(ហ្វេសប៊ុក)៖ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ អតីតគូស្នេហ៍តារាស្រី Taew Natthaphon បានបង្ហោះឃ្លីបវីដេអូអបអរសាទរខួបកំណើតរបស់ឪពុកខ្លួននៅលើបណ្តាញសង្គម IG បន្ទាប់ពីធ្វើពិធីជប់ លៀងញ៉ាំអាហារពេលល្ងាចលក្ខណៈគ្រួសារក្នុងហាងអាហារមួយកន្លែង។ ក្រោយពី Ton បានបង្ហោះវីដេអូ

អបអរខួបកំណើតឪពុកខ្លួននោះ គេបានឃើញមានមិត្តភក្តិជាច្រើនបានចូលរួមខមិនជូនពរ និង អបអរសាទរ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមនោះគេក៏បានឃើញតារាស្រី Taew ដែលជាអតីតគូស្នេហ៍បានចូលខមិនរីករាយខួបកំណើតដល់ឪពុករបស់ Ton ផងដែរ។ នេះជាខមិតលើកដំបូងបំផុតរបស់ Taew

ដែលបានលេងជាមួយនឹង Ton ដោយនេះក៏បានបង្ហាញឱ្យឃើញថា អ្នកទាំងពីនៅតែមានទំនាក់ទំនង និង ការរាប់អានគ្នាក្នុងមានជាមិត្តដ៏ល្អដដែល បើទោះបីអ្នកទាំងពីរបានបែកគ្នាក៏ដោយ៕ ប្រភព៖ ហ្វេសប៊ុក