(ហ្វេសប៊ុក)៖ តារាចម្រៀងជា idol របស់យុវវ័យ ទេព បូព្រឹក្ស នៅតែរក្សាជំហយ៉ាងរឹងមាំក្នុងវិថីសិល្បៈ បើទោះបីជាមួយរយៈមុន នាង និង គូស្នេហ៍គឺតារាចម្រៀង ជី ដេវីត ធ្លាប់ទទួលរងការរិះគន់ជាច្រើនពីសំណាក់មហាជនក៏ដោយ។ ដូចពាក្យគេនិយាយថា ក្រោយភ្លៀងមេឃក៏ស្រឡះ ទេព បូព្រឹក្ស និង មិត្តប្រុសបានចាប់ដៃគ្នាបើក

ហាងផ្ទាល់ខ្លួនបន្ថែមពីលើអាជីពសិល្បៈរបស់ពួកគេ។ដោយឡែកស្រាប់តែថ្មីៗនេះ ទេព បូព្រឹក្ស បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍លើនាងជាថ្មី បន្ទាប់ពីម្ចាស់បទ «អ៊ីអ្នកជិតខាង» រូបនេះ បង្ហោះសារចាក់ដោតមួយនៅលើហ្វេសប៊ុក ក្នុងន័យមានអ្នកតិះដៀលនាងថា «អត់កំណើត»។ ដើម្បីលុបលាងពាក្យគេចំអកឡកលើយថា «អត់

កំណើត» ទេព បូព្រឹក្ស បានបង្ហាញការងារផ្ទាល់ខ្លួនដែលនាងកំពុងជាតំណាងចំនួន ៨ ផលិតផល ដោយក្នុងនោះមានទាំងហាងពេជ្រ ផលិតផលសម្រករាង សេរ៉ូមលាបស្បែក សាប៊ូកកសក់ ស្រ្ពៃបាញ់សក់ ហាងនំខេក និង ផ្សេងៗទៀត ឱ្យអ្នកដែលបានចំអកឱ្យនាងនោះបានភ្លឺភ្នែក។ ទោះបីជាខឹងចិត្តដល់ថ្នាក់បង្ហាញភស្តុតាងដែល

ខ្លួនកំពុងធ្វើជាតំណាងឱ្យផលិតផលដល់ទៅជិត ១០ មុខ និង នៅមានថ្មីៗទៀតមិនទាន់បញ្ចេញ ប៉ុន្ដែ ទេព បូព្រឹក្ស មិនបានបញ្ចេញឈ្មោះថាជាអ្នកណានោះដែរ តែនាងបានត្រឹមលើកឡើងថា នាងសុំតែសុខទេ ហើយធ្វើការជាមួយនឹងសមត្ថភាពមិនមែនអ្វីផ្សេង៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖