(ហ្វេសប៊ុក)៖ ប្រិយមិត្តបានដឹងរួចមកហើយ ឆ្នាំ ២០២០ នេះគឺជាឆ្នាំទី ៤ ដែលកម្មវិធីប្រកួតសម្រស់ថ្នាក់ជាតិដ៏ធំ Miss Universe Cambodia បានកើតឡើងចាប់តាំងពីឆ្នាំ ២០១៧ មក ហើយក្នុងឆ្នាំថ្មីនេះដែរគេកត់សម្គាល់ឃើញមានបេក្ខនារីដ៏ស្រស់ស្អាតជាច្រើនរូប បាន និង កំពុងដាក់ពាក្យបង្ហាញខ្លួនលើវិថីនេះ ដើម្បីប្រជែងគ្នាឈ្នះមកុដតំណាងប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី Miss Universe 2020 ដែលនឹងចាប់ផ្តើមនាចុងឆ្នាំ ។ ក្នុងចំណោមបេក្ខនារីជាច្រើនរូបដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងគ្នានោះ មហាជនបានចាប់អារម្មណ៍ទៅ

បេក្ខនារីវ័យក្មេង និង ពោរពេញដោយសមត្ថភាពម្នាក់ ដែលបេក្ខនារីរូបនោះត្រូវបានគេស្គាល់ឈ្មោះថា រ៉េត សារីតា ។ តាមការឱ្យដឹង កញ្ញា រ៉េត សារីតា គឺមានអាយុ ២៤ ឆ្នាំ និង កម្ពស់ ១៦៨ សង់ទីម៉ែត្រ និង ជាអ្នកក្នុងចង្កោមសិល្បៈមួយរូបដែលនាងមានជំនាញខាងពិធីការិនី និង សម្តែង ។ សម្រាប់ការសិក្សាវិញ បេក្ខនារីវ័យក្មេងរូបនេះ បានបញ្ចប់ការសិក្សានៅសាលា The private French primary school Lycée Français René-Descartes ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយនាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនង

អន្តរជាតិផងដែរ ។ ចំពោះភាសាវិញ ក្រៅពីភាសាជាតិ កញ្ញា រ៉េត សារីតា ចេះចំនួន ៣ ភាសាបន្ថែមមានដូចជា ភាសាថៃ អង់គ្លេស និង បារាំង យ៉ាងស្ទាត់ជំនាញ ដែលស័ក្តិសមជាបេក្ខភាពមួយរូបក្នុងកម្មវិធីខាងលើនេះ បើងាកទៅមើលទៅមើលបទពិសោធវិញ កន្លងទៅនេះកញ្ញា រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Freshie កាលពីឆ្នាំ ២០១៣ និង ថ្មីៗកន្លងទៅនេះនាងបានទៅហ្វឹកហាត់ការដើរម៉ូដ និង ការឆ្លើយសំណួរនៅប្រទេសភីលីពីន (Pasarela ដែលជាកន្លែងហ្វឹកហាត់បវរកញ្ញាមកពីជុំវិញពិភពលោក) សម្រាប់ត្រៀមការប្រកួត Miss Universe Cambodia 2020 នាពេលខាងមុខថែមទៀត៕ ប្រភព៖ ហ្វេសប៊ុក