មីរបស់តារារូបនេះ គឺស្រដៀងទៅនឹង Lisa សមាជិក BLACKPINK។ លើសពីនេះ មនុស្សជាច្រើន

និយាយថា បើក្រឡេកមើលមួយភ្លែតដំបូងនៃរូបភាពដោយមិនមើលឈ្មោះ Instagram គិតថាវាជារូបភាពរបស់ Lisa ដោយសារតែរូបរាងនេះមើលទៅពិតជាស្រដៀង មិនថា ភ្នែក មាត់ ម៉ូតសក់ និងទម្រង់មុខ ពិតជាដូចគ្នាខ្លាំងណាស់​៕ ប្រភព៖ ហ្វេសប៊ុក