(ហ្វេសប៊ុក)៖ ប្រមាណជា ៨ ឆ្នាំហើយដែលតារាចម្រៀង អ៊ុក ណារីម និង ឆោម ឆពុំ បានរៀបការដែលពេលនេះពួកគេទទួលបានកូនប្រុសពីរនាក់ជាចំណងដៃ ហើយអ្វីដែលកត់សម្គាល់កាន់តែធំ កូនប្រុសទាំងពីររបស់តារាចម្រៀងមួយគូនេះកាន់តែមានមុខមាត់ស្រស់សង្ហាគួរឱ្យស្រឡាញ់ណាស់។ អ៊ុក ណារីម និង ឆោម ឆពុំ ត្រូវ

បានទស្សនិកជនចាត់ទុកជាតារាចម្រៀងដែលមានជីវិតគូសមប្រកប ។ មានការលើកឡើងថាពីសំណាក់មហាជនថាមើលទៅជីវិតឯកជនរបស់តារាចម្រៀងមួយគូនេះពិតជាមានក្តីសុខ ព្រោះពួកគេមានកូនៗដល់ទៅពីរនាក់ហើយ ដែលមានមុខមាត់ឃ្យូតស្រស់សង្ហាគួរឱ្យស្រឡាញ់ជាខ្លាំង ។ មានកូនប្រុសៗដល់ទៅពីរ តែ

ឆោម ឆពុំ មិនទាន់មានគម្រោង និង តាមយកកូនស្រីបន្តទៀតឡើយ។ បើទោះ អ៊ុក ណារីម និង ឆោម ឆពុំ មិនមានប្រជាប្រិយភាពដូចប៉ុន្មានឆ្នាំមុនក៏ពិតមែន តែអ្នកទាំងពីរនៅតែបន្តអាជីពចម្រៀងរបស់ខ្លួនដដែល ហើយពេលនេះពួកគេក៏មានក្រុមតន្ត្រីផ្ទាល់ខ្លួនផងដែរ ។ ជារឿយៗអ្នកទាំងពីរតែងចាប់ដៃគូច្រៀងជាមួយគ្នា

មិនថានៅក្នុងកម្មវិធីទូរទស្សន៍ ឬ កម្មវិធីមង្គលការនានាឡើយ ។ ក្រោយរៀបការនិង មានកូនៗមក អ៊ុក ណារីម និង ឆោម ឆពុំ កម្រនឹងចេញទៅសម្តែងនៅបរទេសដូចពីមុន ។ មានការលើកឡើងថាមូលហេតុ អ៊ុក ណារីម និង ឆោម ឆពុំ មិនទទួលការសម្តែងនៅក្រៅប្រទេស ព្រោះមិនចង់ចេញទៅឆ្ងាយចោលកូនដែលនៅតូចៗនៅឡើយ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖