(ភ្នំពេញ)៖ តាំងពីបាត់មុខពីក្នុងវិស័យសិល្បៈមក ដោយងាកទៅបើកជំនួញផ្ទាល់ខ្លួនវិញ តារាសម្តែងវ័យក្មេងតែងតែស្លៀកពាក់ស៊ីចស៊ី កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ដូចជាកាក់កបខ្លាំងជាថៅកែស្រី ជាពិសេសនោះរឿងស្នេហា តារាស្រីខាងលើ តែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ជារឿយៗ។ ជាក់ស្តែងកាលពីថ្មីៗនេះ ​តួ​

ឯក​ស្រី​ ក្នុង​រឿង «​មរតក​បេះ​ដូង​» ហាក់បីដូចជាមានសំណាង មិនថាការងារ ក្នុងមុខ ជំនួញ ឬជីវិតស្នេហា តែងតែជោគជ័យ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ សម្រស់ដ៏ស្រស់សោភារបស់នាង កាន់តែស្អាតប្លែក ថ្វេរដងគួរឲ្យសរសើរ ជាពិសេសនោះ សាច់សខ្ចី ក្នុងការតុងតែងខ្លួនក្នុងវ័យ២២ឆ្នាំនេះ ស្របពេលដែលទម្រង់

មុខ មុខមាត់ស្អាតខ្លាំងតែម្តង។ ទន្ទឹមនឹងរូបសម្រស់ដ៏ស្រស់សោភា របស់តារាស្រី​នេះ មិនថមថយ ទោះបីដកឃ្លាពីសិល្បៈ នៅតែភាពលេចធ្លោនោះ ក៏ទទួលបានការកោតសរសើរជាខ្លាំងពីអ្នកគាំទ្រ ជាពិសេសនោះ នាងនៅតែជាទីចាប់អារម្មណ៍ ទាក់ភ្នែករបស់មហាជនដដែល៕ ប្រភព៖ ហ្វេសប៊ុក