មនុស្សស្រីភាគច្រេីនចូលចិត្តដើរផ្សារទិញឥវ៉ាន់ ហើយបើទោះបីជាត្រូវដើរពេញមួយថ្ងៃក៏មិនមានអារម្មណ៍ថាធុញទ្រាន់នោះដែរ​ គឺឲ្យតែបានទិញរបស់ដែលខ្លួនស្រលាញ់​ តែបេី​ចំពោះ​មនុស្ស​ប្រុស​វិញគឺតែងតែមាន​អារម្មណ៍​ធុញ​ទ្រាន់​ និង​រអ៊ូ​រទាំ​ជាខ្លាំង​នៅពេលដែលដេីរជាមនុស្សស្រី​ទិញ​ឥវ៉ាន់​បែប​នេះ​ ។

យ៉ាងណាមិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុ​កឈ្មោះ​ Ha DB ​បាន​បង្ហោះ​ពី​ទិដ្ឋភាព​ដែលខ្លួន​បាន​នាំ​គូស្នេហ៍​យ៉ាង​ស្រស់ស្អាត​ទៅផ្សារដេីរ​ទិញ​ឥវ៉ាន់​ និងបានមានការ​រៀបរាប់ថា៖«ជូននារីដែលស្រស់ស្អាតជាងគេលេីលោកទៅ Shopping. If I could give you one thing in life, I would give you the ability to see yourself through my eye, only then would you realize how special you are to me» ។

មានន័យ​ជា​ភាសា​ខ្មែរ​ថា៖​ «ជូននារីដែលស្រស់ស្អាតជាងគេលេីលោកទៅទិញឥវ៉ាន់។ ក្នុងមួយជីវិតនេះ ប្រសិនបើខ្ញុំអាចជូនវត្ថុមួយទៅអ្នក ខ្ញុំនឹងជូនអ្នកនូវសម្ថភាពដែលអាចមើលឃើញខ្លួនអ្នក តាមរយៈកែវភ្នែករបស់ខ្ញុំ។ បន្ទាប់មកអ្នកនឹងដឹងថា​ អ្នកគឺជាមនុស្សដែលមានសារៈសំខាន់សំរាប់ខ្ញុំប៉ុណ្ណា» ។

ទន្ទឹម​នឹង​នេះ​ដែរ​ បើ​ងា​កមក​ចាប់​អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺមាន​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ជាពិសេស​មិត្ត​ៗនារី​​បាន​សម្តែង​នូវ​ក្តី​រំភើប​ ក៏ដូចជា​កោតសរសើរ​ជាខ្លាំង​ នឹងបាន​ស៊ែរចែករំលែក​យ៉ាង​ព្រោង​ព្រាត​ផងដែរ​។ ក្រុម​ការងារ​ KhmerOsja យេីង​ខ្ញុំ​ក៏សូមជូនពរដល់​អ្នកទាំងពីរឲ្យ​ស្រលាញ់គ្នា​ដល់​ចាស់​កោង​ខ្នង។

ប្រភព៖ khmerosja