(ថៃ)៖​ បច្ចុប្បន្ននេះ​ តារាស្រីវ័យក្មេង Sananthachat Thanapatpisal កាន់តែមានឈ្មោះល្បីល្បាញ ទាំងក្នុង និង ក្រៅប្រទេស។ ដោយនាងជាតារាស្រី ដែលមានទាំង ទេពកោសល្យ និង សមត្ថភាពអាចសម្ដែងបានយ៉ាងល្អ ជាពិសេស រូបសម្រស់ក៏ស្រស់ស្អាតទៀតផង។ យ៉ាងណាមិញ Sananthachat តែងតែធ្វើឲ្យ អ្នកគាំទ្រចាប់

អារម្មណ៍លើជីវិតឯកជននាងជានិច្ច។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ កាន់តែបង្ហោះរូបភាពស្វីតៗ ជាមួយគូស្នេហ៍ ធ្វើឲ្យហ្វេនៗចង់លើសជាតិស្ករ ដោយតែងតែមានដំណើរកម្សាន្តជាមួយគ្នា និងបង្ហាញក្ដីស្រលាញ់ ចំពោះគ្នាគួរឲ្យច្រណែន។ ជាក់ស្ដែង កាលពីម្សិលមិញនេះ ជាថ្ងៃខួបកំណើត

Sananthachat ផ្ទាល់ ហើយនាងជាមួយគូស្នេហ៍បានទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ដើម្បីអបអរថ្ងៃកំណើតខ្លួន។ ជាពិសេស នាងបានបង្ហោះរូបភាពជាមួយគូស្នេហ៍ ក្នុងទិដ្ឋភាពយ៉ាងរ៉ូមែនទិក មិនតែប៉ុណ្ណោះ

នាង ក៏ទទួលបានបាច់ផ្កាធំ ព្រមទាំងកាដូ កាបូបម៉ាកល្បីពីគូស្នេហ៍ថែមទៀតផង។ ហើយតាមរយៈរូបភាពជាច្រើនសន្លឹក ដែលនាងបានបង្ហោះនោះដែរ ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរពីទំនាក់ទំនងអ្នកទាំងពីរ និងបានជូនពរថ្ងៃកំណើត ដល់រូបនាងផងដែរ៕ ប្រភព៖ ហ្វេសប៊ុក