ស្លឹកងប់រុក្ខជាតិដែលសំបូរនៅក្នុងទឹកដីយើងមិនត្រឹមតែយកមកធ្វើជាអាហារបរិភោគនោះទេវាថែមទាំងជួយព្យាបាលជំងឺជាច្រើនមុខផងដែលមានដូចជា៖

ព្យាបាលរលាកថ្លើម

-ក្រពះចេញឈាម ឈឺសសៃដៃ ជើង ជំងឺតំរងនោម ហ៊ឹងត្រចៀក រដូវមកមិនទៀងគេប្រើប្រាស់ ស្លឹក ផ្លែ ឫស ផ្កា នៃដើមងុបធ្វើជាឱសថព្យាបាលរលាកថ្លើម ខាន់លឿង ក្រពះចេញឈាម ជំងឺតាមផ្លូវនោម ហើម ហ៊ឹងត្រចៀក ឈឺត្រចៀក ទល់លាមក ឈឺខ្លួនប្រាណ មិនតែប៉ុណ្ណោះជួយអោយស្បែកស្រស់ថ្លាផងដែល។

វិធីប្រើប្រាស់៖

១០-១៥ក្រាម ម្សៅស្ងួត ទឹក៤៥-៧៥មល ដាំទឹកផឹកក្នុង១ថ្ងៃ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរា ២០០៦
លើសពីនេះ ទឹកស្លឹកងប់ស្រស់ អាចព្យាលបាលជំងឺបាន ដូចជា ឈឺក្រពះ ក្ដៅក្នុង រដូមកមិនទៀង
ឈឺសសៃដៃ សសៃជើង .ល.។ ដោយបុកពូតយកទឹកផឹក១ពែងកាហ្វេក្នុង១ថ្ងៃ។

យើងអាចយកស្លឹកវាផ្សំជាបន្លែក៏មានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភពផងដែរ។ ដែលវាមានផ្ទុកសារធាតុរ៉ែដែលសំខាន់នោះរួមមានដូចជា៖ សូដ្យូម, ប៉ូតាស្យូម, កាល់ស្យូម, ផូស្វ័រ, ដែក, ម៉ាញ៉េស្យូម, ទង់ដែង, ស័ង្កសី និង ម៉ង់ហ្គាណែស។