(ហ្វេសប៊ុក)៖ ទោះបីមានវ័យច្រើនបន្តិចមែនតែសម្រស់របស់ សុគន្ធ និសា នៅតែស្រស់ស្អាតមិនថមថយនោះទេ ។ យ៉ាងណាមិញថ្មីៗនេះ សុគន្ធ និសា បានលេងស្ទីលតែងខ្លួនបែបឃ្យូតៗដូចតារាកូរ៉េដែលមើលទៅ ពិតស្អាតមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ។ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ តែបើនិយាយពីការលេងខ្លួន

របស់តារាចម្រៀងមុខស្រទន់ សុគន្ធ និសា វិញពិតជាមិនធម្មតាឡើយ ។ ជារឿយៗមានការសរសើរពីសំណាក់អ្នកគាំទ្រពីការតុបតែងខ្លួនរបស់ សុគន្ធ និសា មើលទៅស្រស់ស្អាត និង ស័ក្តិ សមមិនភ្លាវ ឬ សិចស៊ីជ្រុលហួសឡើយ ។ យ៉ាងណាមិញថ្មីៗ នេះម្ចាស់បទ «មាតាដៃមួយរយ» រូបនេះបានផ្លាស់ប្តូរការតុបតែងខ្លួនបែបទាន់

សម័យ ឃ្យូត ឃ្យូតដូចនារីកូរ៉េ មើលទៅពិតជាប្លែកស៊ីជាមួយនឹងទម្រង់មុខរបស់នាង។ តារាវ័យក្មេងរីកដុះដាលនៅក្នុងផលិតកម្មយក្សមួយនេះក៏ពិតមែនតែ សុគន្ធ និសា នៅតែមានប្រជាប្រិយភាព និង ក្តោបបានការងារជាច្រើនទាំងការចេញបទចម្រៀងថ្មីៗ និង សម្តែងរឿងភាគទៀតផង ។ ចុងក្រោយនេះ សុគន្ធ

និសា លេចមុខនៅក្នុងរឿងភាគជាបន្តបន្ទាប់របស់ទូរទស្សន៍ហង្សមាសក្នុងតំណែងជាឯក ។ ដោយសារការងារមមាញឹកខ្លាំងនៅក្នុងសិល្បៈធ្វើឱ្យតារាចម្រៀង សុគន្ធ និសា ហាក់មិនទាន់ចង់បានកូនប្រលែងនោះទេ បើទោះបីមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួន ឱក សុគន្ធកញ្ញា ទើបរៀបការមិនឆ្នាំតែនាងមានកូនពរទៅហើយក្តី៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖