(ហ្វេសប៊ុក)៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយចាប ចៀន បានឈរឈ្មោះនៅលើវិថីសង្គមសិល្បៈមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អស់រយៈពេលមិនចេះតិចឆ្នាំនោះទេ រីឯប្រជាប្រិយភាពរបស់តារារូបនេះនាពេលបច្ចុប្បន្នវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏មិនចេះអន់ថយដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដោយឃើញថា ​​​​​​​​​​​​​​​លោកតែងតែមានហាងឆេង​​​​​​​​​​​​​​​ ចេញសម្តែងនៅក្នុងរឿងភាគមួយចំនួនទៀត​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​លោកក៏អាចរកប្រាក់ដោយការកាត់សក់ តាមរោងការមួយចំនួនផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលដែលលោក កាន់តែ

​​​​​​​​មានវ័យកាន់តែច្រើនឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែសម្រស់បច្ចុប្បន្នរបស់លោក នៅតែសង្ហាដដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដោយឡែកនៅមុននេះបន្តិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ នាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាបចៀន បានបង្ហោះរូបភាបរបស់ក្រុមគ្រួសាររបស់លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «ឆ្នាំនេះភ្លេចៗខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនស្រីច្បងអាយុ20 ឆ្នាំហើយ កូនប្រុស ទី2 អាយុ 17 ឆ្នាំ កូនស្រី ទី3 អាយុ 8 ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំសប្បាយចិត្តណាស់ដែលមានភរិយា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ៏ស្រស់ស្អាត និងជាម្តាយដ៏ល្អ ព្រមទាំងជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេ

ផ្ទះយ៉ាងបុិនប្រសប់ ដែលធ្វើអោយគ្រួសាររីករាយមកដល់សព្វថ្ងៃនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចពាក្យចាស់ ពោលថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំណាបយោងដី ស្រីយោងប្រុស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ មកដល់ពេលនេះខ្ញុំគ្មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុខរបរអ្វីក្រៅពី សិល្បៈ និងជាយោធាម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលមាន មេដឹកនាំដ៏ល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានផ្តល់ភាពកក់ក្តៅដល់កូនចៅគ្រប់ៗគ្នា កូនៗ កាន់តែធំ ខ្ញុំកាន់តែចាស់​​​​​​​​​​​​​​​​​​​​​​​​​ ចំណាយកាន់តែច្រេីន ចំណូលកាន់តែតិច និយាយនេះ​​​​​​​​​​​​​​​​​​​​ មិនមែនសុំការឧបត្ថម្ភពីបងប្អូនណាម្នាក់ឡេីយ​​​​​​​​​​​​​​​​​​​​​​ តែនេះជាភារៈក្នុងនាមជាឪពុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង

ម្តាយ ពីព្រោះមុខរបរសិល្បៈ នៅស្រុកយេីង វ័យចំណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេមិនសូវត្រូវការឡេីយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប៉ុន្តែយ៉ាងណាក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំនៅតែសង្ឃឹមថា កូនខ្ញុំទាំងអស់នឹងមានអនាគតដ៏ល្អទៅថ្ងៃមុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមឲ្យកូនៗបានសម្រេចដូចបំណង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេីយក៏សូមបួងសួងដល់វត្ថុស័ក្តិសិទឲ្បជួយការពារបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងពិភពលោកឲ្យចៀសផុតពីជំងឺ Covid 19 ។»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖