(ហ្វេសប៊ុក)៖ កាលពីថ្ងៃអាទិត្យ ទី ៧ សប្តាហ៍មុននេះ តារាចម្រៀង និង តារាសម្តែង នូ ឧសភា ព្រមទាំងសិល្បករជាច្រើនរូបទៀតបានចូលរួមហាត់ល្ខោនខោល ដើម្បីចូលរួម ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យចុងឆ្នាំ ២០២០ នេះ។ ការហ្វឹកហាត់ល្ខោនខោលបានរំលងផុតរយៈពេលជិតមួយសប្តាហ៍ទៅហើយ ទើបតែ

ម្សិលមិញនេះ នូ ឧសភា បានបង្ហើបពីអារម្មណ៍របស់ខ្លួននៅក្នុងពេលហាត់ ខណៈគ្រងឈុតតួអង្គ «សុគ្រីព» ដោយលោកបានរៀបរាប់ថា «សុំសរសើរទៅដល់ព្រឹទ្ធិចារ្យ និង រៀមច្បងដែលសម្តែងខោលកន្លងមក សម្រាប់ខ្ញុំការហាត់ និង សម្តែងល្ខោនខោលគឺមិនមែនជារឿងមួងាយស្រួលទេ!»។ ជាការពិតណាស់ ការហាត់របាំ ឬក៏

ល្ខោនខោល ពិតជាមិនងាយស្រួលនោះទេ ព្រោះត្រូវលត់ដំកាច់ពត់ពេនខ្លួន ដូចនេះហើយទាំងគ្រូ និង សិស្សត្រូវមានការតស៊ូ ជាពិសេសនោះ ការចូលរួមហាត់របស់សិល្បៈគ្រប់រូបក្នុងថ្ងៃនោះ ទោះជាហត់នឿយយ៉ាងណា ប៉ុន្តែលោក នូ ឧសភា ថា «ចូលរួមលើកស្ទួយសិល្បៈបុរាណយើងទាំងអស់គ្នាកុំបំភ្លេចឱ្យសោះ ព្រោះវាជាអត្តសញ្ញាណរបស់យើង!»៕ ប្រភព៖ ហ្វេសប៊ុក