(ហ្វេសប៊ុក)៖ ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់តួអង្គឯកក្នុងរឿង «ATM Error» លោក Ter Chantavit ដែលលោកជាតារាប្រុសថៃមានមុខមាត់សុភាពៗ មិនសូវចូលចិត្តតែងខ្លួនកាលីបហាយសូរសមឈ្មោះជាតារាល្បីនោះទេ លោកជាបុរសសាមញ្ញៗបំផុត ប៉ុន្ដែភាពសាមញ្ញរបស់ Ter អាចឆក់បេះដូង Mai Davika ឱ្យលង់ស្នេហ៍ដកចិត្តមិនរួច។ បច្ចុប្បន្នស្នេហារវាងតារាស្រី Mai Davika និង Ter កំពុងតែផ្អែមល្ហែមដូចទឹកឃ្មុំ ថ្វីដ្បិតថា

Mai ជាស្រីស្អាត រស់នៅក្នុងសង្គមជាតារាស្រីជួរមុខដ៏ល្បីល្បាញ ហើយ Ter ជាបុរសមុខមាត់សុភាព ចូលចិត្តតែងខ្លួនសាមញ្ញ តែលោកជាបុរសដែលកក់ក្ដៅ ងាយស្រួយ ពូកែយកចិត្តសង្សារ ដឹងខុសត្រូវគោរពចាស់ទុំ ជាពិសេសលោកស្រឡាញ់ Mai អស់ពីបេះដូង។ ងាកមកជីវិតផ្ទាល់ខ្លួនវិញ ពេលនេះ Ter Chantavit មានអាយុ

២៦ ឆ្នាំ បើគិតទៅលោកមានអាយុបង Mai ដល់ទៅ ៨ ឆ្នាំ។ Ter មិនត្រឹមតែមានទេពកោសល្យផ្នែកសម្ដែង និង ជាតារាម៉ូដែលប៉ុណ្ណោះទេ លោកក៏ជាអ្នកនិពន្ធម្នាក់ផងដែរ ដោយតារាប្រុសរូបនេះប្រឡូកសិល្បៈតាំងពីឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ន។ តារាប្រុសថៃខាងលើ បានបញ្ចប់បរិញ្ញាបត្រផ្នែកសិល្បៈទំនាក់ទំនងពីសកល

វិទ្យាល័យ Chulalongkorn ប្រទេសថៃ លើសពីនេះលោកក៏មានជំនាញថតរូបមិនចាញ់អ្នកអាជីព ហើយកាលពីសម័យនៅរៀន Ter បានធ្វើការឱ្យមហាវិទ្យាល័យជាច្រើនដែលសម្ដែងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៦៕ ប្រភព៖ ហ្វេសប៊ុក