(ហ្វេសប៊ុក)៖ មិនមែនជាលើកទីមួយទេ កន្លងមកតារាចម្រៀង យ៉ែម សំអូន តែងត្អូញត្អែរពីការនឹកកូនស្រីដែលបានបែកជាច្រើនឆ្នាំក្រោយពីលោក និង ភរិយាចែកផ្លូវគ្នា។ ការលើកឡើងរបស់ យ៉ែម សំអូន បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិមានការរំជួលចិត្ត និង អាណិតដល់រូបលោកគ្រប់ៗគ្នា។ ប្រមាណជាប្រាំឆ្នាំហើយដែលលោក យ៉ែម សំអូន និង ភរិយាបានចែកផ្លូវគ្នា ដែលពេលនេះកូនស្រីរបស់លោកកំពុងរស់នៅជាមួយអតីត

ភរិយាអ្នកនាង យ៉ាន់ លីនដា នៅប្រទសអូស្ត្រាលី ។ ជារឿយៗលោក យ៉ែម សំអូន តែងបង្ហាញអារម្មណ៍នឹកដល់កូនស្រីតែមួយរបស់ខ្លួនតាមហ្វេសប៊ុកដែលមានអត្ថន័យថា «ពេលវេលាទោះបីជាដើរលឿនបន្តិចមែន ប៉ុន្តែវាអាចចងក្រងគ្រប់យ៉ាងនៅរាល់ទង្វើរូបភាព និង អនុស្សាវរីយ៍រាប់រយពាន់មុឺនដែលយើងភ្លេចខ្លួន និង មើល

រំលងវា កូនធំល្មមគ្រប់គ្រាន់ដែលអាចចេះគិតថាអ្វីគួរ និង អ្វីមិនគួរហើយ ។ ពេលខ្លះកូនកុំខឹងនឹងប៉ាស្ដីបន្ទោសកូនអី ព្រោះទោះយ៉ាងណាក៏ប៉ាមិនអាចឈរមើលកូនខុសដោយមិនបានប្រាប់កូននោះឡើយ ហើយទោះបីប៉ាលំបាកយ៉ាងណា ក៏ប៉ាមិនដែលសុំឱ្យកូនមកលំបាកជាមួយប៉ាដែរ ។ ប៉ាទ្រាំបាននឹកតែមិនអាច

ជួបតែដាច់ខាតប៉ាមិនឱ្យប៉ាមានបាបទេ»។ បើទោះបីលោក យ៉ែម សំអូន តែងបង្ហាញអារម្មណ៍បែបនេះក្តី តែគេមិនដែលបានឃើញកូនស្រីរបស់លោកដែលមានឈ្មោះ យ៉ែម វិរ៉ូនីកា សំអូនវិថាណា តបជាមួយលោកឡើយ ។ ក្នុងនោះមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនបានសម្តែងការនឹកអាណិតដល់រូបលោកហើយជូនពរឱ្យលោកឆាប់បានជួបមុខកូនស្រីដូចបំណង៕ ប្រភព៖ ហ្វេសប៊ុក