វាជាហេតុការណ៏ដ៏ចម្លែកមួួយដែលបានកើតក្នុងនៅប្រទេសកាមេរូននៃទ្វីប​អាហ្វ្រិក​ បឹងមរណៈ មានឈ្មោះថា បឹង Nyos​​​​ ត្រូវបានអ្នកស្រុកដាក់ឈោ្មះថា បឹងមិនល្អ រឺបឹងមរណះ។បើតាមសម្តីចាស់ បុរាណបាននិយាយថាបឹងនេះតែតែងមានព្រាយបិសាចមកលងបន្លាអ្នកស្រុកស្ទើរតែរាល់ថ្ងៃ ថ្ងៃមួយក្នុងឆ្នាំ 1986 នៅពេលដែលមាន​មនុស្ស​ជិត 2 ពាន់នាក់បានស្លាប់នៅក្បែរបឹងនោះ​ពាក្យចចាម​អារ៉ាមទាំង​​នេះក៏បានក្លាយជាការពិត។

នៅពេលដែលមនុស្ស 2000 នាក់ត្រូវបានរកឃើញថាស្លាប់នៅជិតបឹងដ៏សាហាវមួយនេះនៅក្នុងឆ្នាំ 1986តែទោះជាយ៉ាងណាក៏ដោយគេទាំងអស់ក៏បានចាប់ផ្តើម​ពិនិត្យមើលឡើងវិញនូវ​ជំនឿទាំងអស់នេះ។ក្រោយមកក៏មានការស្វែងរកការពិតពីអ្នកវីទ្យាសាស្រ្ត បានអោយដឹងថា បឹង​នេះបានផ្ទុកឧស្ម័នកាបូនិចខ្ពស់ ហើយវាបានបព្ចាញមកក្រៅនៅពេលអាកាស​ធាតុចុះត្រជាក់ខ្លំាង ។ នេះជាមូលហេតុដែលបានធ្វើអោយមនុស្ស 2000 នាក់បានស្លាប់។