(ហ្វេសប៊ុក)៖ បន្ទាប់ពីមានភាពចម្រូងចម្រាសយ៉ាងខ្លាំងក្លារវាងតារា Tik Tok សុខា មានជម្លោះជាមួយនឹងសិល្បករជាច្រើនក្នុងរង្វង់សិល្បៈ និង បង្ករឲ្យមានមហាជនជាច្រើន បានរិះគន់ដល់ សុខា ថាជាតារាមិនគ្រប់នោះ ។ ប្រធានសមាគមន៍សិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខបកស្រាយ និង បញ្ជាក់យ៉ាង

ច្បាស់ដល់មហាជនទាក់ទងនឹងករណីនេះ។ នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ដល់មហាជនទូទៅឲ្យបានយល់ច្បាស់ថា តើនរណាដែលអាចក្លាយជាសិល្បករ និង អាចចាត់ទុកថាខ្លួនជាសិល្បករបាននោះ គឺមិនមែនត្រឹមតែមានឈ្មោះល្បីតាម Tik Tok ដូច សុខា មកតាំងខ្លួនជាតារាបាននោះទេ។ ប្រធានសមាគម

សិល្បករខ្មែររូបនេះបានបញ្ជាក់យ៉ាងច្បាស់ បុគ្គលដែលអាចក្លាយជានាមសិល្បៈករបាន លុះត្រាតែមានការយល់ព្រមពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈក៏ដូចជាសមាគមសិល្បករខ្មែរ មិនត្រឹមតែប៉ុណ្ណោះបុគ្គលនោះ ត្រូវមានជំនាញសិល្បៈពិតប្រាកដ និង ប្រឡូកក្នុងវិស័យសិល្បៈ ៣ ឆ្នាំឡើងទៅ។ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាន

សំណូមពរដល់មហាជសូមកុំយល់ច្រឡំ និង ចាត់ទុកថា សុខា គឺជាតារា ដែលជាបុគ្គលកំពុងតែបង្កចលាចលដល់បណ្តាញសង្គមក៏ព្រោះតែអត្តចរិកមិនគប្បីនោះ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពនិងវីដេអូដូចខាងក្រោម៖

ការបកស្រាយរបស់លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ពាក់ព័ន្ធនឹងសុខា

សូមគោរពអញ្ជើញបងប្អូនទាំងអស់ស្ដាប់ការបកស្រាយរបស់លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ពាក់ព័ន្ធនឹងសុខា។អរគុណសន្តិភាព

Posted by សមាគមសិល្បករខ្មែរ on Friday, June 12, 2020