ស្រ្តីម្នាក់ឈ្មោះ គួក ស្រីណា ដែលប្រេីប្រាស់គណនី TIKTOK ឈ្មោះ អែ ណា ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបេីកបរល្មេីសភ្លេីងសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេគាត់បាននិយាយខុសពីការពិតដែលមេីលងាយមកលេីសមត្ថកិច្វ និងធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការសួរនាំ ហេីយគាត់ក៏បានធ្វេីការទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយពីសមត្ថកិច្ចបានធ្វេីការណែនាំអប់រំនិងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ។ សូមផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការណ៍ទប់ស្កាត់រាល់ព័ត៌មានមិនពិត៕

ប្រភព៖ស្នងការដ្ឋាននគរបាលជាតិ