(ហ្វេសប៊ុក)៖ កាលពីថ្ងៃទី8 ខែមិថុនា ឆ្នាំ2020 ម្សិលមិញនេះ ផលលិតកម្មចំរៀងមួយដែលមានឈ្មោះថាៈ ដំរី បានបញ្ចេញវីដេអូចម្រៀងរបស់ខ្លួនមួយបទ ដែលមានចំណងជើងថា (កណ្ដៀវអូនស្រួយ) ដែលច្រៀងដោយកញ្ញា បរ៉ាមី ។ ចំពោះបទចម្រៀងនេះ មហាជនជាច្រើន បានធ្វើការរិះគន់ចំពោះចំណងជើងនៃបទចម្រៀង

មួយនេះ ដែលអាចគ្រលាស់មកមានន័យមិនសមរម្យ។ បើតាមគណនីហ្វេសប៊ុកផេក HahahaSabay បានរៀបរាប់ថាៈ មិចក៏ទៅជាឡប់លែងចេះខ្មាសអៀនអីចឹង? ចំណងជើងហ្នឹងមានន័យថាម៉េច? “កណ្តៀវអូនស្រួយ” ខ្លួនជាស្រីផង ហារច្រៀងកើតដែរ? វាគ្មានន័យក្នុងភាសាខ្មែរណាដែលត្រូវរៀបរាប់ពាក្យកណ្តៀវស្រួយ កណ្ដៀវរឹងស្អីហ្នឹងទេ ចេតនាអ្នកនិពន្ធគ្មានអីក្រៅពីចង់សំដៅទៅន័យគ្រលាស់ហ្នឹងឯង។ គណនីខាងលើនេះ

បានបន្តថាៈ ឥឡូវខ្ញុំគ្រលាស់អោយអស់ ដើម្បីញ៉ុកអោយដល់កន្លើតអ្នកចម្រៀង។ (កញ្តៀវស្រួយ=កណ្តួយស្រៀវ), (កណ្តៀវអូនស្រួយ=កណ្តួយអូនស្រៀវ) យ៉ាងម៉េចដែរ? ខ្លួនជាស្រី កោដតែច្រៀងកើត។ បើខ្ញុំជាអ្នកចម្រៀង ខ្ញុំសួរអ្នកនិពន្ធភ្លាម ហេតុអីនិពន្ធបទបែបនេះអោយខ្ញុំច្រៀង? ខ្ញុំដាច់ខាតមិនច្រៀង! បើអ្នកមិន

ព្រមយើងឈប់រួមអាជីពជាមួយគ្នាទៅ។ ជាមួយនឹងការសរសេររិះគន់ ក្នុងន័យស្ថាបនា របស់គណនីហ្វេសប៊ុកផេកខាងលើនេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comments សរសេររិះគន់ ក្នុងន័យស្ថាបនា ផងដែរ។ ចំពោះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? ប្រភព៖ ហ្វេសប៊ុក

តោះបងប្អូនប្រិយមិត្តទាំងអស់គ្នា ទៅទស្សនាផ្ទាល់តើមានអត្ថន័យបែប

ណាបានជាត្រូវមហាជនរិះគន់យ៉ាងនេះ

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពនិងវីដេអូដូចខាងក្រោម៖