(ភ្នំពេញ)៖ បច្ចុប្បន្ន តារាស្រី នៅ សូនីតា កំពុងកសាងជីវិតគ្រួសារយ៉ាងមានសេចក្ដីសុខ ជាមួយស្វាមី ព្រមទាំងកូនប្រុសយ៉ាងមានសុភមង្គល មិនតែប៉ុណ្ណោះ កូនប្រុសនាងក៏មានមុខមាត់ឃ្យូត ស្អាតសង្ហា ជាពិសេសមានស្បែកសខ្ចីតែម្ដង។ ជាការពិតណាស់ កូនប្រុស អ្នកនាង នៅ សូនីតា មានមុខមាត់ស្អាត តែមុននេះ

បន្តិចតារាស្រីរូបនេះ បានបង្ហាញមុខក្មួយប្រុស ឃើញហើយមិនសរសើរមិនបាន ដោយក្មួយប្រុសនាង ពិតជាមានមានទម្រង់មុខស្អាត ច្រមុះក៏ស្រួចទៀតផង។ មិនត្រឹមតែ មានមុខមាត់ស្អាតមួយមុខនោះទេ តែក្មេងប្រុសរូបនេះ ក៏រៀនពូកែតាំងតែពីក្មេងផងដែរ ហើយកុមារារូបនេះ មានឈ្មោះថា ពេជ្រ។ ជាក់ស្ដែង បន្ទាប់ពី

តារាស្រីរូបនេះ បង្ហោះរូបជាមួយក្មួយប្រុសរួចមក​ ក៏មានអ្នកស៊ែរចែករំលែក និង ពោលពាក្យសរសើរ ពីមុខមាត់សង្ហាក្មួយប្រុសនាងមិនដាច់ពីមាត់ បើទោះបីក្មេងប្រុសរូបនេះ នៅក្មេងវ័យ តែបើមើលទៅលើរូបសម្បត្តិ គឺសង្ហាគ្មានទាស់បន្តិចណាសោះឡើយ៕ ប្រភព៖ ហ្វេសប៊ុក