(ហ្វេសប៊ុក)៖ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានតារាសម្តែងរូបស្រស់ ព្រះកាយចន្ទ័ បានបង្ហោះសារខ្លីថា បានបញ្ចប់កិច្ចសន្យាជាមួយបុស្តិ៍លេខ ៥ ដោយតារាស្រីរូបស្រស់នេះ ថែមទាំងបញ្ជាក់នឹងបកស្រាយលម្អិតលើបញ្ហាទាំងអស់នៅពេលល្ងាចនេះទៀតផង។ ព្រះកាយចន្ទ័ បានសរសេរសារបង្ហោះយ៉ាងខ្លីថា «ពឹងលើបងប្អូនហើយ

ល្ងាចម៉ោង ៥:០០ ជួបគ្នាណា និយាយពីការបញ្ចប់កុងត្រាជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ជួយ Share ឲ្យផង»។ ការលើកឡើងរបស់ ព្រះកាយចន្ទ័ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះកន្លង មកតារាស្រីរូបនេះតែងបានលេចមុខនៅក្នុងរឿងរបស់ស្ថានីយទូរទស្សន៍នេះជាច្រើនមកហើយក្នុងតំណែងជាតួឯក។ មានអ្នកគាំទ្រជាច្រើនបានដាក់ការសង្ស័យថា ប្រហែលមានរឿងអ្វីមួយនៅពីក្រោយខ្នងមិនខាន ទើប

ធ្វើឱ្យ ព្រះកាយចន្ទ័ ឈានដល់បង្ហោះសារជាចំហរពោលពាក្យបញ្ចប់កិច្ចសន្យាជាមួយប៉ុស្តិ៍លេខ ៥ ដែលជាទីកន្លែងការងារធំបែបនេះ។ យ៉ាងណាមិញ ល្ងាចនេះអ្នកគាំទ្រនឹងដឹងច្បាស់ពីមូលហេតុពិត ដែលធ្វើឱ្យតារាស្រីរូបបញ្ចប់កិច្ចសន្យាយ៉ាងតក់ត្រហល់យ៉ាងដូច្នេះ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖