(ហ្វេសប៊ុក)៖ ជឿជាក់ថា ប្រិយមិត្តភាគច្រើន ពិសេសយុវវ័យ ច្បាស់ជាស្គាល់តារាសម្ដែងស្រីជួរមុខថៃនាង យ៉ាយ៉ា មិនខាន ដែលនាងមានវ័យក្មេង ស្រស់ស្អាត ពូកែសឹងគ្រប់យ៉ាង ហើយ ៥ ចំណុចខាងក្រោមនេះ អ្នកច្បាស់ជាច្រណែននឹងវាសនារបស់នាង ក្រោយពេលបានអាន៖ ១- កើតមកមានទាំងព្រម ទាំងទម្រង់មុខមាត់ រូបរាង កម្ពស់កម្ពរ សម្បុរស្បែក ចរិតរួសរាយ ចេះគោរពចាស់ទុំ បានមួយចប់មិនបាច់កែ ហើយថែមទាំង

ឆ្លាតវៃ រៀនបានខ្ពស់ អាចនិយាយបានច្រើនភាសា។ ២- មានគ្រួសារដែលកក់ក្ដៅជាទីបំផុត ៖ យ៉ាយ៉ា មានប៉ា ម៉ាក់ និង បងស្រីម្នាក់ គ្រួសារនាងស្រឡាញ់នាងណាស់ លើសពីនេះ ម្ដាយរបស់នាងតាមមើលថែ យកចិត្តទុកដាក់កូនគ្រប់កន្លែងមិនថានៅផ្ទះ ឬចេញទៅខាងក្រៅ។ ៣- ល្បីល្បាញទាំងវ័យក្មេង៖ អាយុមិនទាន់គ្រប់

៣០ ឆ្នាំផង យ៉ាយ៉ា ទទួលបានពានរង្វាន់ពីស័យសិល្បៈច្រើនរាប់ភ្លេច មិនតែប៉ុណ្ណោះ នាងក៏ជា idol ក្នុងដួងចិត្តទស្សនិកជនជាច្រើនប្រទេស មិនថាក្មេងចាស់ ប្រុស ស្រី ភាគច្រើនស្រឡាញ់ ចូលចិត្តតារាស្រីដួងនេះខ្លាំងណាស់។ ៤- មានលុយចាយពេញដៃ ៖ ថ្វីដ្បិតតែ យ៉ាយ៉ា មិនមែនជាសេដ្ឋីមានលុយក្រាលដេកដូចអ្នកជំនួញធំៗ ប៉ុន្ដែបើនិយាយពីផ្ទះ លុយ ឡាន នាងមានគ្រប់ទាំងអស់ អាចរស់នៅក្នុងជីវិតអភិជនមិនបាច់ខ្វល់ខ្វាយនោះ

ទេ។ ៥- មានសង្សារដ៏ល្អម្នាក់ ៖ អាចនិយាយថា យ៉ាយ៉ា ជាមនុស្សស្រីដែលសំណាងល្អបំផុតដែលមាន ណៈដេត ជាសង្សារ ព្រោះលោកជាសុភាពបុរស ស្រឡាញ់មើលថែនាងគ្រប់បែបយ៉ាង នេះគេមិនរាប់បញ្ចូលទាំងរូបរាងសង្ហា និង ទ្រព្យសម្បត្តិផង។ ជាពិសេសមានមនុស្សស្រីច្រើនខ្លាំងណាស់ ដែលចង់បាន ណៈដេត មកក្លាយជារបស់ពួកគេ ៕ ប្រភព៖ ហ្វេសប៊ុក