(ហ្វេសប៊ុក)៖ ដោយសារតែសម្រស់ស្រស់ស្អាតរួមជាមួយនឹងក្បាច់រាំយ៉ាងរស់រវើកនោះ ធ្វើឱ្យតារាចម្រៀងវ័យក្មេង យូរី កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យ ។ ថ្មីៗនេះមានការបង្ហើបថា យូរី ត្រៀមលេចមុខជាមួយដៃគូថ្មី តែមិនមែនជាបុរសសង្ហា ប៊ីម៉ូ នោះទេ ។ ការលើកឡើងនេះធ្វើឱ្យមានការសង្ស័យពីទំនាក់

ទំនងរបស់តារាវ័យក្មេងទាំងពីរ។ ចុងក្រោយនេះ យូរី បានបង្ហាញមុខនៅក្នុងកម្មវិធីតន្រ្តីនៅតាមស្ថានីយទូរទស្សន៍នានាជាបន្តបន្ទាប់ ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និង ទាក់ទាញ ។ មានការលើកឡើងថាលេចមុខម្តងៗបើមិនប្លែកមិនមែន យូរី ទេ ។ អ្វីដែលកត់សម្គាល់មានការបង្ហើបថា យូរី ត្រៀមចាប់

ដៃគូថ្មីជាមួយបុរសសង្ហាម្នាក់តែមិនមែនជា ប៊ីម៉ូ នោះទេ ។ ទាក់ទងជាមួយរឿងនេះតារាចម្រៀងវ័យក្មេងរូបនេះទទួលស្គាល់ថា ជាការពិតនាងនឹងចាប់ដៃគូថ្មី ដោយនឹងបង្ហាញនៅក្នុងឆាប់ៗនេះ តែនាងមិនបញ្ជាក់ថាតារាថ្មីនោះជាអ្នកណាឡើយ។ ទោះជាយ៉ាងនេះក្តី យូរី នៅតែច្រៀងធម្មតាជាមួយតារាចម្រៀង ប៊ីម៉ូ ដដែលមិន

មានបញ្ហាអ្វីទេ ។ កន្លងមកគេចាំបានថា យូរី កាន់តែទទួលបានការគាំទ្រខ្លាំងក្រោយពីនាងចាប់គូច្រៀងជាមួយ ប៊ីម៉ូ រហូតលេចឮថាអ្នកទាំងពីរមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នានៅក្រៅឆាកទៀតផង៕ ប្រភព៖ ហ្វេសប៊ុក