(ភ្នំពេញ) ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងស្រីល្បីឈ្មោះ ម៉ាក សូនីតា ហៅ តូតា បានរៀបការរួចកាលពីពេលថ្មីៗនេះ។ ក្រោយពីរៀបការរួចមក នាងនឹងស្វាមីតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាមានសុភមង្គលខ្លាំងតែម្ដង។

យ៉ាងណាមិញ បើទោះជានាងបានរៀបការរួច តែនាងនៅតែទទួលបានការគាំទ្រពីទស្សនិកជន​ជាពិសេសប្រជាប្រិយភាពនៅតែខ្លាំងដដែល។ ក្នុងនោះដែរ បើក្រឡេកទៅមើលពីជីវិតឯកជនរបស់នាងវិញ អ្នកនាង ម៉ាក់ សែនសូនីតា ក៏នៅមានប្អូនស្រីម្នាក់ផងដែរ ដែលពេលនេះប្អូនស្រីនាង បានភ្ជាប់ពាក្យរួចហើយដែរក្រោយទាក់ទងគ្នាអស់ជាច្រើនឆ្នាំ ។

ជាក់ស្ដែង ក្រោយប្អូនស្រីនាងភ្ជាប់ពាក្យរួចមិនបានប៉ុន្មានផង ស្រាប់តែម្សិលមិញនេះ នាងក៏បានធ្វើពិធីជប់លៀងលាភាពនៅលីវទៅហើយ ដោយក្នុងពិធីជប់លៀងមួយនោះមានតែ សាច់ញាតិ បងប្អូន និង មិត្តភក្ដិជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះដែរចូលរួម។ ដោយមើលទៅ ពួកគេពិតជាមានភាពសប្បាយរីករាយ តែ ម៉ាក សែនសូនីតា ក៏មិនបានបញ្ជាក់ថាប្អូនស្រីនាងនឹងចូលរោងក្នុងថ្ងៃណា នៅឡើយនោះទេ តែក៏ប្រហែលឆាប់ៗនេះដែរ​ ៕

សូមទស្សនារូបភាពខាងក្រោម ៖​