(ហ្វេសប៊ុក)៖ ពិធីការិនី យុគ ចិន្តា ធ្លាប់អះអាងថានឹងចូលរោងការទៅតាមប្រពៃណីខ្មែរនៅពេលកូនស្រីរបស់អ្នកនាងមានវ័យ ១៨ ឆ្នាំ ។ បើដូចជាការលើកឡើងមែន អ្នកនាង យុគ ចិន្តា នឹងចូលរោងការនៅឆ្នាំក្រោយនេះ ព្រោះពេលនេះកូនស្រីរបស់អ្នកនាងមានវ័យ ១៧ ឆ្នាំហើយ ដែលអ្នកនាងទើបនឹងធ្វើខួបកំណើតកាលពី

ប៉ុន្មានថ្ងៃមុននេះ។ ថ្វីដ្បិតអ្នកនាង យុគ ចិន្តា មិនដែលបង្ហាញពីមុខមាត់របស់គូស្នេហ៍ជាសាធារណៈក៏ពិតមែន តែនរណាក៏ដឹងថាអ្នកនាងកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគូស្នេហ៍ជាបុរសដែលមានវ័យស្របាលៗរូបនាង និង ជាអ្នកមានមុខមាត់នៅក្នុងសង្គមផងដែរ។ កន្លងមកពិធីការិនីដ៏មានឥទ្ធិលនៅក្នុង

ទូរទស្សន៍ស៊ីធីអិនរូបនេះ ធ្លាប់ប្រាប់ថាអ្នកនាងនឹងរៀបការនៅពេលកូនស្រីមានវ័យ ១៨ ឆ្នាំ គឺអ្នកនាងយកកូនស្រីធ្វើជាអ្នកកំដរតែម្តង ។ បើដូចជាការអះអាងមែន អ្នកនាង យុគ ចិន្តា នឹងរៀបការនៅឆ្នាំក្រោយនេះហើយ។ ជាពិធីការិនីដែលមានប្រជាប្រិយភាព និង ជាអ្នកជំនួញដែលមានមុខរបរនៅក្នុងដៃទាំងក្នុង

និង ក្រៅប្រទេស តែកន្លងមក យុគ ចិន្តា បានប្រាប់ថា បើរៀបការអ្នកនាងចង់រៀបការបែបសាមញ្ញៗគីរៀបការនៅមាត់សមុទ្របែបធម្មតាៗ ។ អ្វីដែលកត់សម្គាល់មានវ័យច្រើនក៏ពិតមែន តែពិធីការិនីរូបនេះនៅតែមានសម្រស់ស្អាតហើយការតុបតែងខ្លួនក៏ទាន់សម័យ និង កាលីបមិនធម្មតាដែរ៕ ប្រភព៖ ហ្វេសប៊ុក