(ហ្វេសប៊ុក)៖ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈវិញ នី មុន្នីនាថ ហាក់កាន់តែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសនោះគឺការគ្រងដំណែងជាតួឯកនៅក្នុងខ្សែភាពយន្តថ្មីមួយចំនួនផងដែរ។ យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាសម្តែងរូបនេះបានបង្ហោះនូវសារមួយឃ្លាជាមួយនឹងរូបភាពជាច្រើនសន្លឹក

ជាមួយនឹងសិស្សសាលាដែលទីទាល់ក្រ ក៏ដូចជាកុមារកំព្រា ដោយបានធ្វើឲ្យអ្នកគាំទ្រ និង មហាជន​មានអារម្មណ៍ នឹករលឹកដល់មនុស្សជាទីស្រឡាញ់ ជាពិសេសអាណិតដល់ក្មេងៗកំព្រាឪពុកម្តាយទាំងនោះផងដែរ  ដោយ នី មុន្នីនាថ បានរៀបរាប់បង្ហាញពីអារម្មណ៍របស់ក្មេងៗកំព្រាយ៉ាងដូចនេះថា «បើខ្ញុំមានឪពុកម្តាយ

ពេលនេះប្រហែលជាគាត់កំពុងបញ្ចុកបាយខ្ញុំ ងូតទឹកឲ្យខ្ញុំ និង ប្រលែងលេងជាមួយខ្ញុំហើយ!»។ សារនេះដែរ នី មុន្នីនាថ ក៏បានបង្ហាញពីអារម្មណ៍របស់នាងដូចគ្នាដែរថា «ក្រោមមេឃតែមួយវាសនាខុសគ្នា! ការចែករំលែកសេចក្ដីស្រឡាញ់​ ស្នាមញញឹម​ ការលេីកទឹកចិត្ត​ សេចក្ដីសង្ឃឹម​ ភាពកក់ក្ដៅ»៕ ប្រភព៖ ហ្វេសប៊ុក