(ភ្នំពេញ)៖ ជាការពិតណាស់ កាលពីម្សិលមិញនេះ តារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា បានធ្វើពិធី ចេញខែកូនប្រុស កើតបាន ១ខែ ដោយ ទិដ្ឋភាពក្នុងពិធីទាំងមូល នាងបានរៀបចំពីធី និង​ដេគ័រយកពណ៌មាស មើលទៅពិតជាប្លែក និង ស្អាតខ្លាំង។យ៉ាងណាមិញ ម្សិលមិញពេលព្រឹក នាងបានអញ្ជើញព្រះសង្ឃមកសូត្រ

មន្តលើករាសី និង សុំពរជ័យសម្រាប់គ្រួសារ ជាពិសេសកូនប្រុសតូចរបស់នាងផ្ទាល់តែម្ដង។ ក្នុងនោះដែរ ពេលល្ងាច ពេជ្រ សូលីកា ក៏បានរៀបចំពីធីជប់លៀង និង បានអញ្ជើញអ្នកជិតស្និតជាច្រើននាក់ ព្រមទាំងមានតារាល្បីៗជាច្រើនដួងផងដែរ ដែលបានចូលរួមក្នុងពិធីចេញខែកូនប្រុសនាងកាលពីយប់មិញនេះ។ ជាក់ស្ដែង

ក្នុងកម្មវិធីពេលល្ងាចរបស់តារាស្រីរូបនេះ ក៏បានរៀបចំមិនចាញ់គ្នា និងកម្មវិធីពេលព្រឹកប៉ុន្មានឡើយ ដោយនាងបានដេគ័រយ៉ាងស្រស់ស្អាត មើលទៅពិតជាប្រណីតតែម្ដង។ ហើយអ្វីដែល កាន់តែចាប់អារម្មណ៍នោះ គឺរូប

សម្រស់នាងកាល ពី យប់មិញនេះ នៅតែស្រស់សោភា បើទោះតែទើបតែសម្រាលកូនថ្មីៗក៏ដោយ មិនតែប៉ុណ្ណោះ ពេជ្រ សូលីកា បានតុបតែងខ្លួនឡើងខ្ញង់ គួរឲ្យទាក់ទាញជាមួយឈុតពណ៌ខ្មៅ ជាពិសេស រូបរាងនាងនៅតែស្រឡូនស្អាតដដែល៕ ប្រភព៖ ហ្វេសប៊ុក